-
អនុប្រធាន ស.ស.យ.ក ស្នើដល់សមាជិក ស.ស.យ.ក ខេត្តព្រៃវែង បង្កើនកិច្ចសហការជាមួយមន្ទីរអប់រំខេត្ត ដើម្បីបើកវគ្គបំប៉នវិជ្ជា សំខាន់ៗដល់សិស្សថ្នាក់ទី១២ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំគណៈប្រតិភូ កាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម អ៊ឹង គៀត

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះបានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបាន ទទួលមរណភាពកាលពីវេលាម៉ោង ១១:៥០ ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។
-
អាជ្ញាធរខណ្ឌសែនសុខ ចុះពិនិត្យទីតាំងប្រព័ន្ធលូរំដោះទឹក ចាប់ពីផ្លូវ១០១៩ (ភ្នំពេញ-ហាណូយ) ដល់ផ្លូវ២០០៤ ណតប្រ៊ីត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោក ឃឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម បានអញ្ជើញចូលរួមជាមួយឯកឧត្ដម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ចុះពិនិត្យទីតាំងប្រព័ន្ធលូរំដោះទឹកចាប់ពីផ្លូវ១០១៩ (ភ្នំពេញ-ហាណូយ ) ដល់ផ្លូវ២០០៤ ណតប្រ៊ីត។
-
សិស្សានុសិស្ស នៃសាលាបឋមសិក្សា ទាំង ២២ទូទាំង ខេត្តកែប ទទួលបានសម្ភារៈសិក្សា ពីអង្គការ អែដ អេ អាក់ស្យុង

ខេត្តកែប៖ តាមរយៈកម្មវិធី បណ្តុះបណ្តាលការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ដើម្បីចីរភាពនៅកម្ពុជា របស់អង្គការ អេដ អេ អាក់ស្យុង ដែលហៅកាត់ថា AEA ក្រោមការគាំទ្ររបស់សហភាពអឺរ៉ុប កម្មវិធី អប់រំកុមារ (AEC) នៃមូលនិធិអប់រំទាំងអស់គ្នា និងស្ថាប័នដៃគូជាច្រើនទៀត បានបើកវគ្គបណ្តុះបណ្តាល ដល់សិក្ខាកាមដែល ជាអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ នាយកសាលាបឋមសិក្សាទូទាំងខេត្តកែបផងដែរ ។
-
អភិបាលរាជធានីភ្នំពេញប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តទូទាំងរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវបាននាំទៀនព្រះវស្សា ព្រមទាំងទេយ្យ និងគ្រឿង ឧបភោគ បរិភោគប្រគេនដល់វត្តទូទាំងរាជធានីភ្នំពេញទាង១៥១វត្ត។ពិធីបានប្រព្រឹត្តិទៅជាតំណាងនៅវត្តចាន់បុរីវង្ស។ វត្តនីមួយៗទទួលបានទៀនព្រះវស្សា,អង្ករ,សាដក់,ស្ករស,ទឹកដោះគោ,ទឹកក្រូច,ទឹកសុទ្ធ,មី ,ត្រីខ និងបច្ច័យមួយចំនួន។
-
តំបន់ប្រតិបត្តិការសឹករងកណ្តាល ធ្វើពិធីផ្ទេរ-ប្រគល់ និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម

-
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០គឺដើម្បី បំពេញបន្ថែមចំពោះរដ្ឋធម្មនុញ្ញ និងដើម្បីការពារ ឧត្តមប្រយោជន៍ជាតិ

-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ដើម្បីត្រៀមជួយសង្គ្រោះពលដ្ឋរងគ្រោះមហន្តរាយផ្សេងៗ

ខេត្តកំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅត្រួតពិនិត្យនិងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កង កម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះ មហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ដែលកើតមានឡើងក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការកងវិរៈសេនាតូចលេខ ១ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១០០ ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍ អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល

យោងតាមប្រសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងពិធីបិទ សន្និបាតបូកសរុបការងារទេសចរណ៍ ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ និងដើម្បីពង្រឹងគុណភាព និងវិសាលភាពសេវាទូរគមនាគមន៍ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែន ចំនួន១០០ ដោយប្រើប្រាស់ថវិការបស់មូលនិធិកាតព្វកិច្ចសេវាសកល ព្រមទាំងសហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរសព្ទចល័ត ដើម្បីពង្រឹងគុណភាពសេវាដល់គោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
-
កម្ពុជាស្នើសុំឱ្យចិន មកវិនិយោគលើវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម កៅស៊ូ សម្រាប់នាំចេញទៅប្រទេសចិន
