-
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ម្ចាស់ភោជនីយដ្ឋានកាន់តែច្រើនបានស្ម័គ្រចិត្តចូលរួមបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់តាមរយៈការប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ

យ៉ាងហោចណាស់ភោជនីយដ្ឋានចំនួន ៤២ ទីតាំងក្នុងខេត្ត ៣ (ខេត្តមណ្ឌលគិរីចំនួន ៣២ ខេត្តព្រះវិហារចំនួន ៥ និងខេត្តក្រចេះចំនួន ៥) បានប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃគ្រប់ប្រភេទជូនដល់ភ្ញៀវរបស់ខ្លួនឡើយ។ នេះគឺជាផ្នែកមួយនៃលទ្ធផលដែលកើតចេញពីការផ្សព្វផ្សាយអប់រំ និងយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិដែលផ្តួចផ្តើមគំនិតនិងដឹកនាំរៀបចំដោយក្រសួងបរិស្ថាន និងមានការគាំទ្រនិងចូលរួមយ៉ាងសកម្មពីអង្គការអន្តរជាតិនានាដែលធ្វើកិច្ចការអភិរក្សធនធានធម្មជាតិនៅកម្ពុជា។
-
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដើម្បីធានាឱ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជាធានាការពារឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា

-
មន្ត្រីគណបក្សប្រជាជកម្ពុជាស្រុកលើកដែក ២៥០នាក់ បានចូលរួមឈ្វេងយល់ ខ្លឹមសារសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសៅរ៍ ២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១នៃគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក បានចូលរួមជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជកម្ពុជាស្រុកលើកដែក។
-
ជនសង្ស័យមួយក្រុម ធ្វើសកម្មភាពប្លន់ចំម៉ូតូមានភ្ជាប់ប្រព័ន្ធ (GPS) បានសម្រេចហើយ តែត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន ៤នាក់

ភ្នំពេញ៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ិត (Beat) ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1JO-2454 ត្រូវបានក្រុមជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពប្លន់យកពីស្ត្រីម្នាក់ បានសម្រេច ដែលកំពុងធ្វើដំណើរតាមផ្លូវបេតុង ស្ថិតនៅត្រង់ចំណុចកែងរបងវត្តតាភេម ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង៥ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ ហើយក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ ក៏ប៉ុន្តែ ដោយប៉ះចំម៉ូតូជនរងគ្រោះ បានភ្ជាប់ប្រពន្ធ (GPS) សមត្ថកិច្ចសហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ តាមចូលទៅចាប់ឃាត់ខ្លួនបាន ជនសង្ស័យចំនួន ៤នាក់ ដល់បន្ទប់ជួលលេខ១០ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃខែឆ្នាំដដែល។
-
អធិការខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខនិងនាំយកសម្ភារៈព្រមទាំងថវិកា ជូនដល់នាយរងប៉ុស្ត៍រដ្ឋបាលក្បាលកោះ ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ និងចង្អុលណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាល ខណ្ឌច្បារអំពៅ និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ ឯក ស៊ុក សំអូន នាយរងប៉ុស្ត៍រដ្ឋបាលក្បាលកោះ ដែលបានជិះម៉ូតូល្បាត ពេលភ្លៀងធ្លាក់លេចផ្លូវបេតុង កំពុងជួសជុលដាក់លូ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ម៉ោង២០និង៣០នាទី បណ្តាលឲ្យធ្លាក់លូ ដួលបាក់ស្មងជើងស្តាំ និងរបួសជាំភ្នែកឆ្វេង កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យជោរ៉ៃ (ភ្នំពេញ)។
-
ទេសាភិបាលធនាគារជាតិ ក្រើនរំលឹកដល់គ្រឹះស្ថានពាណិជ្ជ បើនៅតែបន្តយកអត្តសញ្ញាណប័ណ្ណរបស់អតិថិជនជាទ្រព្យបញ្ចាំ នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មខាងវិន័យ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

-
ទីភ្នាក់ងារសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិកម្ពុជា នឹងចុះព្យាបាលដោយប្រើប្រាស់រថយន្តចល័ត បំពាក់ឧបករណ៍ព្យាបាលជាច្រើនប្រភេទ ជូនប្រជាជននៅតំបន់ដាច់ស្រយាលជាបន្តបន្ទាប់ទៀត

-
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ម្ចាស់ភោជនីយដ្ឋាន៤២ បានស្ម័គ្រចិត្តចូលរួមបញ្ឈប់ការដាក់អន្ទាក់សូន្យ តាមរយៈការប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ

-
រថយន្តHILUX VIGO បុករថយន្តទំនើប FORTUNER ក្រឡាប់ផ្ងារជើងទាំងកណ្ដាលថ្ងៃត្រង់ នៅក្បែរមន្ទីរពេទ្យអង្គឌួង

ភ្នំពេញ៖ រថយន្តHilux Vigo មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនពេក មិនប្រយ័ត្នបានជ្រុលទៅបុករថយន្តទំនើបម៉ាក Fortuner ដែលបើកបរដោយបុរសវ័យចំណាស់ម្នាក់ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១២ និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅជាប់របងមន្ទីរពេទ្យអង្គឌួង តាមបណ្ដោយផ្លូវក្រមួនស កែងផ្លូវប៉ាស្ទ័រ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
-
ញត្តិគាំទ្រ

យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម សូមប្រកាស គាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ដែលធ្វើឡើងយ៉ាងត្រឹមត្រូវ ស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសធានាបាននូវ គោលការណ៍គ្រឹះនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការលើកកម្ពស់នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ជាតិ។