-
អាជ្ញាធរសវនកម្មជាតិផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និង ស្ដង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជាជូនដល់មន្រ្តីរាជការខត្តរតនគិរី

-
ខេត្តកំពង់ធំប្រារព្ធពិធីលែងត្រីមេពូជ កូនត្រីស្រែ ១១០គ.ក និងកូនត្រី ៦ម៉ឺនក្បាល ចូលក្នុងអាងទឹកអូរមៀន ក្នុងស្រុកសណ្តាន់

ខេត្តកំពង់ធំ ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញក្នុងពិធីលែងត្រីមេពូជ និងកូនត្រី ចូល អាងទឹកអូមៀន ស្ថិតនៅក្នុងឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក មន្ទីរអង្គភាព មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង៥០០នាក់ នៅព្រឹក២៨ខែ កក្កដា ឆ្នាំ២០២២ ។
-
រដ្ឋមន្រ្តីក្រសួងអប់រំ វាយតម្លៃខ្ពស់ចំពោះកិច្ចសហការកន្លងមក ជាមួយនិងសាកលវិទ្យាល័យ Konyang នៃសាធារណរដ្ឋកូរ៉េ ក្នុងការរួមចំណែកអភិវឌ្ឍនធនធានមនុស្ស
សំដៅជំរុញឲ្យសង្គម និងសេដ្ឋកិច្ចរីកចម្រើន
-
សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យបេក្ខជនជ័យលាភីអាហាររូបករណ៍ សិក្សានៅប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ នៅស្រុកអង្គរជ័យ ខេត្តកំពត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់ ១៤ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដលដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ាន ធីម ស្ថិតនៅភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត នារសៀលថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ។
-
ឯកឧត្តម អ៊ីវ លាង ដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែកក្កដា របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែកក្កដា និងទិសដៅការងារអនុវត្តបន្តសម្រាប់សីហាឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន ដោយមានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២២។
-
អភិបាលខេត្តបាត់ដំបង ណែនាំឲ្យអាជ្ញាធរស្រុកទាំង៤ ជាប់តំបន់បឹងទន្លេសាប និងមេឃុំត្រូវចុះស្រាវជ្រាវពិនិត្យ និងកំណត់អត្តសញ្ញាណពលរដ្ឋដែលអាស្រ័យយូរឆ្នាំឱ្យបានច្បាស់លាស់ដើម្បីអាជ្ញាធរខេត្តនិងក្រុមការងារពិចារណាស្នើសុំគោលការណ៍សម្រេច

ក្នុងកិច្ចប្រជុំស្ដីពីដំណើរការនៃការកាត់ឆ្វៀលដីតំបន់៣ជូនប្រជាពលរដ្ឋ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដោយជម្រុញដល់អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋាន(មេឃុំ)ពាក់ព័ន្ធទាំងអស់ ដែលនៅជាប់បឹងទន្លេសាបទាំងអស់ ត្រូវស្រាវជ្រាវ ពិនិត្យ និងកំណត់អត្តសញ្ញាណប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងបោះទីតាំង រស់នៅអាស្រ័យយូរឆ្នាំឱ្យបានជាក់លាក់ច្បាស់លាស់ និង ត្រូវមានការសម្អាងហេតុផលពិតប្រាកដ ដើម្បីឆ្លើយតបទៅនិងគោលនយោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ដាក់ចេញបទបញ្ជាណែនាំឲ្យអាជ្ញាធរខេត្ត ពន្លឿនការកាត់ឆ្វៀលដីជូនបងប្អូន។
-
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកប៉ះពាល់ ៥នាក់ ជាមួយអ្នកជំងឺអុតស្វា លទ្ធផលតេស្តអវិជ្ជមានទាំងអស់ ខណៈអ្នកជំងឺនឹងជាឆាប់ៗខាងមុខ

-
ទៅកម្សាន្តលើខ្នងភ្នំគូលែនកុំភ្លេចឈៀងចូលកម្សាន្តប្រាសាទដំរីក្រាប

-
ជនសង្ស័យពីរនាក់ត្រូវបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់ខ្សែកមាសបានសម្រេច

ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យពីរនាក់ទៅតុលាការពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារ ការប្រព្រឹត្ត អំពើហិង្សា (ឆក់ខ្សែកមាសទម្ងន់២ជី៦ហ៊ុនបាន សម្រេច) នៅចំណុចផ្លូវបេតុងផ្សារទួលលៀប ផ្លូវបេតុង ភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២:៣០ ។