-
ក្រសួងអប់រំពង្រឹងសមត្ថភាពអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានដល់គ្រូឧទ្ទេសនៃគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ

វគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសតាមបែបចម្រុះស្ដីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ត្រូវបានរៀបចំឡើងក្នុងគោលដៅពង្រឹងចំណេះដឹង និងសមត្ថភាពគ្រូឧទ្ទេសមកពីគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដើម្បីផ្ទេរចំណេះដឹងនេះបន្តដល់គរុសិស្ស គរុនិស្សិតផ្សេងទៀតដែលនឹងក្លាយជាគ្រូបង្រៀនក្នុងពេលអនាគត ជាយន្តការមួយនៃការផ្សព្វផ្សាយចំណេះដឹងនេះឱ្យបានទូលំទូលាយខណៈដែលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ជាបំណិនដ៏ចាំបាច់សម្រាប់យុគសម័យឌីជីថល សតវត្សរ៍ទី២១។
-
សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ចាប់ផ្តើមប្រមូលផល ស្ពៃក្តោប និងស្ពៃក្រញាញ់

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តភូមិទំព័រ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានដាំស្ពៃក្តោប តាមគោលការណ៍ធម្មជាតិ ក្នុងចំការតូចៗក្បែរផ្ទះ។ អ្នកស្រី ប៉េន ស៊ីថុល និងស្វាមី លោក កែវ ពក ជាសមាជិកសហគមន៍ និងបានដាំដំណាំផ្សេងៗជុំវិញផ្ទះ ក្នុងនោះមានដំណាំស្ពៃក្តោប និងស្ពៃក្រញាញ់ផងដែរ។
-
តំណាងរដ្ឋមន្ត្រីក្រសួងការបរទេសជួបសំណេះសំណាលនិស្សិតជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន

ភ្នំពេញ៖ លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសំណេះសំណាលនិស្សិតជ័យលាភីចំនួន ២៤រូប មកពីក្រសួង/ស្ថាប័នចំនួន១២ ដែលប្រលងជាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល២ឆ្នាំ ហើយគ្រោងចេញដំណើរទៅជប៉ុន នៅថ្ងៃទី២០ និង២១ ខែសីហា ឆ្នាំ២០២២។
-
រដ្ឋមន្ត្រីក្រសួងអប់រំធ្វើសន្និសីទ សារព័ត៌មានស្តីពីការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សម័យនេះគ្មានប្រទេសណាមួយ អាចដាក់អាណានិគម លើប្រទេសមួយទៀតបានទេ ដោយសារតែច្បាប់អន្តរជាតិ។ ការបញ្ជាក់បែបនេះ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្រ្តីធ្វើសន្និសីទសារព័ត៌មាន ស្តីពីការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះ មានដេប៉ាតឺម៉ង់សិក្សាវៀតណាមផងដែរ នៅទីស្តីការក្រសួងអប់រំ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ។
-
បណ្ឌិត សេង ជ័យវុធ ត្រូវបានតែងតាំងជានាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ

-
ប្រកាសចូលកាន់តំណែងជាអភិបាលខណ្ឌថ្មីចំនួន៣រូប និង៥រូបទៀតត្រូវបានផ្លាសប្តូរពីខណ្ឌមួយទៅខណ្ឌមួយ

ភ្នំពេញ៖ អភិបាលខណ្ឌចំនួន៣រូប ត្រូវបានតែងតាំងថ្មី និង៥រូបទៀតត្រូវបានផ្លាស់ប្តូរ ពីខណ្ឌមួយទៅខណ្ឌមួយ។ ពិធីនេះបានប្រារព្ធនារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារដ្ឋបាលរាជធានីភ្នំពេញ។
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធបើកកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំបង្កើតស្ថាប័នហិរញ្ញប្បទានអាកាសធាតុកម្ពុជា

-
ក្រសួងការងារនឹងបើកថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាលជូនដល់កម្មករក្រុមហ៊ុន ឃុនធើរេន អឺតែរឹល (ខេមបូឌា) ចាប់ពីថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០២២តទៅ

-
ក្បាលថ្មបែងចែកគន្លងផ្លូវចំនួនបីទីតាំងក្នុងរាជធានីភ្នំពេញ កើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ជាងគេ

ភ្នំពេញ៖ មានកត្តាជាច្រើន ដែលបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ពិសេសក្បាលថ្មពុះចែកទ្រូងផ្លូវ ដែលពុំមានចំណាំងផ្លាត ផ្លាកសញ្ញាសម្គាល់ទីតាំង និងផ្លូវងងឹតជាដើម មានទីតាំងមួយចំនួនទៀត មានចំណាំងផ្លាត ផ្លាកសញ្ញាសម្គាល់ទីតាំងរួចហើយ ក៏ប៉ុន្តែត្រូវបានរងការខូចខាតទៅវិញ ដោយសារតែកត្តាមួយចំនួន ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ បុកបណ្តាលឱ្យខូចខាត និងសភាពចាស់ទ្រុឌទ្រោម។ ខណៈដែលជាក់ស្តែងនេះ គឺចំនួនបីទីតាំង ក្នុងរាជធានីភ្នំពេញ គឺកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ជាងគេ។
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលចិនដែលបានជួយឧបត្ថម្ភគាំទ្រដល់ ការអភិវឌ្ឍរបស់កម្ពុជា លើគ្រប់វិស័យ រួមទាំងវិស័យកសិកម្ម

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងឱកាសទទួលជួបគណៈប្រតិភូមកពីមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត Zhang Lubiao នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នាទីស្តីក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា លើគ្រប់វិស័យ រួមទាំងវិស័យកសិកម្មផងដែរ។