Category: ព័ត៌មានអន្តរជាតិ

  • ម៉ាឡេស៊ី៖ ប្រមាណជាជាង២សប្ដាហ៍នេះ រកឃើញអ្នកឆ្លងកូវីដច្រើនជាង ២ម៉ឺនករណីក្នុងមួយថ្ងៃៗ

    ម៉ាឡេស៊ី៖ ប្រមាណជាជាង២សប្ដាហ៍នេះ រកឃើញអ្នកឆ្លងកូវីដច្រើនជាង ២ម៉ឺនករណីក្នុងមួយថ្ងៃៗ

    ម៉ាឡេស៊ី​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ប្រចាំ​ថ្ងៃ​លើស​ពី ២ម៉ឺន​ករណី ប្រមាណ​ជា​ជាង ២សប្ដាហ៍​ជាប់ៗ​គ្នា។ នៅ​ក្នុង​ថ្ងៃ​ពុធ​នេះ​ ប្រទេស​នេះ​រក​ឃើញ​មាន អ្នក​ឆ្លង​សរុប ២២ ៦៤២ករណី។ នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ ម៉ាឡេស៊ី​ក៏​រក​ឃើញ​មាន​អ្នក​ស្លាប់​ ២៦៥នាក់​ផង​ដែរ​។

  • ទោះបីមានក្រុមប្រឆាំងនឹងតាលីបង់ តែឱកាសការឈ្នះមានតិច ខណៈកិច្ចព្រមព្រៀងសន្តិភាពមិនទាន់ច្បាស់

    ទោះបីមានក្រុមប្រឆាំងនឹងតាលីបង់ តែឱកាសការឈ្នះមានតិច ខណៈកិច្ចព្រមព្រៀងសន្តិភាពមិនទាន់ច្បាស់

    ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ក្រុម​តាលីបង់​ ​ចូល​កាន់​កាប់​រដ្ឋ​ធានី ​និង​ផ្តួល​រំលំ​រដ្ឋាភិបាល​​យ៉ាង​រហ័ស​ ​ក្រុម​តស៊ូ​ប្រដាប់​អាវុធ​ដែល​ជា​អតីត​យុទ្ធជន​មូចាហេដិន​ (Mujahedeen)​និង​កង​កុម្ម៉ង់ដូ​អាហ្វហ្គានីស្ថាន​អះអាង​ថា​ ខ្លួន​បាន​ប្រមូល​ផ្តុំ​គ្នា​ឡើង​វិញ​ ហើយ​នឹង​ចាប់​ផ្តើម​ប្រយុទ្ធ​ពី​តំបន់​ចុង​ក្រោយ​នៅ​អាហ្វហ្កានីស្ថាន​ដែល​មិន​ស្ថិត​នៅ​ក្រោម​ការ​​គ្រប់​គ្រង​របស់​តាលីបង់​។​

  • ចិនគ្រោងនឹងបញ្ចូលទស្សនវិជ្ជារបស់លោក ស៊ី ជីនពីង ទៅក្នុងកម្មវិធីសិក្សាជាតិ

    ចិនគ្រោងនឹងបញ្ចូលទស្សនវិជ្ជារបស់លោក ស៊ី ជីនពីង ទៅក្នុងកម្មវិធីសិក្សាជាតិ

    ក្រសួង​អប់រំ​ចិន​បាន​និយាយ​ នៅ​ក្នុង​គោល​ការណ៍​ណែនាំ​ថ្មី​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃអង្គារ​ ថា​ប្រទេស​ចិន​នឹង​បញ្ចូល​គំនិត​ ទស្សនវិជ្ជារបស់​លោក​“ ស៊ី ជីន​ពីង​” ទៅ​ក្នុង​កម្មវិ​ធី​សិក្សា​ជាតិ​របស់ខ្លួន​ដើម្បី​ជួយ​“ បង្កើត​ជំនឿ​ ម៉ាក្ស​និយម​” ចំពោះ​យុវជន​របស់​ប្រទេស​នេះ។​

  • ខណៈវិបត្តិមនុស្សធម៌បន្តកើនឡើងនៅមីយ៉ាន់ម៉ា សុខភាពផ្លូវចិត្តក៏ចោទជាបញ្ហាមួយដែលនៅតែមើលរំលង

