-
រដ្ឋលេខាធិការក្រសួងការបរទេស ស្នើឱ្យម្ចាស់គម្រោងថ្មីក្រោមការគាំទ្រដោយមូលនិធិពិសេសមេគង្គ-ឡានឆាង សម្រាប់ឆ្នាំ២០២២ យកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគណនេយ្យភាព ក្នុងការអនុវត្តគម្រោង

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានលេខាធិការដ្ឋានជាតិកម្ពុជានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងជាប្រធានក្រុមការងារគ្រប់គ្រងមូលនិធិ និងតាមដានការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានស្នើឱ្យក្រសួង-ស្ថាប័ន ដែលជាម្ចាស់គម្រោងថ្មីសរុប ១៣គម្រោង ក្រោមការគាំទ្រដោយមូលនិធិពិសេសមេគង្គ-ឡានឆាងសម្រាប់ឆ្នាំ២០២២ ផ្តោតការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងគណនេយ្យភាព ក្នុងការអនុវត្តគម្រោង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្នុងបរិបទសភាពការណ៍អន្តរជាតិដែលមានភាពមិនប្រាកដប្រជា និងតាមគន្លងប្រក្រតីភាពថ្មីក្រោយជំងឺកូវីដ-១៩។
-
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំរួមគ្នា ដើម្បីរិះរកវិធានការ ត្រៀមបង្ការ មុនពេល កំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយកើតឡើង

ខេត្តស្ទឹងត្រែង៖ អភិបាលស្តីទីនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ជា ថាវរិទ្ធ បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងគោលបំណង ក្តាប់ឲ្យបានរាល់ព័ត៌មាន និងព្រឹត្តការណ៍ផ្សេងៗ ពិសេសការងារគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមកម្លាំងអន្តរាគមន៍ បង្ការ ជួយសង្រ្គោះ មុនពេល កំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយកើតឡើង ព្រមទាំងត្រៀមនូវសម្ភារៈ និងស្បៀង សម្រាប់ធ្វើការឆ្លើយតបបានទាន់ពេលវេលា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តស្ទឹងត្រែង។
-
មន្រ្តីក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ចុះបង្ក្រាបបទល្មើសជួញដូរលក់សាច់សត្វព្រៃ នៅក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង

-
រដ្ឋបាលខេត្តស្ទឹងត្រែងសំណូមពរដល់អង្គការភ្លែនឱ្យបន្តសកម្មភាពជួយដល់ខេត្តរបស់ខ្លួន

ស្ទឹងត្រែង៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមណ្ឌលសុខភាពនៅក្នុងស្រុកបុរីអូរស្វាយ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានស្នើឲ្យអង្គការភ្លែនបន្តសកម្មភាពរបស់ខ្លួនក្នុងមូលដ្ឋាននានា ក៏ដូចជាក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង លើវិស័យមនុស្សធម៌ ជួយក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាប្រយោជន៍ក្នុងសង្គមជាតិកម្ពុជា ។ ជាពិសេស អង្គការភ្លែនបានជួយលើកស្ទួយផ្នែកសុខាភិបាលយ៉ាងខ្លាំងផងដែរ ។
-
រដ្ឋបាលខេត្តបាត់ដំបងបានណែនាំ ផ្នែកពាក់ព័ន្ធត្រៀមចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប ខាងមុខ

បាត់ដំបង៖ ថ្លែងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរនៃរដ្ឋបាលក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ពិសេសក្រុមមន្ត្រីជំនាញពាក់ព័ន្ធរៀបចំពិធីបុណ្យអុំទូកចំណុះសាលាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានដឹកនាំកិច្ចប្រជុំបានថ្លែងថា នៅថ្ងៃចេញព្រះវស្សាឆ្នាំ២០២២ខាងមុខនេះ រដ្ឋបាលខេត្តនិងចាត់តាំងឲ្យមានការប្រារព្វនូវពិធី “បុណ្យអុំទូកបណ្តែតប្រទីប បាញ់កាំជ្រួច”ដើម្បីអបអរសាទរ ក្នុងថ្ងៃចេញព្រះវស្សាជាថ្មីឡើងវិញ ក្រោយពីការខកខានមិនបានប្រារព្វពិធីនេះអស់រយៈពេល០២ឆ្នាំ ដោយសារតែវិបត្តិនៃការរាតត្បាតជំងឺកូវីដ-19 ។
-
ពលរដ្ឋ២៩១គ្រួសារដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន CHPB យល់ព្រមទទួលយកដីសម្បទានសង្គមកិច្ចតាមការចាត់ចែងរបស់អាជ្ញាធរខេត្តក្រចេះ

-
ឯកអគ្គរដ្ឋទូតអូស្ត្រាលី អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម លើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

-
រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ទំហំពាណិជ្ចកម្មទេ្វភាគីរវាងកម្ពុជា-សិង្ហបុរី កើនឡើងពី ៣.៥ ប៊ីលានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៥.៣ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរសក្ត័ បាន បញ្ជាក់ឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនិងមិត្តភាពយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី លើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដោយក្នុងនោះទំហំពាណិជ្ចកម្មទេ្វភាគីរវាងកម្ពុជា-សិង្ហបុរី កើនឡើងពី ៣.៥ ប៊ីលានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៥.៣ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១។ ខណៈដែលក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មបានកើនឡើងដល់២.១ ប៊ីលានដុល្លារ ទោះបីជាមានផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ-១៩ យ៉ាងណាក្តី ។
-
ប្រធានសាខាទក្រហមខេត្តរំលឹកដល់មន្រ្តីអនុសាខាកាកបាទក្រហម គ្រប់ស្រុក-ក្រុងឱ្យ ត្រៀមបង្ការទុកជាមុន ដើម្បីឆ្លើយតបនិង គ្រោះ មហន្តរាយធម្មជាតិផ្សេងៗកើតឡើង

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានណែនាំ ដល់ ថ្នាក់ដឹកនាំសាខា អនុសាខាគ្រប់ស្រុក-ក្រុង ក្នុងខេត្ត ត្រូវ បង្កើន ស្មារតី ទទួលខុសត្រូវក្នុងការចុះធ្វើសកម្មភាពមនុស្សធម៌នៅក្នុងមូលដ្ឋានផ្ទាល់របស់ខ្លួនជួយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកជាពិសេស បងប្អូនដែលងាយរងគ្រោះ ។
-
ក្រសួងវប្បធម៌កម្ពុជា និងភាគីវៀតណាមសហការគ្នា បើកព្រឹត្តិការណ៍សប្តាហ៍ វប្បធម៌វៀតណាម នៅកម្ពុជា ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៥៥ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ
