-
ថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខារវាងកម្ពុជា និងជប៉ុន

-
សាលាក្ដីខ្មែរក្រហមកំណត់យកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ជាកាលបរិច្ឆេទនៃការប្រកាសសាលដីកាក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន

-
សេចក្តីថ្លែងការណ៍រួម របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា និង សហព័ន្ធរុស្ស៊ី

-
គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស កើតឡើង ៧លើក បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ និងរបួស ១០នាក់ នៅថ្ងៃទី០៥ ខែសីហានេះ

-
សម្តេចក្រឡាហោម ស ខេង ក្រើនរំលឹកអភិបាលខេត្តព្រះវិហារថ្មី និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវខិតខំរួមគ្នាបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ !

-
ក្មេងស្រី ២នាក់លង់ទឹកស្លាប់ខណៈពេលទៅឃ្វាលគោ

-
គិតត្រឹមថ្ងៃទី០៤ ខែ សីហា ក្រសួងការងារបានចុះផ្សព្វផ្សាយពីប្រាក់សោធននៅតាមរោងចក្រ បានចំនួន ៥២៨លើក មានកម្មករនិយោជិតចូលរួមជាង ២សែននាក់

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់ សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ មានចំនួន ៥២៨លើក មានកម្មករនិយោជិតចូលរួមចំនួន ២០៣ ០២៩នាក់ ស្រី ១៥១ ៦៣៥នាក់។
-
រដ្ឋបាលព្រៃឈើ៖ ការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនដែលមានផ្ទៃដីទំហំជាង ៤០០ហិកតានេះទេ

ភ្នំពេញ៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅមិនប៉ះពាល់នោះឡើយទៅលើសួនសត្វភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ហិកតា បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន។ ការចេញមកបញ្ជាក់របស់រដ្ឋបាលព្រៃឈើនេះ បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួន ក្រោយពួកគេឃើញសកម្មភាពឈូសឆាយដីអភិវឌ្ឍតំបន់ជុំវិញភ្នំតាម៉ៅ។
-
ក្រុមចោរ ជាមុខសញ្ញាឆក់យ៉ាងសកម្មនៅលើស្ពានអាកាសស្ទឹងមានជ័យ ពេលនេះអស់លក្ខណ៍ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

ភ្នំពេញ៖ ក្រុមចោរ ០៣នាក់ ក្នុងនោះ ក៏ជាមុខសញ្ញាចោរឆក់ យ៉ាងសកម្មនៅលើស្ពានអាកាសស្ទឹងមានជ័យ នាពេលកន្លងមក ខណៈពេលនេះ អស់លក្ខណ៍ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតដេញចាប់ខ្លួនបាន ខណៈធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ ដែលកំពុងជិះម៉ូតូកង់បីឥណ្ឌា បានសម្រេច កាលពីវេលាម៉ោង៩ និង៤០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រដេញរហូតដល់ចំណុចផ្លូវលេខ៩៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទើបឃាត់ខ្លួនបាន ។
-
រដ្ឋមន្រ្តីការបរទេសអាមេរិក ថ្លែងអំណរគុណដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ចំពោះភាពដឹកនាំជាប្រធានអាស៊ាន

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក បានគោរពថ្លែងអំណរគុណកម្ពុជា ចំពោះភាពដឹកនាំជាប្រធានអាស៊ាន, ការផ្ដល់ដីឱ្យសហរដ្ឋអាមេរិក សង់ស្ថានទូត, ការធ្វើដំណើរទៅប្រជុំដោយជោគជ័យនៅទីក្រុងវ៉ាសីនតោន, ការអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចត ដែលនៅក្នុងនោះមានជនជាតិអាមេរិកចំនួន ៦០០នាក់, ការបោះឆ្នោតគាំទ្រសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន, ការរុករកអធិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាម, កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងការស្វែងរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ។