Category: ព័ត៌មានអន្តរជាតិ

  • ហ្វេសបុកលុបគណនី និងទំព័រហ្វេសបុកជាង១ពាន់ មានប្រភពពីថៃ និង៣ប្រទេសទៀត

    ហ្វេសបុកលុបគណនី និងទំព័រហ្វេសបុកជាង១ពាន់ មានប្រភពពីថៃ និង៣ប្រទេសទៀត

    ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមអាមេ៉រិក Facebook បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា គណនីអ្នកប្រើប្រាស់ចំនួន ២៩៤ និងទំព័រសរុបចំនួន ១,៥០៩ទំព័រ ដែលមានប្រភពចេញពីប្រទេសរុស្ស៊ី អ៊ុយក្រែន ថៃ និងហុងឌូរ៉ាស់ ត្រូវបានលុបចេញពីបណ្តាញសង្គមយក្សនេះក្រោមហេតុផលថា ជាគណនីដែលមានឥរិយាបថមិនត្រឹមត្រូវ ឬល្មើសនឹងបទបញ្ជារបស់ Facebook។ ក្រុមហ៊ុន Facebook បានគូសបញ្ជាក់ថា ការលុបចោលគណនីអ្នកប្រើប្រាស់ និងទំព័រទាំងនោះ គឺផ្អែកលើអាកប្បកិរិយារបស់ពួកគេ នៅក្នុងការផ្សព្វផ្សាយ និងប្រើប្រាស់តែម្តង។ ជុំវិញចំណាត់ការខាងលើនេះ លោក ណាថាញែល គ្លៃឈើ (Nathaniel Gleicher) ដែលជាប្រធានផ្នែកគោលនយោបាយនៃសន្តិសុខអ៊ីនធើណេត បានសរសេរអ៊ីមែលផ្ញើជូនទៅ សារព័ត៌មាន Reuters យ៉ាងដូច្នេះថា «នៅក្នុងករណីនីមួយៗ មនុស្សដែលនៅពីក្រោយសកម្មភាពនេះបានសហការគ្នាយ៉ាងល្អ ដោយបានប្រើគណនីក្លែងក្លាយ ដើម្បីក្លែងបន្លំថាជាខ្លួនរបស់ពួកគេ»។ គួរជម្រាបថា ការបើកយុទ្ធនាការបង្ក្រាបលើគណនីបែបនេះ នៅទូទាំងពិភពលោករបស់ក្រុមហ៊ុន Facebook កើតឡើងនៅក្រោយពេលដែលការរិះគន់ ចេះតែធ្លាក់មកជាបន្តបន្ទាប់ពីសំណាក់សហគមន៍អន្តរជាតិ ស្តីពីភាពយឺតយ៉ាវក្នុងការបង្កើតឧបករណ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពជ្រុលនិយម និងឃោសនាបោកប្រាស់នានា នៅលើបណ្តាញសង្គមហ្វេសប៊ុក៕ធ.ដ