    ខណៈវិបត្តិមនុស្សធម៌បន្តកើនឡើងនៅមីយ៉ាន់ម៉ា សុខភាពផ្លូវចិត្តក៏ចោទជាបញ្ហាមួយដែលនៅតែមើលរំលង

    មីយ៉ាន់ម៉ា​នៅ​ពេល​នេះ កំពុង​តែ​រួម​រឹត​ដោយ​វិបត្តិ​នានា​រាប់​ចាប់​តាំង​ពី​វិបត្តិ​នយោបាយ​ រហូត​ដល់​វិបត្តិ​មនុស្ស​ធម៌ ប្រមាណ ៧ខែ​ក្រោយ​ពី​មាន​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុម​ស៊ីវិល​នៅ​ខែ​កុម្ភៈ​មក។

  • ការព្រួយបារម្ភកើនឡើងអំពីសមត្ថភាពប្រឆាំងភេរវកម្មរបស់អាមេរិក បន្ទាប់ពីតាលីបង់ចូលកាន់អំណាច

    ការព្រួយបារម្ភកើនឡើងអំពីសមត្ថភាពប្រឆាំងភេរវកម្មរបស់អាមេរិក បន្ទាប់ពីតាលីបង់ចូលកាន់អំណាច

    ស្រប​ពេល​ជា​មួយ​ការ​ត្រឡប់​មក​កាន់​អំណាច​របស់​ក្រុម​តាលីបង់​ និង​ការ​ដោះលែង​ភេរវករ​ចេញ​ពី​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន​ ការ​ព្រួយ​បារម្ភ​កំពុង​កើន​ឡើង​ក្នុង​ចំណោម​មន្ត្រី​រដ្ឋបាល​លោក​ចូ បៃដិន​អំពី​សមត្ថភាព​របស់​អាមេរិក​ក្នុង​ការ​ប្រឆាំង​ការ​ងើប​ឡើង​វិញ​នៃ​ក្រុម​ភេរវកម្ម​អាល់កៃដា​ និង​ក្រុម​ភេរវកម្ម​ ឬ​ជ្រុល​និយម​ដទៃ​ទៀត​។ កង​កម្លាំង​យោធា​អាហ្វហ្គានីស្ថាន​ ដែល​អាមេរិក​ជួយ​ផ្គត់ផ្គង់​ និង​វឹក​ហាត់​ បាន​ដួល​រលំ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ជាង​មួយ​សប្ដាហ៍​របស់​ក្រុម​តាលីបង់​នៅ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន​ ធ្វើ​ឱ្យ​អាមេរិក​បាត់​បង់​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​បង្ក្រាប​ក្រុម​ភេរវកម្ម​។ ការ​ដួល​រលំ​កង​យោធា​អាហ្វហ្គានីស្ថាន និង​ការ​ចាកចេញ​របស់​កងទ័ព​អាមេរិក​ ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ៣១ សីហា​ បាន​ដក​ហូត​ការ​ការពារ​ចំពោះ​ទីភ្នាក់ងារ​ CIA និង​ស្ថាប័ន​ចារកម្ម​ផ្សេង​ទៀត​ ដែល​បង្ខំ​ឱ្យ​ពួកគេ​បិទ​មូលដ្ឋាន និង​ដក​បុគ្គលិក​ផង​ដែរ​។ ការ​ដក​ទីភ្នាក់ងារ​ចារកម្ម​ទាំង​នេះ​ និង​កាត់​បន្ថយ​សមត្ថភាព​របស់​អាមេរិក​ក្នុង​ការ​ឃ្លាំមើល​ និង​ចាប់​ខ្លួន​សមាជិក​ក្រុម​ភេរវកម្ម​។ ប្រភព​ក្នុង​រដ្ឋបាល​លោក​បៃដិន​បាន​ប្រាប់​សារព័ត៌មាន​រ៉យទ័រ​ ថា​សហរដ្ឋអាមេរិក​មិន​អាច​រំពឹង​លើ​ប្រទេស​ជិត​ខាង​របស់​អាហ្វហ្គានីស្ថាន​បាន​ទេ​ ដោយ​សារ​មក​ដល់​ពេល​នេះ​រដ្ឋបាល​មិន​បាន​មាន​ការ​ជោគជ័យ​ក្នុង​ការ​ធ្វើ​កិច្ចព្រមព្រៀង​បង្កើត​មូលដ្ឋាន​សម្រាប់​កង​កម្លាំង​ប្រឆាំង​ភេរវកម្ម​អាមេរិក​ និង​យន្ត​ហោះ​ដ្រូន​នៅ​តាម​ប្រទេស​ទាំង​នេះ​។ កត្តា​ទាំង​នេះ​បន្សល់​ជម្រើស​តិច​តួច​សម្រាប់​អាមេរិក​ក្នុង​ការ​អនុវត្ត​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​នៅ​អាហ្វហ្គានីស្ថាន​។ អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា​ចាប់​ពី​ពេល​នេះ​ទៅ ​អាមេរិក​ត្រូវ​តែ​អនុវត្ត​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ចេញ​ពី​មូលដ្ឋាន​យោធា​នៅ​តាម​បណ្ដា​ប្រទេស​ឈូង​ពែរ្ស​នៅ​មជ្ឈិមបូព៌ា ដោយ​រំពឹង​ថា​ក្រុម​តាលីបង់​នឹង​អនុលោម​តាម​កិច្ចព្រមព្រៀង​ឆ្នាំ​ ២០២០ ដែល​ក្នុង​នោះ​តាលីបង់​បាន​ប្ដេជ្ញា​ជួយ​កាត់​បន្ថយ​សកម្មភាព​ក្រុម​ភេរវកម្ម​ក្នុង​ដែន​ដី​ដែល​ពួកគេ​គ្រប់គ្រង​។ ប៉ុន្តែ​ដោយ​សារ​បណ្ដា​ប្រទេស​ឈូង​ឈូង​ពែរ្ស​មាន​ចម្ងាយ​ឆ្ងាយ​ពី​អាហ្វហ្គានីស្ថាន បេសកកម្ម​ប្រឆាំង​ភេរវកម្ម​របស់​ត្រូវ​បាន​គេ​គិត​ថា​នឹង​ត្រូវ​ការ​ចំណាយ​ថវិកា​ជាតិ​ច្រើន​ជាង​មុន​ខ្លាំង​។ ការ​ហោះ​ហើរ​ទៅ​វិញ​ទៅ​មក​រវាង​មជ្ឈិម​បូព៌ា​ទៅ​អាហ្វហ្គានីស្ថាន​នៅ​ទីបំផុត​អាច​ថ្លៃ​ជាង​ការ​ដាក់​ពង្រាយ​កង​ទ័ព ២៥០០ នាក់​ចុង​ក្រោយ​កាល​ពី​ដើម​ឆ្នាំ​នេះ​។ សូម្បី​តែ​ការ​ដាក់​ពង្រាយ​ធនធាន​អាមេរិក​ ដែល​ឥឡូវ​នេះ​កំពុង​ខ្វះ​ខាត​ ដើម្បី​ឃ្លាំ​មើល​សកម្មភាព​ភេរករ​នៅ​អាហ្វហ្គានីស្ថាន​ នឹង​ប្រកួត​ប្រជែង​ជា​មួយ​គោលដៅ​អាទិភាព​របស់​លោក​បៃដិន​ក្នុង​ការ​ប្រឆាំង​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅ​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក​។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ក្រុម​ភេរវកម្ម​អាល់កៃដា​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​ជា​មួយ​តាលីបង់ ហើយ​ជា​រឿយ​ៗ​បាន​ដើរ​តួ​ជា​អ្នក​ណែនាំ​យោធា និង​សាសនា​ដល់​សមាជិក​តាលីបង់​។ កាល​ពី​ចុង​ទសវត្ស​ឆ្នាំ​១៩៩០​រដ្ឋាភិបាល​តាលីបង់​ បាន​ផ្ដល់​ជម្រក​ឱ្យ​ក្រុម​អាល់កៃដា​ ហើយ​ធ្វើ​ឱ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​ក្លាយ​ជា​មូលដ្ឋាន​សម្រាប់​អំពើ​ភេរវកម្ម​នៅ​ជុំវិញ​ពិភពលោក​។ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ទំនាក់​ទំនង​រវាង​ក្រុម​ទាំង​ពីរ​នេះ​ត្រូវ​បាន​ពង្រឹង​ជាមួយ​នឹង​ការ​ចង​ចំណង​អាពាហ៍ពិពាហ៍​ និង​ការ​បង្កើត​គោលដៅ​រួម​ដោយ​សមាជិក​ជំនាន់​ថ្មី​។ កាល​ពី​ឆ្នាំ​ ២០១៩ របាយការណ៍​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ពី​ការ​វិល​ត្រឡប់​របស់​ក្រុម​អាល់កៃដា​ប្រសិន​បើ​អាហ្វហ្គានីស្ថាន​ធ្លាក់​ក្នុង​ដៃ​ក្រុម​តាលីបង់​។ កាល​ពី​ខែ​មិថុនា​យោធា​អាមេរិក​បាន​ប៉ាន់ស្មាន​ថា​ប្រសិន​បើ​តាលីបង់​ចូល​កាន់​អំណាច…

