-
សន្តិសុខសង្គម ថ្ងៃទី១៤ សីហា ២០២២ (Video Inside)

-
ព្យាករណ៌អាកាសធាតុ ថ្ងៃទី១៤ សីហា ២០២២ (Video Inside)

-
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញណែនាំពីការអនុវត្តការងារចរាចរណ៍បីចំណុចសំខាន់ៗ

-
នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ទទួលជួបឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាងតៀន មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញមកដល់ របស់ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាងតៀន មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម បានដឹកនាំប្រតិភូជួបសម្ដែងការគួរសម ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និង មេបញ្ជាការរង នាយទាហានក្នុងបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១៣ សីហា ឆ្នាំ២០២២នេះនៅទីបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ។
-
សមាគមចលនាយុវជនកម្ពុជាក្រុម 157 បាននាំយកសម្ភារៈសិក្សានិងកង់ ចែកជូនដល់សិស្សក្រីក្រនៅសាលាបឋមសិក្សាដំណាក់កី ក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសជួបសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាដំណាក់កី ស្ថិតក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្តៀរ នាព្រឹកថ្ងៃទី13 ខែសីហា ឆ្នាំ2022 ឯកឧត្តម កែវសុវណ្ណារ៉ា ប្រធានកិត្តិយស សមាគមចលនាយុវជនកម្ពុជាក្រុម 157 ខេត្តកំពង់ឆ្នាំងមានប្រសាសថា យោងតាមអនុសាសន៍របស់ឯកឧត្តម ម៉ឹង ពន្លក ស្ដីពីការយកចិត្តទុកដាក់លើកុមារ ជាសិស្ស ក្រីក្រ ថ្ងៃនេះក្រុមចលនាយុវជនកម្ពុជា 157 ខេត្តកំពង់ឆ្នាំងបាននាំយកសម្ភារៈសិក្សានិងកង់មកផ្ដល់ជូនប្អូនៗនៅទីនេះសម្រាប់ជួយសម្រាលទុក្ខលំបាកដល់ពួកគាត់ដែលកំពុងជួបការខ្វះខាត ។
-
រដ្ឋមន្ត្រី ថោង ខុន នាំយកកុំព្យូទ័រ៣៤គ្រឿងរបស់សប្បុរសជន និងប្រគល់វិញ្ញាបនបត្រកុំព្យូទ័រដល់សិស្សនៅស្រុកបារាយណ៍

កំពង់ធំ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកកុំព្យូទ័រសរុប៣៤គ្រឿងរបស់សប្បុរសជនប្រគល់ជូនសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ស្រុកបារាយណ៍ ព្រមទាំងប្រគល់វិញ្ញាបនបត្រកុំព្យូទ័រថ្នាក់បឋមដល់សិស្សានុសិស្សចំនួន៣វគ្គសរុប១១៥នាក់ និងបើកវគ្គសិក្សាថ្មី (វគ្គទី៣៥)។
-
សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២៦នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេស ថ្ងៃទី១២ ខែសីហា ម្សិលមិញ

-
កម្លាំងនគរបាល ខណ្ឌដូនពេញ ចុះបង្ក្រាបក្រុមក្មេងទំនើង បង្ហោះម៉ូតូ និងប្រើ បំពង់ស៊ីម៉ាំង បំពងសំឡេង រំខានពលរដ្ឋ បានចំនួន ៨ គ្រឿង

ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២នេះថា៖ បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណី ក្រុមក្មេងទំនើង តែងតែបង្ហោះម៉ូតូ ជ្រេម៉ូតូ និងប្រើប្រាស់បំពង់ស៊ីម៉ាំង កែច្នៃ បង្កសម្លេង រំខានខ្លាំងហើយតែងតែបង្កបញ្ហា ក្នុងតំបន់បឹងកក់ កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក នៃអធិការដ្ឋាននគរបាល ខណ្ឌស្រះចក ធ្វើការបង្ក្រាប និងឃាត់ម៉ូតូ ចំនួន ០៨ គ្រឿងនៅយប់ថ្ងៃ ទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២០:៣០ នាទី ។
-
កម្លាំងនគរបាលរាជធានីភ្នំពេញជិត ៩០០នាក់បានប្រមូលផ្តុំប្រជុំជួរទទួលផែនការត្រៀមចេញជួយសង្រ្គោះប្រជាពលរដ្ឋក្នុងករណីកើតឡើងនូវគ្រោះធម្មជាតិផ្សេងៗ

-
លោកជំទាវ ជូ ប៊ុនអេង ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងប្រទេស សំដៅធ្វើឲ្យការងារកាន់តែមានវឌ្ឍនភាពល្អប្រសើរបន្ថែមទៀត។