  • ហ្វីលីពីនហាមមិនឲ្យម៉ូតូកង់បីប្រើអគ្គិសនីជាច្រើនគ្រឿងធ្វើចរាចរនៅម៉ានីឡា

    ហ្វីលីពីនហាមមិនឲ្យម៉ូតូកង់បីប្រើអគ្គិសនីជាច្រើនគ្រឿងធ្វើចរាចរនៅម៉ានីឡា

    អាជ្ញាធរក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ថ្មីៗនេះបានសម្រេចដកម៉ូតូកង់បីដើរដោយ ថាមពលអគ្គិសនី ចំនួន៣០០ គ្រឿងមិនឲ្យ ចរាចរណ៍លើដងផ្លូវក្នុងក្រុង។ មូលហេតុ ដែលឈានដល់ការសម្រេចបែបនេះត្រូវបានគេដឹងថា ជាការរំដោះដងផ្លូវមិនឲ្យមានកកស្ទះខ្លាំង ដែលបណ្ដាលមកពីចំនួនដ៏ច្រើន លើសលប់ នៃម៉ូតូកង់បីប្រភេទ នេះនៅទីក្រុងម៉ានីឡា។ អ្នកនាំពាក្យ រដ្ឋាភិបាល ហ្វីលីពីន លោក Mayor Isko Moreno បានប្រាប់អ្នកសារព័ត៌មាន ថាការធ្វើបែបនេះខាង រដ្ឋាភិបាល មានគោលបំណងចង់ ជំរុញឲ្យជំនួសមកវិញនូវប្រភេទ Jeepneys ឬ Jeep MiniBus ( ឈ្មោះ ដែល អ្នក ស្រុក ហ្វីលីពីននិយម ហៅវាគឺ ជាប្រភេទ រថយន្ត ដឹកអ្នកដំណើរ សាធារណៈ )។ លោក ក៏បានស្នើឲ្យយានកង់បីទាំង នោះត្រូវតែមានប័ណ្ណសំគាល់ យានយន្ត ដែលចេញ ដោយស្ថាប័នពាក់ព័ន្ធដូចជា ជាការិយាល័យ ទទួល បន្ទុក មុខងារ សាធារណការ…

  • ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងអះអាងថា ការបាញ់កាំជ្រួចថ្មីគឺជាការព្រមានដល់កូរ៉េខាងត្បូង

    ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងអះអាងថា ការបាញ់កាំជ្រួចថ្មីគឺជាការព្រមានដល់កូរ៉េខាងត្បូង

    កូរ៉េខាងជើង៖ មេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់កាំជ្រួចចម្ងាយខ្លីថ្មីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីជាការព្រមានដល់កូរ៉េខាងត្បូងឱ្យបញ្ឈប់ការនាំចូលអាវុធបច្ចេកវិទ្យាខ្ពស់ និងការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាម៉េរិក។ សេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មិនបាននិយាយអំពីលោក ដូណាល់ ត្រាំ ឬសហរដ្ឋអាម៉េរិកនោះទេ ប៉ុន្តែបាននិយាយថា លោក គីម ជុងអ៊ុន បានរិះគន់ក្រុមអាជ្ញាធរកូរ៉េខាងត្បូង ចំពោះការធ្វើសមយុទ្ធរួមគ្នាដែលជាទូទៅធ្វើឡើងជាមួយកងទ័ពអាម៉េរិក ។ ជាមួយគ្នានេះ លោក គីម ជុងអ៊ុន បានចោទប្រកាន់កូរ៉េខាងត្បូងថា មានគំនិតមិនស្មោះត្រង់ចំពោះការនិយាយថា ពួកគេគាំទ្រសន្តិភាព ប៉ុន្តែនៅក្នុងពេលតែមួយនោះ នាំចូលអាវុធថ្មី និងធ្វើសមយុទ្ធយោធា ។ លោក គីម បានសង្កត់ធ្ងន់ថា មេដឹកនាំកូរ៉េខាងត្បូងត្រូវបញ្ឈប់ សកម្មភាពអត្តឃាតបែបនេះ និងមិនត្រូវធ្វើឱ្យមានកំហុសចំពោះការមិនអើពើការព្រមាននេះទេ ។ យ៉ាងណាមិញ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានជឿថា កាំជ្រួចដែលបាញ់ដោយកូរ៉េខាងជើងខាងលើនេះ ជាកាំជ្រួចផ្លោងប្រភេទថ្មី ប៉ុន្តែថា ខ្លួននឹងធ្វើការវាយតម្លៃជាចុងក្រោយជាមួយសហរដ្ឋអាម៉េរិក ៕ធ.ដ

  • លោក បូរីស ចនសុន ថ្លែងថា អង់គ្លេសចង់ចំហទ្វារឲ្យធំជាងគេនៅអឺរ៉ុប ក្នុងការទទួលវិនិយោគិនចិន

