-
យានយន្ត ៥៩៩គ្រឿង ត្រូវបានសមត្ថកិច្ច ត្រួតពិនិត្យ និងផាកពិន័យនៅថ្ងៃនេះ

-
គ្រួសារក្រីក្រកូនភ្លោះស្រីបីនាក់ នៅសង្កាត់ព្រះពន្លា បានទទួល អំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

បន្ទាយមានជ័យ៖ គ្រួសារក្រីក្រមួយ ដែលទើបនឹងសម្រាលបាន កូនភ្លោះស្រីបី នាក់ រស់នៅតាមផ្លូវជាតិលេខ ៥ ជិតរង្វង់មូលស្រី គ្រប់លក្ខណ៍ ស្ថិតក្នងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២២នេះ បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនាំ យកទៅប្រគល់ ជូនដោយឯកត្តម សេង ទៀង ជំនួយការផ្ទាល់ សម្ដេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់ដៃ។
-
រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ វិស័យ បរិស្ថាន និងធនធានធម្មជាតិ បានរួមចំណែកយ៉ាងសំខាន់លើ ការពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់

ភ្នំពេញ៖ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ នឹង វិស័យបរិស្ថាន និង ធនធានធម្មជាតិបាន រួមចំណែកយ៉ាងសំខាន់នៅក្នុងការ ពង្រឹង សមត្ថភាព របស់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ នៅក្នុងការបង្រ្កាបបទល្មើស ពាក់ព័ន្ធនឹងធនធានធម្មជាតិ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងការកសាងសំណុំរឿង បញ្ជូនមកតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
-
ក្រសួងអប់រំបន្តបើកវគ្គបណ្ដុះបណ្ដាលតាមអនឡាញស្ដីពី ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលតាមអនឡាញស្ដីពីការបង្រៀនពី ចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានរៀបចំឡើងនៅថ្ងៃទី១៥ខែសីហានេះ ។ ប្រភពក្រសួងអប់រំបានបញ្ជាក់ថាវគ្គនេះមានគោលបំណងជួយពង្រឹងគុណវុឌ្ឍិការអប់រំបែបឌីជីថល និង ជំរុញ ការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន ក្នុងបង្រៀនតាមប្រព័ន្ធ អេឡិចត្រូនិក ឱ្យមានប្រសិទ្ធភាពខ្ពស់ រួមមាន ប្រើប្រាស់សម្ភារ ឧបទេស និង ធនធានអប់រំ អេឡិចត្រូនិក យ៉ាងសម្បូរបែបរបស់ក្រសួងអប់រំ យុវជន និង កីឡា និងឧបករណ៍ ជំនួយដល់ការសម្រាប់ការបង្រៀន និង រៀនក្រោមការ រៀបចំ ដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា គាំទ្រគម្រោងអភិវឌ្ឍន៍វិស័យអប់រំ មធ្យមសិក្សាទុតិយភូមិទី២ (USESDP-II)។
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ

-
ឯកឧត្តម ហ៊ុន ម៉ានី៖ គណបក្សប្រឆាំង តែងសាកល្បងបំបែកសាមគ្គីបក្សប្រជាជនកម្ពុជា តែអង្គការចាត់តាំងបក្សនៅតែរឹងមាំ

-
សមាជិកបក្ស២៥គ្រួសារមានជីវភាពលំបាកខ្វះខាត នៅឃុំបន្ទាយស្ទោងបានទទួលអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី

ខេត្តកំពង់ធំ៖ សមាជិកបក្ស២៥គ្រួសារ ដែលមានជីវភាពជួបការលំបាក រស់នៅភូមិចំនួនបី គឺភូមិចំបក់បញ្ញា ភូមិដូនប៉ុក និងភូមិបវែង ស្ថិតនៅក្នុងស្រុកស្ទោង បានទទួលអំណោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈ ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២២ បានធ្វើឡើងនៅភូមិបវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គ.ក មី ១កេស ត្រីខ ១យួរ និង ទឹកត្រី ១យួរ ។
-
ឯកឧត្តម សុខ លូ បានកំហិតឲ្យក្រុមហ៊ុនខ្សែកាប ក្រុមហ៊ុនអ៊ិនធឺណេត និងក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធផ្សេងៗត្រូវប្រញាប់រុះរើខ្សែកាបនៅតាមបង្គោលភ្លើងចេញជាបន្ទាន់

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ គណៈអភិបាលខេត្តបាត់ដំបង បានថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារ នៃការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងបាត់ដំបង ជាពិសេសគឺផ្តោតនូវការរៀបចំប្រព័ន្ធខ្សែភ្លើង ខ្សែកាប និងខ្សែអ៊ីនធឺណេតទាំងអស់ដែលមាននៅតាមបង្គោលភ្លើងតាមដងផ្លូវក្នុងទីប្រជុំជនក្រុងបាត់ដំបង ដោយកំហិតនិងកំណត់ឲ្យម្ចាស់សាម៉ីរបស់ក្រុមហ៊ុនទាំងអស់ខាងលើ ត្រូវតែធ្វើការរុះរើជាបន្ទាន់ឲ្យបានឆាប់កាន់តែប្រសើរ ខណៈដែលអាជ្ញាធរនិងក្រុមការងារថ្នាក់ខេត្ត-ក្រុង បានខិតខំនិងកំពុងតែអនុវត្ត ពីវិធានការកំណត់ឲ្យបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងរុះរើសំយ៉ាបផ្ទះ និងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មធំៗរួចមក ។
-
ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់សកម្មជនគណបក្សប្រជាជនថា ការធ្វើនយោបាយ ជាពិសេសតាមរយៈការផ្សព្វផ្សាយត្រូវធ្វើជាមួយប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទផង

ក្នុងឱកាសថ្ងៃទី០២ នៃសិក្ខាសាលាស្តីពី «ការចែករំលែក និងការផ្លាស់ប្តូរបទពិសោធលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» ដែលរៀបចំដោយគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន បានប្រាប់សកម្មជនគណបក្សប្រជាជនថា៖ «ការធ្វើនយោបាយ ជាពិសេសតាមរយៈការផ្សព្វផ្សាយត្រូវធ្វើជាមួយប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទផង»។
-
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសម្តែងការគួរសមជាមួយឯកឧត្តមអនុប្រធានាធិបតីឥណ្ឌា នាទីក្រុងញូដេលី

ឥណ្ឌា៖ នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអន្តរសភាអាស៊ាន(AIPA) ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអាយប៉ា លេីកទី៤៣ បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម SHRI JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា។