-
សមត្ថកិច្ចជំនាញបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនជិត ៩០០គីឡូក្រាម និងឃាត់ខ្លួនជនបរទេសប្រាំនាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ(ក៥) នៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី លោក ឧត្តមសេនីយ៍ត្រី គឹម តូ លោកវរសេនីយ៍ឯក មាស ហត លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និង លោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥)បានធ្វើការស៊ើបអង្កេតករណី គ្រឿងញៀនមួយអស់រយៈពេល ជាងបីខែ។ សកម្មភាពនេះ ដោយមានការ សម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញផងដែរ។
-
ឯកឧត្តម រ័ត្ន វិរៈ ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំព្រះធាតុ និងចែកអំណោយជូនប្រជាពលរដ្ឋ នៅស្រុកអូររាំឪ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមជាមួយឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំព្រះធាតុ ដែលបាននឹងកំពុងបំពេញការងារបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
-
រដ្ឋមន្ត្រីទេសចរណ៍ទទួលស្គាល់សាលាទេសចរណ៍មួយទៀត ជាមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍

-
អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញចំនួន ៣រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ

ភ្នំពេញ៖ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញចំនួន៣រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះហើយ ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
-
គ្រូបង្គោលថ្នាក់តំបន់ មកពីខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលពីក្រសួងកិច្ចការនារី

ខេត្តស្ទឹងត្រែង៖ អំពើជួញដូរមនុស្សគឺជាការរំលោភបំពានលើសិទ្ធិជាមូលដ្ឋានរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ និងផ្ដល់នូវទុក្ខវេទនាដល់ជនរងគ្រោះ និងក្រុមគ្រួសារព្រមទាំងដាក់បន្ទុកផ្នែកសេដ្ឋកិច្ចនិងសង្គមទូទៅទៀតផង ។ បច្ចុប្បន្ននេះ ស្ត្រីនិងកុមារ មានហានិភ័យខ្ពស់ប្រឈមនិងអំពើជួញដូរផ្លូវភេទ អាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជាពិសេសក្នុងចំណោមស្ត្រីបម្រើការងារតាមផ្ទះជាដើម ។
-
ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ចំនួន ៦២៣នាក់

-
សម្ដេចតេជោ ហ៊ុន សែន ទើបទទួលបានរូបថតមួយសន្លឹក ពេលចរចារកសន្តិភាព មុនឆ្នាំ១៩៩០

-
សេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបពិភាក្សាការងាររវាង ភាគីកម្ពុជាជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា សមាជិកសភា និងមន្ត្រីជាន់ខ្ពស់សភា រួមជាមួយតំណាងរាជរដ្ឋាភិបាល បានទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូសភាអាមេរិក ដឹកនាំដោយ ឯកឧត្តម Edward J. Markey សមាជិកព្រឹទ្ធសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៃសភាទាំងពីរ។
-
មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៖ ការសាកល្បង ប្រើប្រាស់បារីអេឡិចត្រូនិក នឹងក្លាយជាអ្នកប្រើប្រាស់ គ្រឿងញៀន នាពេលអនាគត

ភ្នំពេញ៖ ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិក ជាផ្លូវនាំឱ្យក្រុម មនុស្សវ័យ ជំទង់ និងកុមារ ក្លាយជាអ្នកជក់បារីធម្មតា នឹងឈានទៅ រកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។ នេះជា ការបញ្ជាក់របស់ លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសពិធីបើកសិក្ខាសាលាស្តីពី ការរឹតបន្តឹងការហាមឃាត់ ការប្រើប្រាស់ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និង ផលិតផលអេចឆ៍ ធី ភី (HTP) ដែលបានរៀបចំឡើង នៅអគារ សាលាមធ្យមសិក្សាវិចិត្រសិល្បៈ ភ្នំពេញថ្មី ។
-
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្កើតក្រុមប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនពលរដ្ឋបែបអនាធិបតេយ្យ