    លោក បូរីស ចនសុន ថ្លែងថា អង់គ្លេសចង់ចំហទ្វារឲ្យធំជាងគេនៅអឺរ៉ុប ក្នុងការទទួលវិនិយោគិនចិន

    អង់គ្លេស៖ រដ្ឋាភិបាលថ្មីរបស់អង់គ្លេស នឹងមាននិន្នាការគាំទ្រយ៉ាងពេញទំហឹងចំពោះចិន ជាពិសេសជុំវិញគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នេះបើតាមនាយករដ្ឋមន្រ្តីអង់គ្លេសថ្មីលោក បូរីស ចនសុន ថ្លែងប្រាប់សារព័ត៌មានចិន ។ លោក បូរីស ចនសុន បានគូសបញ្ជាក់ថា លោកចាប់អាម្មណ៍ជាខ្លាំងអំពីអ្វីដែលលោក ស៊ី ជិនពីង កំពុងខិតខំប្រឹងប្រែងធ្វើសម្រាប់គម្រោង ខ្សែក្រវាត់ និងផ្លូវ ហើយលោកក៏បានអះអាងដែរថា រដ្ឋាភិបាលលោកនឹងបើកចំហអង់គ្លេសឲ្យទូលំទូលាយជាងគេបង្អស់នៅតំបន់អឺរ៉ុប សម្រាប់វិនិយោគិនចិនទាំងឡាយ ។ ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្រី្តថ្មីរបស់អង់គ្លេសរូបនេះក៏បានសម្តែងការស្វាគមន៍ ចំពោះនិស្សិតចិនរាប់ម៉ឺននាក់ ដែលបានមកបន្តការសិក្សានៅចក្រភពអង់គ្លេស ដោយវាគឺជារឿងដ៏ប្រពៃសម្រាប់ប្រទេស ព្រមទាំងសង្គមអង់គ្លេស ៕ធ.ដ

  • នាវាពិឃាតបំពាក់ដោយមីស៊ីលដ៏ទំនើបរបស់ចិនបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី

    នាវាពិឃាតបំពាក់ដោយមីស៊ីលដ៏ទំនើបរបស់ចិនបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី

    រុស្ស៊ី៖ សារព័ត៌មានចិនស៊ីនហួរបានចុះផ្សាយថា នាវាពិឃាតចិនបំពាក់ដោយមីស៊ីល ឈ្មោះថា “Xi’an” បានធ្វើដំណើរទៅដល់ទីក្រុង St. Petersburg របស់ប្រទេសរុស្ស៊ីហើយ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីបំពេញទស្សនកិច្ចក្រៅផ្លូវការមួយ ។ Xi’an គឺជានាវាពិឃាតបំពាក់ដោយមីស៊ីល ត្រូវបានដាក់ឱ្យដំណើរការណ៍ក្នុងឆ្នាំ២០១៥ ហើយវាក៏មានបំពាក់ផងដែរនូវប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះចម្បាំង ។ នាវាពិឃាតនេះ អាចផ្ទុកក្រុមនាវិក២៥០នាក់ និងមានទម្ងន់៦.៦០០តោន ។ ដោយឡែកស្របពេលនៃការមកដល់របស់នាវា Xi’an ខាងលើនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីកងនាវារុស្ស៊ីប្រចាំតំបន់ មុននឹងត្រូវចូលរួមក្នុងទិវាកងនាវាជាតិរុស្ស៊ី ៕ធ.ដ

