-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ច ប្រជុំផ្សព្វផ្សាយ ផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដោយ មានការអញ្ជើញចូលរួមពី ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋលេខាធិការ ប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, គណៈកម្មាធិការ សិទ្ធិ មនុស្សកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
-
កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំរបស់មេបញ្ជាការកងទ័ពជើងគោកស្តីពីការរៀបចំឡើងវិញកន្លែងចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩

ខេត្តកំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០០៧/២០២២ សណន របស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ស្តីពីការរៀបចំឡើងវិញកន្លែងចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមបណ្ដាអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។
-
អភិបាលរាជធានីផ្តល់គ្រឿងឥស្សរិយយសជូនសប្បុរសជន ជនជាតិជប៉ុន៣រូប ដែលបានផ្តល់ដី១កន្លែង សម្រាប់ធ្វើសួនច្បារសាធារណៈនៅខណ្ឌពោធិ៍សែនជ័យ ជូនរដ្ឋបាលរាជធានី

-
មេដឹកនាំអាស៊ានប្តេជ្ញាចិត្តជាថ្មី លើកកម្ពស់ការអភិរក្សជីវៈចម្រុះ

-
រដ្ឋលេខាធិការក្រសួងរ៉ែ ក្រើនរំលឹកប្រធានមន្ទីររ៉ែ និងមន្ត្រីក្រោមឱវាទ អនុវត្តន៍ឱ្យបានត្រឹមត្រូវបំផុត លិខិតបទដ្ឋានគតិយុត្តិ គោលការណ៍ណែនាំរបស់ក្រសួង និងការចង្អុលបង្ហាញរបស់រដ្ឋបាលខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿន ក្រើនរំលឹករបស់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ ឌីម៉ង់ ដែលជាតំណាង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែង ក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររ៉ែ និងថាមពលថ្មី ខេត្តព្រះវិហារ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាខេត្តព្រះវិហារ ។
-
វេទិការសាធារណៈ ស្តីពីការពិនិត្យ និងតាមដានលើវឌ្ឍនភាព នៃការអភិវឌ្ឍគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅឃុំផ្តៅជុំ

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងវេទិការសាធារណៈ ដែលបានរៀបចំក្នុងបរិវេណវត្តមុសិខារាមផ្តៅជុំ ស្ថិតនៅឃុំផ្តៅជុំ។
-
និស្សិតជ័យលាភីចំនួន ១២៦២នាក់ នៃសាកលវិទ្យាល័យវេស្ទើន សាខាខេត្តកំពង់ចាមទទួលបានសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់

ខេត្តកំពង់ចាម៖ និស្សិតជ័យលាភីចំនួន ១.២៦២នាក់ នៃសាកលវិទ្យាល័យវេស្ទើន សាខាខេត្តកំពង់ចាម បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។
-
អភិបាលខេត្តបាត់ដំបងបញ្ជាឲ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងក្រុមការងារ ត្រួតពិនិត្យរថយន្តដឹកទំនិញធុនធ្ងន់ ចុះឃាត់រថយន្តដែលដឹកទំនិញធុនធ្ងន់ចូលក្នុងក្រុងបាត់ដំបង ដើម្បីធ្វើការត្រួតពិនិត្យរកទំនិញគេចពន្ធ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ ដំបងបានបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាពិសេសក្រុមការងារដែលត្រួតពិនិត្យរថយន្តដឹកទំនិញធុនធ្ងន់ចុះឃាត់រថយន្តដែលដឹកទំនិញធុនធ្ងន់ដោយគ្មានសណ្តាប់ធ្នាប់បានចូលមកក្នុងក្រុងបាត់ដំបង នៅចំណុចម្តុំផ្លូវកៅស៊ូវត្តពោធិវង្ស សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខាងត្បូងភោជនីយដ្ឋាន(ជ.ឃ)។
-
បិទព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា, ថៃ, ឡាវ, វៀតណាម

សៀមរាប៖ បន្ទាប់ពីដំណើរការប្រកួតកីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់មេគង្គ កម្ពុជា ថៃ ឡាវ វៀតណាម ដែលបានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ដោយរលូននៅពហុកីឡដ្ឋានខេត្តសៀមរាប ត្រូវបានបិទកម្មវិធីប្រកួត ក្រោមវត្តមានរបស់ឯកឧត្តម តុប សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងទេសចរណ៍និងឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០២២ ។
-
អភិបាលខេត្តតាកែវសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នផ្លូវទំនប់ដាច់ បន្ទាប់ពីបាក់ស្រុតដីនៅចំណុចស្ពានទំនប់ដាច់ព្រំប្រទល់រវាងស្រុកសំរោង និងស្រុកអង្គរបូរី
