-
ឯកឧត្តម នេត្រ ភក្រ្តា៖គម្រោងទឹកស្អាត និងអនាម័យបានជួយសិស្ស ប្រជាសហគមន៍បានទទួលទឹកស្អាតប្រើប្រាស់ និងថែមទាំងជួយកាត់បន្ថយប្លាស្ទិក

ខេត្តសៀមរាប ៖ការតម្លើងធុងទឹកចម្រោះទឹកស្អាតសម្រាប់សិស្សានុសិស្ស និងសហគមន៍ ប្រើប្រាស់នៅតាមសាលារៀនមិនត្រឹមតែជួយក្នុងការកាត់បន្ថយប្លាស្ទិកក្នុងសហគមន៍ទេ ប៉ុន្តែជាផ្នែកមួយសំខាន់ក្នុងការផ្តល់នូវគុណភាពទឹកស្អាតសម្រាប់ប្រើប្រាស់ដែលជាផ្នែកផ្តល់នូវសុខភាពនិងការចំណាយថវិកាទិញទឹកបរិភោគថែមទៀត ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គាំទ្រក្នុងការបង្កើតសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា

-
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានគាំទ្រអង្គការជឿជាក់លើសិស្សជនបទ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលជួយដល់សិស្សជនបទ

-
សម្ដេចក្រឡាហោម ស ខេង ស្នើឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង បន្តការបំពេញភារកិច្ចបម្រើជាតិ បម្រើប្រជាជនឱ្យបានល្អ

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង ។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សេចក្ដីសម្រេច សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដែលបានផ្សាយនាឱកាសនេះ គឺជាមូលដ្ឋានបង្អែកដើម្បីចាត់ចែងការងាររហូតដល់មានការដាក់ចេញផែនការបន្ថែមទៀត សម្រាប់ដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នៅឆ្នាំ២០២៣ខាងមុខនេះ ។ សម្ដេចបានរម្លឹកថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ សម្ដេចរួមនឹងអង្គប្រជុំ ធ្លាប់បានជួបជុំគ្នាម្ដងរួចហើយ ដោយយការជួបជុំនាពេលនោះ ដើម្បីបូកសរុបបទពិសោធន៍ និងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ខេត្តបាត់ដំបង និងដើម្បីជាការចូលរួមជាមួយគណៈកម្មាធិការកណ្ដាល ក្នុងការត្រៀមរៀបចំខ្លឹមសារបម្រើឱ្យសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សកាលពីពេលថ្មីៗនេះ។ ជាមួយនឹងប្រធានបទសំខាន់ៗជាច្រើនដែលសម្ដេចក្រឡាហោម បានថ្លែងទៅកាន់អង្គប្រជុំ សម្ដេចបានមានប្រសាសន៍ថា កម្ពុជា បាននិងកំពុងមានសុខសន្តិភាព មានស្ថេរភាពយ៉ាងរឹងមាំ ហើយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ…
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់នូវឥណទានសម្បទានដល់គម្រោងស្ថាបនាសាងសង់កំពង់ផែក្រុងព្រះសីហនុ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់នូវឥណទានសម្បទានដល់គម្រោងស្ថាបនាសាងសង់កំពង់ផែក្រុងព្រះសីហនុ។ ការលើកឡើងនេះ ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ។
-
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

-
សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញក្នុងអត្រាកំណើនខ្ពស់ ទោះជួបវិបត្តិធំៗពីរជាប់គ្នាក៏ដោយ

ខេត្តកែប៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ មានលទ្ធភាពគ្រប់គ្រាន់ក្នុងធ្វើឲ្យសេដ្ឋកិច្ចប្រទេសងើបឡើងវិញដោយខ្លួនឯង ក្នុងអត្រាកំណើនជាង ៥% នៅឆ្នាំ២០២២ ហើយតាមការព្យាករណ៍នៅឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចនឹងកើនឡើង ៦% ទោះជួបវិបត្តកូវីដ១៩ និងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនក៏ដោយ។
-
កម្ពុជា និងអូស្ត្រាលី ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងដ៏យូរលង់ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ ទៅវិញទៅមក និងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ផេននី វង (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានជួបពិភាក្សាទ្វេភាគី ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
-
កម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយមន្ត្រីជំនាញជលផលចុះបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួន និងរបាំងស្បៃមុង ក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌

-
ថ្ងៃខួបកំណើតសម្ដេចតេជោ ត្រូវបានក្រុមគ្រួសាររៀបចំកម្មវិធីដោយមិនបានព្រៀងទុកជូនសម្ដេច