  • សៀវភៅសស្តីពីកិច្ចការពារជាតិចិនក្នុងយុគសម័យថ្មីត្រូវបានផ្សព្វផ្សាយជាផ្លូវការ

    សៀវភៅសស្តីពីកិច្ចការពារជាតិចិនក្នុងយុគសម័យថ្មីត្រូវបានផ្សព្វផ្សាយជាផ្លូវការ

    រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសស្តីពីកិច្ចការពារជាតិចិនក្នុងយុគសម័យថ្មីដែលជាសៀវភៅសស្តីពី កិច្ចការពារជាតិចម្រុះទី១ ដែលប្រទេសចិនចេញផ្សាយបន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក ដោយបានឧទ្ទេសនាមជាប្រព័ន្ធ នូវគោលនយោបាយផ្នែកកិច្ចការពារជាតិដែលមានលក្ខណៈការពារក្នុងយុគសម័យថ្មីរបស់ប្រទេសចិនលើ៦ វិស័យដែលបានបង្ហាញយ៉ាងច្បាស់លាស់ចំពោះពិភពលោកនូវទិសដៅយុទ្ធសាស្រ្តនៃកិច្ចការពារជាតិ និងកិច្ចកសាងកងទ័ពចិនព្រម និងគោលការណ៍ដែលត្រូវអនុលោមតាម និងខ្លឹមសារជាសកលនៃកិច្ចការពារជាតិចិន ពោលគឺ បានបង្ហាញពីភាពបើកទូលាយ តម្លាភាព និងភាពជឿជាក់លើខ្លួនឯង។ ជាពិសេស សៀវភៅសបានបញ្ជាក់ជាលើកដំបូងនូវលក្ខណៈពិសេសដ៏ច្បាស់លាស់នៃកិច្ចការពារជាតិចិនដែលប្រកាន់ខ្ជាប់ជានិច្ចនូវការមិនធ្វើអនុត្តរភាព មិនវាតទី និងមិនពង្រីកក្របខ័ណ្ឌអំណាច។ ការចាត់ទុកជាលើកដំបូងនូវការការបម្រើដល់ការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិជាខ្លឹមសារជាសកល នៃកិច្ចការពារជាតិចិនក្នុងយុគសម័យថ្មី នេះគឺជាការច្នៃប្រឌិតថ្មីដ៏សំខាន់នៃគោលនយោបាយការពារជាតិ ដែលបានបង្ហាញពីលក្ខណៈពិសេសនៃយុគសម័យថ្មី។ បច្ចុប្បន្ន និម្មាបនកម្មយុទ្ធសាស្រ្តអន្តរជាតិមានការប្រែប្រួលយ៉ាងខ្លាំង ប្រទេសចិនកំពុងស្ថិតនៅដំណាក់កាលទទួលបានកាលានុវត្តភាពជាយុទ្ធសាស្រ្តសំខាន់នៃការអភិវឌ្ឍ ព្រមនិងបាននឹងកំពុងប្រឈមនឹងការគំរាមកំហែង និងបញ្ហាពិពិធកម្ម និងស្មុគស្មាញផ្នែកសន្តិសុខ។ មិនត្រឹមតែប៉ុណ្ណឹងទេ សៀវភៅសបានកំណត់ច្បាស់ជាលើកដំបូងនូវអត្ថន័យជាសកលនៃកិច្ចការពារជាតិរបស់ប្រទេសចិនក្នុងយុគសម័យថ្មី ក្នុងការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ អធិប្បាយអំពីទំនាក់ទំនងចាំបាច់រវាងកិច្ចការពារជាតិ និងកិច្ចកសាងកងទ័ពជាមួយសន្តិភាព និងស្ថិរភាពពិភពលោក ។  បញ្ហាដែលគួរឱ្យយកចិត្តទុកដាក់គឺជាលក្ខណៈតម្លាភាពនៃសៀវភៅស ។ ដូចជា សៀវភៅសបានប្រកាសយ៉ាងលម្អិតអំពីថវិកាការពារជាតិចិនតាមប្រព័ន្ធឌីជីថលនិងប្រើក្រាហ្វិកតារាងជាច្រើន ។ នេះបានបញ្ជាក់ពីការកសាងកម្លាំងយោធារបស់ប្រទេសចិនគឺមានលក្ខណៈការពារ សមស្របនឹងការអភិវឌ្ឍនៃយុគសម័យនិងនិន្នាការពិភពលោក ច្រានចោលពាក្យចចាមអារ៉ាមដែលបំផ្លើសពីការគំរាមកំហែងរបស់ចិន ៕ធ.ដ

  • នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការ

    នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការ

    ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា ទៅកាន់តុលាការ។ ករណីទី១) ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៨នាក់ ករណីទី២)លួចចំនួន២នាក់ និងករណីទី៣)ឆបោកចំនួន១នាក់។ បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង១១នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី  សាកសួរ និងកសាងសំណុំរឿង។ ជនសង្ស័យទាំង១១នាក់នេះ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមជួយសហការ និងផ្តល់ព័ត៌មាន មកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕ធ.ដ

  • លោក នីកូឡាស់ ម៉ាឌូរ៉ូ ចោទប្រកាន់សហរដ្ឋអាម៉េរិកថា ជាអ្នកនៅពីក្រោយករណី ដាច់អគ្គិសនីនៅវេណេស៊ុយអេឡា

    លោក នីកូឡាស់ ម៉ាឌូរ៉ូ ចោទប្រកាន់សហរដ្ឋអាម៉េរិកថា ជាអ្នកនៅពីក្រោយករណី ដាច់អគ្គិសនីនៅវេណេស៊ុយអេឡា

    វេណេស៊ុយអេឡា៖ ការដាច់ចរន្តអគ្គីសនី នៅតាមបណ្តារដ្ឋជាច្រើនរបស់វេណេស៊ុយអេឡា កាលពីពេលថ្មីៗនេះ គឺជាការវាយប្រហារផ្នែកប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ ហើយការអះអាងនេះ ទំនងជាចង់សំដៅលើសហរដ្ឋអាម៉េរិក។ នេះបើតាមប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ។ លោក នីកូឡាស់ ម៉ាឌូរ៉ូ បានគូសបញ្ជាក់ថា វាមិនមែនជាការវាយប្រហារលើកដំបូងមកលើប្រព័ន្ធចរន្តអគ្គិសនីជាតិវេណេស៊ុយអេឡា ដែលទើបតែកើតមានថ្មីៗនេះទេ ប៉ុន្តែអ្វីដែលខុសប្លែកនៅពេលនេះ គឺសត្រូវរបស់វេណេស៊ុយអេឡា បានផ្តាច់ប្រព័ន្ធអគ្គិសនីម្តងទៀត ដែលយើងបាន និងកំពុងស្តាស្ថិរភាពឡើងវិញនោះ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះក៏បានថ្លែងអំណរគុណដល់ប្រជាជនវ៉េណេស៊ុយអេឡា ចំពោះការសហការ និងការអត់ធ្មត់របស់ពួកគេ ដើម្បីឆ្លើយតបទៅការវាយប្រហារនេះ៕ធ.ដ

  • លោក ប្រាយុទ្ធ ចាន់អូចា អំពាវនាវឲ្យ ឡាវ ចិន និងមីយ៉ាន់ម៉ា បើកបង្ហូរទឹកបន្ថែម ចូលទៅកាន់ទន្លេ ដើម្បីបន្ធូរបន្ថយភាពរាំងស្ងួតនៅថៃ

    លោក ប្រាយុទ្ធ ចាន់អូចា អំពាវនាវឲ្យ ឡាវ ចិន និងមីយ៉ាន់ម៉ា បើកបង្ហូរទឹកបន្ថែម ចូលទៅកាន់ទន្លេ ដើម្បីបន្ធូរបន្ថយភាពរាំងស្ងួតនៅថៃ

