-
ខេត្តបាត់ដំបង និងមានស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតថ្មីទី៣ មួយកន្លែងបន្ថែមទៀត ក្រោមគម្រោងហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលមានសមត្ថភាពផ្គត់ផ្គង់ ចំនួន៥ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ

ខេត្តបាត់ដំបង៖ នៅពេលឆាប់ៗ ខាងមុខនេះ អង្គភាពរដ្ឋាករទឹកបាត់ដំបង នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង និងទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីផ្តល់ការផលិត និងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងខេត្តបានកាន់តែប្រសើរឡើងថែមទៀត ក្រោយពីបញ្ចប់ការសាងសង់នូវស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតថ្មីទី៣ របស់ខ្លួនក្រោមគម្រោងហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ចំនួន ៥ម៉ឺនម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ ។
-
ដែនជម្រកសត្វព្រៃកែវសីមា មានសារសំខាន់កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វកម្រៗបំផុតក្នុងលោក

ខេត្តមណ្ឌលគិរី៖ ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានក្លាយជាទីកន្លែងដ៏មានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស កង្កែបដុះស្នែងអូររាំង ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទដែលក្នុងនោះប្រភេទសត្វ និងរុក្ខជាតិ ៧៥ប្រភេទជាប្រភេទរងការគំរាមកំហែងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។
-
ពិធីបញ្ចុះបឋមសិលាសាងសង់ទីបញ្ជាការផ្នែកសឹករងតាំងគោក ក្រោមជំនួយគណៈបញ្ជាការយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ទីបញ្ជាការផ្នែកសឹករងតាំងគោក នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ដែលជាជំនួយឧបត្ថម្ភរបស់គណៈបញ្ជាការយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជន វៀតណាម នៅ ភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២ ។
-
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីក្រោមឱវាទ ឲ្យពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន

ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែង ក្នុងគ្រាដែលលោក បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថសម្រាប់ ខែកក្កដា និងលើកទិសដៅការងារសម្រាប់ ខែសីហាឆ្នាំ២០២២ និងការប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ របស់ក្រសួងការពារជាតិ
-
អភិបាលខណ្ឌចំការមន អំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ និងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩

-
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ សិស្សានុសិស្សជិតកន្លះលាននាក់ ទទួលបានលទ្ធផលសិក្សាល្អ ដោយសារផលជះជាវិជ្ជមាននៃការអនុវត្តគម្រោង កែលម្អការអប់រំនៅមធ្យមសិក្សា

ភ្នំពេញ ៖ ថ្លែងក្នុងពិធី ការបិទគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា (SEIP) ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងថា តាមរយៈការអនុវត្តគម្រោងនេះ បានជួយលើកកម្ពស់គុណវឌ្ឍដោយនាយកសាលា ពី៣០០ទៅ៦០០នាក់ និងគ្រូបង្រៀន ២១៣៤នាក់ បានទទួលបានសញ្ញាបត្រ និងបានផ្តល់ផលជះជាវិជ្ជមានដល់សាលារៀនពី ១០០ ទៅ ៧០០សាលា
-
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្សខណ្ឌមានជ័យ

ភ្នំពេញ ៖ ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្សខណ្ឌមានជ័យ សរុបចំនួន ២៤០នាក់ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា
-
កម្មវិធីអាហាររូបករណ៍ ចេន ហ្ស៊ី របស់មូលនិធីព្រីនស៍ ឈ្នះពានរង្វាន់សហគ្រាសទំនួលខុសត្រូវនៅតំបន់អាស៊ីដ៏មានកិត្យានុភាព (AREA)

-
ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនក្នុងស្រុកបុរីអូរស្វាយសែនជ័យ នឹងត្រូវរៀបចំជួសជុលឡើងវិញដោយក្រុម
ការងារនៃក្រសួងព្រះបរមរាជវាំង
-
កម្ពុជា និង នីហ្សេរីយ៉ា ពង្រីកកិច្ចសហប្រតិបត្តិការក្នុងគោលបំណងរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្ម នៃប្រទេសទាំងពីរ
