-
អភិបាលរងខេត្តរតនគិរី កោតសរសើរ សមាជិកក្រុមប្រឹក្សាឃុំសេដា ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការ អនុវត្ដរាល់ ភារកិច្ច សម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើន

-
អភិបាលខេត្តស្វាយរៀងអំពាវនាវដល់អាជ្ញាធរពាក់ពន្ធ័ រួមគ្នាទប់ស្កាត់រាល់បទល្មើសព្រៃឈើ និងការកាប់រានព្រៃឈើយកដីល្មើសច្បាប់តាមគ្រប់រូបភាព

(ស្វាយរៀង) ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសព្រៃឈើ និងការកាប់រានព្រៃឈើយកដីមកធ្វើជាកម្មសិទ្ធិឯកជន ល្មើសច្បាប់តាមគ្រប់រូបភាព ជាពិសេសត្រូវបង្កើននូវប្រសិទ្ធភាព នៃការចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃគ្រប់ប្រភេទ ។
-
អភិបាលខេត្តព្រះសីហនុ ៖ ទោះមកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ ត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ

-
អភិបាលខេត្តកែប អបអរសាទរ មេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំ ដែលប្រជាពលរដ្ឋ បោះឆ្នោត គាំទ្រកាលពីថ្ងៃទី ៥ខែមិថុនា កន្លងទៅនេះ

-
ឯកឧត្តមអភិបាលខេត្កំពង់ឆ្នាំង ៖ ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ លោកមេឃុំ និងជំទប់ឃុំ ត្រូវរួមសាមគ្គីគ្នា ក្នុងការដឹកនាំភូមិ ឃុំ របស់ខ្លួនឲ្យទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ

កំពង់ឆ្នាំង ៖ ក្នុងពិធីប្រកាសមុខតំណែងក្រុមប្រឹក្សាឃុំ និងមេឃុំជ្រៃបាក់ថ្មីក្នុងស្រុករលាប្អៀរ នាព្រឹកថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២២ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ក្នុងពេលទទួលតំណែងក្រុមប្រឹក្សាឃុំថ្មី និងមេឃុំថ្មីក្នុងអាណត្តិទី៥នេះ លោកប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ លោកមេឃុំ និងជំទប់ឃុំត្រូវរួមសាមគ្គីគ្នា ក្នុងការដឹកនាំភូមិឃុំរបស់ខ្លួនឲ្យទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ។
-
សាសនិកឥស្លាម ពិតជាមានសំណាងដែលបានជ្រកកោន ក្រោមដំបូលសុខសន្តិភាពនៅកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

ខេត្តកំពត ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់សាសនិកឥស្លាមនៅកម្ពុជាបញ្ជាក់ថា ពិភពលោក បានលើកឡើងថា ក្រោមដំបូលសន្តិភាពនៃប្រទេសកម្ពុជា ដែលការដឹកនាំដោយសម្តេចតេជោហ៊ុន សែន បានគិតគូរ ផ្តល់សិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាងដល់សាសនិកឥស្លាមដែលអាចនៅរួមរស់ជាមួយគ្នាយ៉ាងសុខដុមរម្យនា គ្មានការរើសអើង និងបានផ្តល់ឱកាស តំណែង តួនាទីនៅក្នុងជួរថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងនេះជាសំណាងរបស់សាសនិកខ្មែរឥស្លាម។
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ។
-
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១

-
អភិបាលរងខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យមេឃុំ ក្រុមប្រឹក្សាឃុំបន្ទាយនាង និងបេក្ខភាពជាប់ឆ្នោតទាំង១១រូបត្រូវរួមគ្នាដើម្បីបម្រើប្រជាពលរដ្ឋ និងបន្តអភិវឌ្ឍន៍មូដ្ឋានឱ្យកាន់ប្រសើឡើង

-
អាជ្ញាធរមីនកម្ពុជា ប្តេជ្ញាអនុវត្តអនុសាស្ត្រសម្តេច តេជោ នាយករដ្ឋមន្ត្រីកម្ពុជាលែងឲ្យមានគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបង្កគ្រោះថ្នាក់ដល់មនុស្ស នៅក្នុងឆ្នាំ២០២៥

ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាស អញ្ជើញ អមដំណើរ លោកជំទាវ ឯកអគ្គរដ្ឋទូត ឥណ្ឌា សភាពាណិជ្ចកម្មអាមេរិក និង មូលនិធិ Prince Foundation បំពេញទស្សនៈកិច្ច នៅមជ្ឈមណ្ឌល វិទ្យាស្ថានបច្ចេកទេសសកម្មភាព មីន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ធុច អនុប្រធានទី១អាជ្ញាធរមីនកម្ពុជាបានមានប្រសាសន៍ថា៖ អនុវត្តតាមអនុសាស្ត្រដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងធ្វើឱ្យកម្ពុជា ក្លាយជាប្រទេស ដែលគ្មានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ទៀតហើយ នៅឆ្នាំ២០២៥ ។