-
ក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្ត ដើម្បីសង្គម ចុះ MOU ជាមួយដៃគូ ដើម្បីចូលរួមចំណែក ក្នុងការបង្កើត និងបង្កើនការងារ ជូនប្រជាពលរដ្ឋ ធ្វើកាត់បន្ថយការចំណាកស្រុក

ភ្នំពេញ៖ ក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្តដើម្បីសង្គម នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្តដើម្បីសង្គម និងបណ្តាក្រុមហ៊ុននានាដូចជា ក្រុមហ៊ុន ជីស៊ី ប្រូភើរធី ភីអិលស៊ី, ហាងអែហ្វអ៊ិចកាហ្វេ, ក្រុមហ៊ុន អេអេសអឹមអេស អេស៊ា ឯកទេស,ក្រុមហ៊ុន kV9 Cambodia ,ក្រុមហ៊ុនអាជីវកម្មផ្តាច់មុខពីប្រទេសជប៉ុន ,ភោជនីយដ្ឋាន និងអិនឆាយ ត្រេឌីងកាហ្វេ និងអេហ្វអ៊ិច កាហ្វេ ដើម្បីបង្កលក្ខណៈ ងាយស្រួលក្នុងការផ្តល់ឱកាសរកការងារធ្វើដល់សិស្សនិស្សិត យុវជនស្ម័គ្រចិត្ត សកម្មជន និងប្រជាពលរដ្ឋ ឱ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ និងដើម្បីចូលរួមចំណែក ក្នុងការបង្កើត និងបង្កើនការងារ ជូនប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក។
-
រដ្ឋមន្រ្តីក្រសួងការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅ ប្រទេសថៃ

ប្រទេសថៃ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងរោងចក្រ CPF (Thailand) Public Company Limited ស្ថិតនៅក្នុងខេត្តនគរាជសីម៉ា ប្រទេសថៃ។
-
វេទិកា អង្គរក្លឹប ខេត្តសៀមរាប បានរៀបចំពិធីដើម្បីជួបជុំគ្នានឹងផ្សព្វផ្សាយពីអាជីវកម្មតាមរយៈនៃការចែកនាមប័ណ្ណ

សៀមរាប៖ ពិធីជួបជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជួបជាមួយម្ចាស់សហគ្រិន តូចធំជាច្រើនអ្នកចងក្រងបណ្តាញសហគ្រិនក្នុងខេត្ត នឹងលើកកម្ពស់ដល់អាជីវកម្ម សហគ្រិន ថ្នាក់ក្រោមជាតិ និងយុវជន តាមរយៈ ការបង្កើតវេទិកាចងក្រង និងពង្រឹងបណ្តាញអាជីវកម្ម សហគ្រិន ការចែករំលែក ការរៀនសូត្រពីធុរកិច្ច នឹងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព បង្កើតការងារការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។ ពិធីនេះបានប្រព្រឹត្តិទៅនៅសណ្ឋាគារ ម៉េម័រ ផាឡេស រីសត និងស្ប៉ា ក្នុងខេត្តសៀមរាប ដែលមានសហគ្រិន និងអាជីវកម្មអ្នកចូលរួមផ្ទាល់ប្រមាណជាង ៣០នាក់ កាលពីរាត្រីចុងសប្តាហ៍នេះ។
-
សមាជិកបក្សគ្រប់ថ្នាក់ត្រូវសម្រួចឆន្ទៈ បម្រើបក្ស និងប្រជាជន នៅក្នុងមូលដ្ឋានឱ្យបានសកម្មថែមទៀត ដើម្បីផ្ដល់ការគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិបន្តទៀត

កំពត៖ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល និងផ្ដល់ប័ណ្ណសរសើរ ដល់សមាជិក ក្រុមការងារគណបក្សចុះជួយមូលដ្ឋាន សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពតកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ធ្វើឡើងនៅសង្កាត់ ក្រាំងអំពិល ឯកឧត្តម សូត យា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងកំពតនិងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់ក្រាំងអំពិល បានបញ្ជាក់ថា ដើម្បីដណ្តើមប្រៀបឈ្នះនៅលើសមរភូមិនយោបាយ នៃការដឹកនាំដើម្បីអភិវឌ្ឍប្រទេសជាតិ ឱ្យបានកាន់តែរីកចម្រើនបន្តថែមទៀត មន្រ្តីនិងសមាជិកបក្ស គ្រប់លំដាប់ថ្នាក់ ត្រូវតែសម្រួចឆន្ទៈម្នាក់សិកាស្នេហាជាតិ បម្រើបក្សនិងប្រជាជននៅមូលដ្ឋាន ឲ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត ។
-
អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍៧នាក់បន្ថែមទៀតព្រមទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាគិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកចំនួន ៧រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយ តាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។
-
ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលខ្លួនក្លឹប Rotary ប្រចាំខេត្តសៀមរាប

-
ពលរដ្ឋក្រីក្រ ២០គ្រួសាររស់នៅក្នុងឃុំបន្ទាយស្ទោង បានទទួលអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមន្នី

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតទាំង ២០គ្រួសារ មកពីភូមិស្រោមដែក ១០គ្រួសារ និងភូមិបន្ទាយស្ទោង ១០គ្រួសារ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួលអំណោយស្បៀងអាហារ ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមន្នី ក្នុងមួយគ្រួសារអង្ករ ២៥គ.ក មី១កេស ទឹកត្រី១យួរ និងត្រីខកំប៉ុង១យួរ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។
-
ពិធីប្រគល់ចង្ក្រានសន្សំសំចៃថាមពលព្រៃមាន់ ជូនដល់ប្រជាពលរដ្ឋចំនួន ៦១៨គ្រួសារ នៅឃុំពេជចង្វារ

-
រដ្ឋមន្ដ្រីអប់រំ អំពាវនាវដល់អាណាព្យាបាលសិស្ស ចូលរួមតាមដានលទ្ធផលសិក្សា, អត្ដចរិត, សីលធម៌ និងសុជីវធម៌របស់កូននៅក្នុងគ្រួសារ

-
ឯកឧត្តម ចាយ បូរិន អញ្ជើញផ្សព្វផ្សាយនីតិវិធីនៃដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតដល់ភ្នាក់ងារសង្ខេតការណ៍គណបក្ស យុវជន មេភូមិ ក្រុមប្រឹក្សាឃុំ មន្រ្តីស្រុក នៅមូលដ្ឋាន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
