-
ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល

ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា ដែលមានដោយលោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី «តេជោ» នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានឯកឧត្តម បណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានអញ្ជើញចុះអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ជាពិសេសជំរុញការប្រើប្រាស់ប្រព័ន្ធ e-KYC ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ។
-
ស៊ីម៉ាក់នឹងប្រើ ពេល១ខែ បោសសំអាតគ្រាប់មីនឲ្យអស់ នៅឃុំប៉ោយចារ តំបន់អាងត្រពាំងថ្ម និងទូទាំងស្រុកភ្នំស្រុក រួចប្រកាសជាតំបន់គ្មានមីន

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា កម្លាំងជំនាញដោះមីនរបស់អង្គភាពស៊ីម៉ាក់ នឹងប្រើប្រាស់រយៈពេល១ខែ ដើម្បីបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យអស់នៅក្នុងឃុំប៉ោយចារ តំបន់អាងត្រពាំងថ្ម និងទូទាំងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បន្ទាប់មកប្រកាសដាក់ជាតំបន់គ្មានមីន ។
-
កិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

សៀមរាប៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នាសាលប្រជុំសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរវាងអាជ្ញាធរមានសមត្ថកិច្ចនិងអង្គការថែរក្សា ការពារធនធានធម្មជាតិ ក្រោមអធិបតីភាព លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងវត្តមាន អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធមួយចំនួន តំណាងកម្លាំងសមត្ថកិច្ចនិងតំណាងអង្គការចំនួនពីរ ចូលរួមផងដែរ ។
-
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ
២០២២ និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី៣ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី
-
រាជរដ្ឋាភិបាលប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី និងជំរុញឱ្យក្រសួង-ស្ថាប័ន ផ្នែកឯកជនចូលរួម អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់

មណ្ឌលគិរី៖ បន្ទាប់ពីផ្សព្វផ្សាយសមាសភាពនៃ គណៈកម្មាធិការដឹកនាំ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ដ.ផ.ម) រួចមក រាជរដ្ឋាភិបាលកម្ពុជាដែលមាន គ.ដ.ផ.ម ជាសេនាធិការថ្មីនោះ បានប្រកាសដាក់ចេញប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី រួមទាំងកំណត់ចក្ខុវិស័យរយៈពេលវែង និងទិសដៅយុទ្ធសាស្រ្តអាទិភាពដើម្បីរួមចំណែកអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីក៏ដូចជាតំបន់ភាគឦសានទាំងមូលផងដែរ។
-
រដ្ឋមន្រ្តីក្រសួងបរិស្ថានអញ្ជើញចូលរួមពិភាក្សាកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មសេដ្ឋកិច្ចបៃតង

-
អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមប្រកាសសមាសភាពក្រុមប្រឹក្សា សង្កាត់វាលវង់អាណត្តិទី៥

កំពង់ចាម៖ សមាសភាពប្រធានក្រុមប្រឹក្សា សង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ វាលវង់ អាណត្តិទី៥ នៃក្រុងកំពង់ចាមបានប្រារព្ធពិធីប្រកាសជាផ្លូវការនៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ក្រមអធិបតីភាពឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។ ពិធីនេះបានប្រព្រឹត្តិ ទៅនៅសាលា សង្កាត់ វាលវង់ ក្រុងកំពង់ចាម។
-
អភិបាលខេត្តបន្ទាយមានជ័យសំណូមពរដល់បេក្ខភាពជាប់ឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និង សមាជិកក្រុមប្រឹក្សា ត្រូវបម្រើប្រជាពលរដ្ឋ ប្រកបដោយសមធម៌លើគ្រប់សេវាសាធារណៈ

-
រដ្ឋមន្រ្តីការបរទេសកម្ពុជា-ឡាវ នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នាថ្ងៃទី០៧កក្កដា នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា-ឡាវ នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នាថ្ងៃទី០៧ កក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២២ ។
-
អគ្គលេខាធិការគណៈវិស្វករកម្ពុជា ៖ គណៈវិស្វករកម្ពុជា ធ្វើជាស្ពានសម្រាប់តភ្ជាប់វិស្វករអាជីពជាតិ ឱ្យទទួលបានគោរម្យងារជាវិស្វករអាស៊ាន និងជាវិស្វករអាជីពឆ្នើមអាស៊ាន
