-
អង់គ្លេសដាក់ថៃក្នុងបញ្ជីក្រហមនៃការធ្វើដំណើរ

-
ថៃប្រកាសទាំងព្រឹកថា ឆ្លងថ្មីជិត២ម៉ឺននាក់ ស្លាប់២៧៣នាក់ទៀត

-
អាមេរិកចំណាយថវិកា១.២ពាន់លានដុល្លារ សង់ស្ថានទូតថ្មីនៅហាណូយ

-
អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន១ពាន់៩២៦ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់២០៨នាក់។ការឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសអាស៊ាននៅថ្ងៃនេះបានកើនឡើងចំនួន៣ពាន់៦៩៦ករណី ចំណែកការស្លាប់វិញបានថយចុះចំនួន១១០នាក់បើប្រៀបធៀបនឹងម្សិលមិញ។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេសនិងការស្លាប់ថ្មីក៏មាន១០ប្រទេសផងដែរ ។ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន១ពាន់៩២៦ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់២០៨នាក់។ការឆ្លងថ្មីនិងការស្លាប់ថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន១ម៉ឺន៦ពាន់៨៩៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤លាន៤ម៉ឺន៣ពាន់៧៣៦ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៨៨៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១៣ម៉ឺន១៨២នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន២ម៉ឺន៤ពាន់៥៩៩ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៦៤ម៉ឺន៨៤៣ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៣៩៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៥ពាន់២១១នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន៨ពាន់៥០១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន១២ម៉ឺន៨៦៩ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២២៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៣១៤នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន១ម៉ឺន៦ពាន់៣១៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៨៩ម៉ឺន៩ពាន់២០០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៣៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ម៉ឺន២ពាន់៧២៨នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី១ម៉ឺន២ពាន់៩៦ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៣៨ម៉ឺន១ពាន់៣៦៣ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៣៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩ពាន់៣៤៩នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន២ពាន់៥០២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៨ម៉ឺន៨៧៩ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១១៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៤ពាន់៧៣៧នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៤២៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៩ម៉ឺន៩៥៨ករណី។ ចំណែកការស្លាប់ថ្មី៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៨៤១នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១១៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៦ពាន់៩២៨ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥២នាក់។ប្រទេសឡាវមានការឆ្លងថ្មីចំនួន១៩៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១ម៉ឺន៤ពាន់១០៤ករណី។ ចំណែកការស្លាប់ថ្មីមានចំនួនម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១២នាក់។ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន២៨២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២ពាន់២៦៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧នាក់។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៩លាន៦៤ម៉ឺន១ពាន់១៤៥ករណី, និងការស្លាប់មាន២១ម៉ឺន៤ពាន់៤៣៣នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២១៤លានករណី, និងការស្លាប់មានជាង៤លាន៤៨ម៉ឺននាក់៕
-
អ្នកស្រីអនុប្រធានាធិបតីហារីស ជំរុញឱ្យវៀតណាមចូលរួមជាមួយអាមេរិក ក្នុងការប្រឆាំងនឹងការគំរាមកំហែងរបស់ចិន

អនុប្រធានាធិបតីសហរដ្ឋអាមេរិកកាម៉ាឡា ហារីស អំពាវនាវឱ្យវៀតណាមចូលរួមជាមួយអាមេរិកក្នុងការប្រឆាំងនឹងការគំរាមកំហែងរបស់ចិនពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងដោយបន្តវោហាសាស្ត្រដ៏មុតស្រួចរបស់អ្នកស្រីប្រឆាំងនឹងទីក្រុង ប៉េកាំងនៅពេលលោកស្រីជួបជាមួយមេដឹកនាំវៀតណាមកាលពីថ្ងៃពុធ។
-
អាមេរិក និងអង់គ្លេសស្នើរពលរដ្ឋខ្លួនឱ្យចៀសវាងទៅអាកាសយានដ្ឋានក្រុងកាប៊ុល ដោយសារការគំរាមកំហែងសន្តិសុខ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានព្រមានពលរដ្ឋរបស់ខ្លួនឱ្យចៀសវាងទៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ដោយសារតែការគំរាមកំហែងផ្នែកសន្តិសុខ តែប៉ុន្មានម៉ោងប៉ុណ្ណេះក្រោយពីរដ្ឋមន្រ្តីការបរទេសលោក អង់តូនី ប្លីងកិន (Antony Blinken) ជំរុញឱ្យតាលីបង់ធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព សម្រាប់មនុស្សដែលចង់ភៀសខ្លួនចេញពីអាហ្វហ្គានីស្ថាន។
-
ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ ទាមទារឱ្យ WHO ស៊ើបអង្កេតរកប្រភពជំងឺកូវីដ១៩ នៅមន្ទីរពិសោធន៍អាមេរិក

-
ស៊ី ជីនពីង និងពូទីន ព្រមព្រៀងរួមគ្នាប្រយុទ្ធប្រឆាំងនឹង «ការគំរាមកំហែង» លេចចេញពីអាហ្វហ្គានីស្ថាន

កាលពីថ្ងៃពុធនេះ វិមានក្រឹមឡាំងបានប្រកាសថាប្រធានាធិបតីរុស្សីលោកវ៉្លាឌីមៀ ពូទីននិងប្រធានាធិបតីចិនលោកស៊ី ជីនពីង បានព្រមព្រៀងគ្នាថាប្រទេសរបស់ពួកគេទាំងពីរនឹងបង្កើនកិច្ចប្រឹងប្រែងដើម្បីប្រឆាំងនឹង «ការគំរាមកំហែង» ដែលកំពុងលេចចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការចូលកាន់កាប់របស់ក្រុមឧទ្ទាមតាលីបង់។
-
លោកAnwar ៖សម្ព័ន្ធមិត្តបក្ស Pakatan Harapan នឹងមិនធ្វើឱ្យស្មុគស្មាញដល់ការបោះឆ្នោត ទំនុកចិត្តរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទេ

ប្រធានគណបក្សសម្ព័ន្ធមិត្ត Pakatan Harapan (PH)លោក Anwar Ibrahim បាននិយាយថា គណបក្សប្រឆាំងម៉ាឡេស៊ីនឹងមិនធ្វើឱ្យស្មុគស្មាញ ដល់ការបោះឆ្នោតទំនុកចិត្តសម្រាប់នាយករដ្ឋមន្ត្រី Ismail Sabri Yaakob ទេប្រសិនបើរដ្ឋាភិបាលថ្មីយល់ព្រម គាំទ្រកម្មវិធី « គាំទ្រប្រជាជន»នៅក្នុងវិធានការគ្រប់គ្រងជំងឺរាតត្បាត កូវីដ១៩ ។
-
មេដឹកនាំគណបក្សប្រឆាំងរុស្ស៊ីត្រូវរងសម្ពាធផ្លូវចិត្តកំឡុងពេលលោកជាប់ជាអ្នកទោសនយោបាយ
