-
រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ សហគ្រាសឯកជន បាននឹងកំពុង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិត និងកែច្នៃទំនិញបរិភោគ បង្កើនការនាំចេញ បង្កើតការងារ បង្កើនប្រាក់ចំណូល

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា សហគ្រាសឯកជន បាននឹងកំពុង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិត និងកែច្នៃទំនិញបរិភោគ បង្កើនការនាំចេញ បង្កើតការងារ បង្កើនប្រាក់ចំណូល និងជាពិសេស ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាផលិតផលស្រស់ និងកែច្នៃដើម្បី បង្កើនតម្លៃបន្ថែម។
-
កូនឈើជាង១០០០ដើម ត្រូវបានយកទៅដាំនៅសហគមន៍ ព្រៃឈើភ្នំឈ្ងោក ស្រុកថាឡាបរិវ៉ាត់ក្នុងឱកាស «បុណ្យរុក្ខទិវា» ឆ្នាំ២០២២

-
អភិបាលរាជធានី ជំរុញការស្ដារប្រឡាយបឹងត្របែកដើម្បីកាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញពន្លឿនការស្ដារប្រឡាយបឹងត្របែកឱ្យបានលឿន ដើម្បីបើកទឹកហូរឲ្យបានលឿន ទៅដល់ស្ថានីយបឹងត្របែក ដើម្បីឱ្យស្ថានីយនេះ អាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ ។
-
អភិបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យមេឃុំសង្កាត់ទាំងអស់ ត្រូវខិតខំបំពេញតួនាទីភារកិច្ចឱ្យបានល្អដើម្បីឆ្លើយតបតម្រូវការពលរដ្ឋ

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ បានណែនាំឱ្យមេឃុំ ចៅសង្កាត់ ដែលជាប់ដោយការបោះឆ្នោតអាណត្តិទី៥ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។
-
ប្រតិភូនាវាចម្បាំងកងទ័ពជើងទឹកថៃ មកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទំាងពីរ កម្ពុជា-ថៃ

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យគណៈប្រតិភូនាវាចម្បាំងកងទ័ពជើងទឹកថៃ HTMS Rattanakosin FS-441 ដឹកនាំដោយលោកឧត្តមនាវីទោ ARTORN CHARAPINYO មេបញ្ជាការរងយោធ ភូមិភាគ១ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទថៃ ចូលជួប សម្តែងការគួរសម នៅសាលាខេត្តព្រះសីហនុ។
-
ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារមរតក ប៊ុន ស៊ាងលី វត្តស្លែង ស្រុកគីរីវង់ ខេត្តតាកែវ

តាកែវ៖ សំណង់ស្ថាបត្យកម្មព្រះវិហារដ៏ស្កឹមស្កៃ នៃព្រះវិហារវត្តស្លែង មានទទឹង១២ម៉ែត្រ បណ្តោយ៣៧ម៉ែត្រ កំពស់៣៣ម៉ែត្រ ជាសំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនា រចនាបទខ្មែរនាសម័យឧត្តុង្គ និងសម័យចតុមុខ បូកបញ្ចូលគ្នា ដែលទើបស្ថាបនាសាងសង់ហើយរួចរាល់ជាស្ថាពរ ចំណាយអស់ថវិកា ៨សែន២ម៉ឺន៧៣០ដុល្លា រួមទាំងសមិទ្ធផលសាសនាដ៏ទៃទៀត ចំណាយអស់ថវិកាសរុប ១លាន២ម៉ឺន៥ពាន់២៣០ដុល្លា បានប្រារព្វពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងតាមប្រពៃណីព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃទី៥កក្កដា បន្ទាប់ពីពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា រយៈពេល៤យប់៥ថ្ងៃ រួចមក។ ពិធីដ៏មានអត្ថន័យនោះ ត្រូវបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
-
អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកដំបូង និងពិធីប្រកាសសមាសភាពក្រុមប្រឹក្សា ឃុំ ចំការអណ្តូង ស្រុកចំការលើ អាណត្តិទី៥

-
ផ្លែកោន ជាផ្លែឈើព្រៃស្រស់ស្អាតមើលទៅគួរឱ្យចង់បរិភោគណាស់ ដែលមាននៅលើខ្នងភ្នំគូលែន

-
មន្រ្តីការិយាល័យជំនាញចំណុះផែនការងារអត្តសញ្ញាណកម្ម នឹងចុះពង្រឹងត្រួតពិនិត្យមន្រ្តីបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល និង មន្រ្តីអធិការដ្ឋាននគរបាលខណ្ឌក្នុងរាធានីភ្នំពេញ ជំរុញការងារផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័ស

-
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងអំណរគុណ ចំពោះការជ្រើសរើសប្រទេសកម្ពុជាធ្វើវេទិការសម្រាប់កិច្ចសន្ទនាស្តីពីសន្តិភាព ដើម្បីការបង្រួបបង្រួមឧបទ្វីបកូរ៉េ
