-
សម្តេចតេជោ ហ៊ុន សែន ៖ ពេលនេះ រូបថតខ្ញុំ មានអ្នកយកទៅដាក់លក់តាម online នៅក្រៅប្រទេសហើយ

-
មន្ត្រីជំនាញ និងអាជ្ញាធរ បានកសាងស្ពានបណ្ដោះអាសន្ន ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់នៅលើទំនប់ចាក់ទឹមដែលបានហូរច្រោះកាត់ផ្ដាច់ដោយសារជំនន់ទឹកភ្លៀងជាង ១០០ម៉ែត្រនោះហើយ

ខេត្តកំពង់ឆ្នាំង៖ ក្រោយពីមានការសំណូមពរ របស់ប្រជាពលរដ្ឋរស់នៅភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ដែលជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ដោយសារតែទំនប់ទឹកចាក់ទឹមដែលជាទំនប់ផងជាផ្លូវធ្វើដំណើរផងបានកាត់ផ្ដាច់ កាលពីពេលកន្លងទៅ ពេលនេះអាជ្ញាធរនិងមន្ត្រីជំនាញបានធ្វើស្ពានឆ្លងកាត់ជាបណ្ដោះអាសន្នបានហើយ បើទោះជាពុំសូវមានសុវត្ថិភាពយ៉ាងណាក្តី ក៏ពួកគាត់អាចធ្វើដំណើរឆ្លងកាត់បានមួយគ្រាដែរ។
-
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីយកកាំបិតបុ័ងតោកាប់ជនរងគ្រោះបណ្តាលរងរបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងនៅថ្ងៃទី១ សីហា ២០២២នេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីយកកាំបិតបុ័ងតោកាប់ជនរងគ្រោះបណ្តាលរងរបួសធ្ងន់ធ្ងរ បង្កឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០:៣០នាទី រំលងអាធ្រាត្រស្ថិតនៅចំណុចរោងកម្មករការដ្ឋានសំណង់(ផ្សារយុំាង) ផ្លូវជាតិលេខ៦ ក្រុមទី១២ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
-
ពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិកសមាជិកា នៃគណៈកម្មាធិការបក្សខ២៦.១+៤ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ធំ ប្រធានគណៈកម្មការបក្ស ខ២៦.១+៤ បានផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិកសមាជិកា នៃគណៈកម្មាធិការបក្សខ២៦.១+៤ ខេត្តកំពង់ធំ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២ ។
-
អតីតយុទ្ធជនពិការនៅស្រុកតាំងគោកបានទទួលផ្ទះថ្មី ជាខ្នងផ្ទះទី២០៥ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងអាជ្ញាធរដែនដី បានចុះប្រគល់មួយផ្ទះខ្នង ដែលជាខ្នងផ្ទះលើកទី២០៥ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជននៅ ភូមិត្រដក់ពង ឃុំពង្រ ស្រុក តាំងគោក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ។
-
ឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ករណីលួចលាក់ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ព្រះវិហារ៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានរងការចាប់ឃាត់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ពីបទលួចលាក់រក្សាទុក ប្រើប្រាស់ និងចែកចាយបន្ត នូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង ១៤:៣០នាទីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ ត្រង់ចំណុច «UTM (4607701574935)» ស្ថិតនៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នេះបើយោងតាមរបាយការណ៍ហេតុរបស់កម្លាំងកងរាជអាវុធហត្ថស្រុក ដែលអង្គភាពទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ប្រចាំខេត្តព្រះវិហារ ទទួលបាននាព្រឹកថ្ងៃអាទិត្យទី៣១ ខែកក្កដា ឆ្នាំ២០២២។
-
អ្នកសារព័ត៌មាន៦០០នាក់ ក្នុងនោះមានបរទេស ២៥០នាក់ បានចុះឈ្មោះចូលយកព័ត៌មាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះឈ្មោះចូលរួមយកព័ត៌មានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th and Related Meetings) ជាង ៦០០នាក់ហើយ ដែលក្នុងនោះអ្នកសារព័ត៌មានអន្តរជាតិមាន២៥០នាក់។ នេះបើតាមការផ្សាយរបស់វិទ្យុជាតិកម្ពុជា។
-
ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតីភាព ក្នុងពិធីដាំកូនដើមកោងកាងចំនួន ២០០០ដើម ត្រូវបានដាំនៅសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងភូមិសាស្ត្រត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត

ខេត្តកំពត៖ កូនដើមកោងកាងចំនួន ២០០០ដើមត្រូវបានដាំនៅសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងភូមិសាស្ត្រត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពតនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្ត សហគមន៍ និងសមាជិកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សរុបប្រមាណជាង ១០០ នាក់។
-
សមាជិកគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមនប្រកាសគាំទ្រវិសោធនកម្ម រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លើកទី១០

-
រដ្ឋបាលខណ្ឌចំការមនគាំទ្រវិសោធនកម្ម រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លើកទី១០