    ថៃ៖ រដ្ឋាភិបាលថៃ បានស្នើឲ្យប្រទេសនៅតាមដងទន្លេមេគង្គប៉ែកខាងលើ ក្នុងនោះរួមមាន ចិន ឡាវ និងមីយ៉ាន់ម៉ា បើកបង្ហូរទឹកបន្ថែមចូលទៅកាន់ទន្លេ ដើម្បីជួយបន្ធូរបន្ថយភាពរាំងស្ងួតក្នុងប្រទេសថៃ។ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា ប្រទេសទាំងនេះ បានយល់ព្រមសហការ។ នាយករដ្ឋមន្ត្រីថៃរូបនេះបានលើកឡើងនៅថ្ងៃពុធនេះថា ប្រទេសទាំងបីនេះ កំពុងសហការយ៉ាងល្អជាមួយអាជ្ញាធរថៃ ទោះបីជាពួកគេមានបរិមាណទឹកកំណត់ក្នុងអាងស្តុកទឹកខ្លួនក៏ដោយ។ លោក ប្រាយុទ្ធ បានអះអាងទៀតថា ក្រសួងការបរទេសថៃ និងការិយាល័យធនធានទឹកជាតិ នឹងបន្តការចរចាទៅមុខទៀតជាមួយភាគីទាំងបីនេះ។ គួរបញ្ជាក់ថា នាយកដ្ឋានអង្ករថៃ បានបញ្ជាក់ឲ្យដឹងថា ការខ្សត់ភ្លៀងធ្លាក់បានប៉ះពាល់ដល់ផ្ទៃដីដាំដុះស្រូវ១,៦លានហិកតាក្នុងខេត្តចំនួន២០ ក្នុងភូមិភាគខាងជើងភាគឦសាន និងកណ្តាលនៃប្រទេសថៃ ។ ដោយឡែកសមាគមនាំចេញអង្ករថៃ ក៏បានព្រមានដែរថា ប្រសិនបើគ្មានភ្លៀងធ្លាក់នាដើមខែសីហាខាងមុខទេនោះ បញ្ហាកង្វះទឹកនឹងកាត់បន្ថយផលិតកម្មអង្ករ ហើយតម្លៃអង្ករនឹងកើនឡើងនៅត្រីមាសទី៣ ឆ្នាំ២០១៩នេះ៕ធ.ដ

  • កូរ៉េខាងជើងបាញ់មីស៊ីលទៀតហើយ ព្រឹកមិញនេះ

    កូរ៉េខាងជើងបាញ់មីស៊ីលទៀតហើយ ព្រឹកមិញនេះ

    កូរ៉េខាងជើង ទើបតែបាញ់មីស៊ីលចម្ងាយជិត ចំនួនពីរគ្រាប់ពីឆ្នេរភាគខាងកើតរបស់ខ្លួន ជាការបាញ់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយជំនួបកំពូលជាមួយប្រធានាធិបតីអាម៉េរិក នៅតំបន់គ្មានកងទ័ព។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូងឲ្យដឹងថា មីស៊ីលចំនួនពីរគ្រាប់ ត្រូវបានបាញ់ក្នុងរយៈចម្ងាយជាង ៣០០គីឡូម៉ែត្រ នៅទៀបភ្លឺថ្ងៃទី២៥កក្កដានេះ ដែលបណ្ដាលឲ្យមានភាពតានតឹងជាថ្មីនៅឧបទ្វីបកូរ៉េ។ ការបាញ់បង្ហោះនេះ ត្រូវបានរាយការណ៍ថា ជាការបង្ហាញសាច់ដុំជាលើកដំបូង ក្រោយមេដឹកនាំកូរ៉េខាងជើង ជួបជាមួយប្រធានាធិបតីអាម៉េរិកនៅតំបន់គ្មានកងទ័ពកាលពីចុងខែមិថុនាកន្លងទៅ។ យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានសេចក្ដីថ្លែងការណ៍ណាមួយពីសេតវិមានពាក់ព័ន្ធនឹងការបាញ់បង្ហោះមីស៊ីលជាថ្មីរបស់កូរ៉េខាងជើងនៅឡើយទេ៕ធ.ដ