-
ថ្ងៃនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ហាញលទ្ធផល បង្ក្រាបបទល្មើសជលផលបានចំនួន ០២ករណី

កំពង់ចាម៖ ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ សកម្មភាពខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយរដ្ឋបាលជលផល និងសហគមន៍នេសាទឃុំមៀន បានចុះត្រួតពិនិត្យ អធិការកិច្ចលើឧបករណ៍នេសាទ ដោយប្រើប្រាស់តាមកម្មវិធីស្មាតធូល (Smart Tools) និងបង្ក្រាបបទល្មើសជលផលបានចំនួន ០២ករណី ដោយបានកសាងសំណុំរឿងតាមនិតិវិធីនៃច្បាប់ ស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលរួមមាន៖
-
អភិបាលខេត្តកំពង់ចាម ប្រាប់មន្ត្រីឲ្យជម្រុញដល់ ក្រុមហ៊ុន សហគ្រាស អាជីវកម្ម ត្រូវស្នេីសុំប័ណ្ណប៉ាតង់ ដើម្បីគ្រប់គ្រង និងប្រមូលចំណូលពន្ធជូនរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់

-
សិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ នៅសាលាប្រជុំសាលាខេត្តកំពង់ឆ្នាំង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស.និង លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត អភិបាលក្រុងស្រុកតំណាងអង្គការដៃគូអភិវឌ្ឍន៍ តំណាងនិយោជក សហជីព និងកម្មករនិយោជិត ចូលរួមសរុបប្រមាណ ៤០០នាក់ ។
-
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយលោកជំទាវ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី

-
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ត្រួតពិនិត្យការងារនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី-ខេត្ត

-
ក្រសួងអប់រំបន្តបើកវគ្គបំប៉ន ស្ដីពីនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងមូលនិធិដំណើរការសាលារៀនសាធារណៈសម្រាប់សាលាបណ្ដាញ

-
ពលរដ្ឋក្នុងខណ្ឌចំការមន បង្ហាញអារម្មណ៍ក្ដុកក្ដួល បន្ទាប់ពីទទួលដំណឹងការផ្លាស់ប្ដូរអភិបាលខណ្ឌចំការមន ឱ្យទៅកាន់តំណែងជាអភិបាលខណ្ឌ៧មករា វិញ

-
អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីមានជីវភាពខ្វះខាតស្រុកកំពង់ស្វាយ ២០គ្រួសារទទួលបានអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីចំនួន ២០គ្រួសារ ក្នុងនោះស្រុកកំពង់ស្វាយ ១០គ្រួសារ ក្រុងស្ទឹងសែន ១០គ្រួសារ បានទទួលអំណោយពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ក្នុងមួយគ្រួសារអង្ករ ២៥គ.ក មីជាតិ ១កេស ទឹកត្រី ១យួរ និងត្រីខកំប៉ុង ១យួរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ។
-
កិច្ចប្រជុំបូកសរុប លទ្ធផលដកពិសោធន៍ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ២០២២ សម្រាប់ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផល ដកពិសោធន៍ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី ៣០-៣១ ខែកក្កដាឆ្នាំ២០២២ មានសមាជិកសមាជិកាចូលរួមជាង ១០០០នាក់ ។
-
សម្តេចក្រឡាហោម ស ខេង បញ្ជាក់អំពីសារៈសំខាន់ក្រុម ការងារ តាមដានដោះស្រាយសំណើសំណូមពរមតិយោបល់របស់ មហាជន ក្នុងទំព័រហ្វេសប៊ុក

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទទី១ ខែសីហា ឆ្នាំ២០២២នេះ បាន អញ្ជើញ ដឹកនាំកិច្ចប្រជុំប្រកាសសេចក្ដីសម្រេចបង្កើតក្រុមការងា រតាមដាន ដោះស្រាយសំណើ សំណូមពរ មតិយោបល់របស់មហាជន ក្នុង ទំព័រហ្វេសប៊ុក (Facebook Page) សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំបានប្រព្រឹត្តិទៅ នៅទីស្ដីការក្រសួងមហាផ្ទៃ។