  • Duterte ប្រកាសពីការឈរឈ្មោះជាអនុប្រធានាធិបតីហ្វីលីពីន ក្រោយអស់អាណត្តិជាប្រធានាធិបតីនៅឆ្នាំក្រោយ

    Duterte ប្រកាសពីការឈរឈ្មោះជាអនុប្រធានាធិបតីហ្វីលីពីន ក្រោយអស់អាណត្តិជាប្រធានាធិបតីនៅឆ្នាំក្រោយ

    លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន​បាន​ប្រកាស​នៅ​ក្នុង​សុន្ទរកថា​ជូន​ជន​រួម​ជាតិ​ប្រចាំ​សប្ដាហ៍​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​នឹង​ឈរ​ឈ្មោះ​ជា​អនុ​ប្រធានាធិបតី​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ២០២២​ បន្ទាប់​ពី​អាណត្តិ​ប្រធានាធិបតី​នឹង​បញ្ចប់។ ជំនិត​រាប់​ទសវត្ស​របស់​បុរស​វ័យ ៧៦ឆ្នាំ​រូប​នេះ​គឺ លោក Christopher “Bong” Go ដែល​បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា នឹង​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​អម​ជាមួយ​លោក។ នៅ​ហ្វីលីពីន អាណត្តិ​ប្រធានាធិបតី​មាន​រយៈពេល ៦ឆ្នាំ ប៉ុន្តែ​អាច​ឡើង​កាន់​បាន​តែ​មួយ​អាណត្តិ​ប៉ុណ្ណោះ ចំណែក​ឯ​អនុ​ប្រធានាធិបតី​វិញ​មាន​អាណត្តិ ៦ឆ្នាំ​ដូច​គ្នា​ តែ​អាច​កាន់​បាន ២អាណត្តិ និង​មាន​ការ​បោះឆ្នោត​ផ្សេង​ពី​ប្រធានាធិបតី។ បន្ថែម​ពី​នេះ​ទៅ​ទៀត អនុ​ប្រធានាធិបតី​ហ្វីលីពីន​អាច​មក​ពី​គណបក្ស​ផ្សេង​គ្នា​ពី​ប្រធានាធិបតី។ «ខ្ញុំ​នឹង​ឈរ​ឈ្មោះ​ជា​អនុ​ប្រធានាធិបតី បន្ទាប់​មក​ខ្ញុំ​នឹង​បន្ត​យុទ្ធនាការ​របស់​ខ្ញុំ​។ ទី​មួយ​គឺ បង្ក្រាប​ចលនា​បះបោរ និង​បន្ទាប់​មក​បង្ក្រាប​គ្រឿង​ញៀន»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Duterte។ នៅ​ថ្ងៃ​ពុធ​ អ្នក​នាំ​ពាក្យ​វិមាន​ប្រធានាធិបតី​ហ្វីលីពីន​លោក Harry Roque បាន​ចេញ​មុខ​មក​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា លោក Duterte និង​លោក Go នឹង​មិន​ឈរ​ឈ្មោះ​នោះ​ទេ ប្រសិន​បើ​កូនស្រី​របស់​លោក Duterte គឺ អ្នកស្រី Sarah Duterte ដែល​កំពុង​កាន់​ការងារ​ជា​អភិបាល​ក្រុង​ Davao ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធានាធិបតី​៕ ប្រភព៖ CNN

  • អ្នកស្រាវជ្រាវអាមេរិកជោគជ័យក្នុងការបង្កើតប្រចៀវរ៉ូបូត មានរូបរាង និងចលនាដូចសត្វប្រចៀវមែនទែន (Video Inside)

    អ្នកស្រាវជ្រាវអាមេរិកជោគជ័យក្នុងការបង្កើតប្រចៀវរ៉ូបូត មានរូបរាង និងចលនាដូចសត្វប្រចៀវមែនទែន (Video Inside)

    អាមេរិក៖ ក្រុមអ្នកស្រាវជ្រាវមួយក្រុមមកពីសាកលវិទ្យាល័យបច្ចេកទេសអាមេរិក University of Illinois នៅទីក្រុង Urbana ដែលមានសមាជិក០៣នាក់ ច្នៃប្រឌិតបង្កើតបានវត្តមាន ប្រចៀវរ៉ូបូត “Bat Bot” ដែលមានរូបរាង និងចលនាដូចទៅនឹងសត្វប្រចៀវមែនទែន។

  • លោក ស្កុត ម៉ូរីសុន៖ អូស្ត្រាលី និងនូវែលសេឡង់ទើបជម្លៀសមនុស្សប្រមាណ១,២០០នាក់ចេញពីអាហ្វហ្គានីស្ថាន (Video Inside)

    លោក ស្កុត ម៉ូរីសុន៖ អូស្ត្រាលី និងនូវែលសេឡង់ទើបជម្លៀសមនុស្សប្រមាណ១,២០០នាក់ចេញពីអាហ្វហ្គានីស្ថាន (Video Inside)

    អូស្រ្តាលី៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន នៅថ្ងៃព្រហស្បតិ៍នេះថ្លែងថា មនុស្សចំនួន១ពាន់២រយនាក់ទៀតត្រូវបានជម្លៀសចេញពីទីក្រុងកាប៊ុល តាមជើងហោះហើរអូស្ត្រាលីចំនួន០៦ និងជើងហោះហើរនូវែលសេឡង់ចំនួន០១ កាលពីយប់ថ្ងៃពុធម្សិលមិញ…

  • សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តព្រមានពីការវាយប្រហារភេរវកម្មលើព្រលានយន្តហោះរដ្ឋធានីកាប៊ុល (Video Inside)

    សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តព្រមានពីការវាយប្រហារភេរវកម្មលើព្រលានយន្តហោះរដ្ឋធានីកាប៊ុល (Video Inside)

    កាប៊ុល៖ សហរដ្ឋអាមេរិកបានព្រមានអោយក្រុមមនុស្សដែលកំពុងប្រមូលផ្ដុំ ដើម្បីព្យាយាមចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីកាប៊ុល ត្រូវចាកចេញពីទីនោះជាបន្ទាន់ ខណៈដែលអង់គ្លេស និងអូស្ត្រាលីបានព្រមានពីការវាយប្រហារភេរវកម្ម។

  • លោក ប្លីងគែន៖ សហរដ្ឋអាមេរិកធានាជនជាតិខ្លួន និងដៃគូនានា នឹងអាចបន្តចាកចេញពីអាហ្វហ្គានីស្ថាន ទោះបីជាហួសថ្ងៃកំណត់ ៣១ សីហា (Video Inside)

    លោក ប្លីងគែន៖ សហរដ្ឋអាមេរិកធានាជនជាតិខ្លួន និងដៃគូនានា នឹងអាចបន្តចាកចេញពីអាហ្វហ្គានីស្ថាន ទោះបីជាហួសថ្ងៃកំណត់ ៣១ សីហា (Video Inside)

    អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន បញ្ជាក់ថា ប្រទេសរបស់លោកនឹងខិតខំប្រឹងប្រែងធ្វើការធានាអោយជនជាតិរបស់ខ្លួន និងដៃគូអាហ្វហ្គានីស្ថានអាចបន្តការចាកចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះដដែល បើទោះបីជាត្រូវហួសកាលកំណត់ថ្ងៃទី៣១ ខែសីហា។