-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលជួបគណៈប្រតិភូ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង

ភ្នំពេញ៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាន អនុញ្ញាតឲ្យគណៈប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង ដែលដឹកនាំដោយ លោកជំទាវ មិថុនា ភូថង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០២២ ។
-
សាស្រ្តាចារ្យ ហូ ជុងស្ហីន ទទួលបានគ្រឿងឥស្សរយស មេដាយសហមេត្រី ថ្នាក់ធិបឌិន ពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ ទទួលបានការអនុញ្ញាតពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យ ហូ ជុង ស្ហីន ក្រុមប្រឹក្សាគ្រប់គ្រងគម្រោងគាំទ្រ ការសាង សង់ មជ្ឈមណ្ឌល បច្ចេកវិទ្យាកសិកម្មនៅកម្ពុជា ចូលជួបសម្តែងការ គួរសម និងទទួលការបំពាក់គ្រឿងឥស្សរយស មេដាយសហមេត្រី ថ្នាក់ធិបឌិនពីរាជរដ្ឋាភិបាល។ ការបំពាក់មេដាយជូនលោកសាស្រ្តាចារ្យ ដោយលោកបានចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈគម្រោង នៅខេត្តស្វាយរៀង ។
-
អភិបាលខណ្ឌចំការមន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ស្ដីពីការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន នៅរសៀលថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌទាំង១២, លោកចៅសង្កាត់ទាំង០៥, លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៥ និងមន្ត្រីពាក់ព័ន្ធ។
-
អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលខ្លោងទ្វារខាងលិចប្រាសាទចៅស្រីវិបុល

-
គ្រឿងញៀនប្រមាណជិត ១១គីឡូក្រាម ត្រូវបានដុតបំផ្លាញក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា

ខេត្តសៀមរាប៖ គ្រឿងញៀនប្រមាណជិត ១១គីឡូក្រាម ដែលប្រមូលមកពីសាលាដំបូងខេត្តសៀមរាប កំពង់ធំ និងខេត្តព្រះវិហារ ត្រូវបានធ្វើពិធីដុតបំផ្លាញ ក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២២ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តសៀមរាប ។
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំគណៈប្រភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ

ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ១១:៥០ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ។
-
ធនាគារជាតិនៃកម្ពុជា កំពុងសិក្សាលទ្ធភាពរៀបចំគោលនយោបាយឱ្យវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ មានលក្ខខណ្ឌក្នុងការផ្តល់កម្ចីឥណទាន ដែលមិនត្រូវបានយកទៅអភិវឌ្ឍន៍អាជីវកម្មដែលធ្វើឱ្យប៉ះពាល់ដល់ផ្នែកបរិស្ថាន

ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងហានិភ័យបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលសហការរៀបចំដោយស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា ក្រោមប្រធានបទអាស៊ានទាប, កម្មវិធីថាមពលកាបូន (LCEP) និងជាគំនិតផ្តួចផ្តើមកសាងសមត្ថភាពហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពសម្រាប់វិស័យធនាគារ កាលពីល្ងាចថ្ងៃទី១៤កក្កដា លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា កំពុងសិក្សាលទ្ធភាពរៀបចំគោលនយោបាយឱ្យវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ មានលក្ខខណ្ឌក្នុងការផ្តល់កម្ចីឥណទាន ដែលនឹងមិនត្រូវបានយកទៅអភិវឌ្ឍន៍អាជីវកម្មដែលធ្វើឱ្យប៉ះពាល់ដល់ផ្នែកបរិស្ថាន ខណៈបច្ចុប្បន្ន នៅទូទាំងមកពិភពលោក កំពុងមានកង្វល់យ៉ាងខ្លាំងលើការប្រែប្រួលអាកាសធាតុ។
-
លេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១ បើកវគ្គបំពាក់បំប៉ន ដោយផ្ទាល់ ដល់មន្ត្រីជាន់ខេត្តកែប លើការងារចងក្រងសមាជិកចលនាភូមិ១ផលិតផល១

ខេត្តកែប៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ ផលិតផល១ សហការជាមួយរដ្ឋបាលខេត្តកែប បានបើកវគ្គបំពាក់បំប៉នលើការងារចងក្រងសមាជិកចលនាភូមិ១ ផលិតផល១ ក្រោមអធិបតីភាព លោក វ៉ៅ សុខា អភិបាលរងខេត្តកែប និងជាអនុប្រធានគណៈកម្មាធិការជម្រុញចលនាភូមិ១ ផលិតផល១ខេត្ត និងឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១ និងមានការចូលរួមពី មន្រ្តីជំនាញនៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១ ផងដែរ។
-
ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងវត្តចំនួន ៤ ស្ថិតនៅក្នុងក្រុងកំពង់ចាម

ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃ សុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា ព្រមទាំងឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត បបាននាំយក ទេយ្យទាន និងទៀនចំណាំព្រះវស្សា ប្រគេនទដល់ វត្តចំនួន ៤ ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម គឺ វត្តខេមវ័ន បឹងស្នាយ វត្តបុទុមរតនដីដុះ វត្តសុទស្សនារាម ជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ដោយក្នុង ១វត្ត មានទៀនវស្សា ១គូ អង្ករ ១៥០គ.ក្រ ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ត្រីខ…
-
អភិបាលខេត្តកំពង់ចាម ចាត់ទុកវិស័យកីឡា គឺជាផ្នែកមួយ ដ៏មានសារៈសំខាន់ ក្នុងចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ

ខេត្តកំពង់ចាម៖ ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានចាត់ទុក វិស័យកីឡា គឺជាផ្នែកមួយមានសារៈសំខាន់ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ ។