-
មន្ត្រីក្រុមការងាចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន១៣គ្រួសារនៅភូមិភ្នំ

ត្បូងឃ្មុំ៖ ឯកឧត្ដម រ័ត្ន វិរៈ អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ រួមទាំងក្រុមការងារ នាព្រឹកថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន១៣គ្រួសារ ស្ថិតនៅភូមិភ្នំ ឃុំព្រះធាតុ ស្រុកអូររាំងឪ។
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអនុញ្ញាតឲ្យអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

-
ឯកអគ្គរាជទូតជប៉ុនជួបរដ្ឋមន្រ្តីកសិកម្ម

-
ជ្រូកនាំចូលដោយខុសច្បាប់ចំនួន ៨០ក្បាល ដែលរកឃើញថា មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានអាជ្ញាធរដុតកម្ទេចចោល

ភ្នំពេញ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពភាពសត្វ និងផលិតកម្មសត្វ បានថ្លែងផ្ញើសារដល់ឈ្មួញមិនសុចរិតដែលនាំជ្រូកចូលដោយខុសច្បាប់ថា នេះគឺជាការបង្ហាញឱ្យឃើញថា អាជ្ញាធរមានវិធានម៉ឺងម៉ាត់ ! ឈ្មួញទាំងឡាយដែលរកស៊ីមិនស្របច្បាប់ មិនគួរប្រថុយប្រថានទេ ! សាកគិតទៅមើល ជួញដូរមួយជើងចំណេញបានប៉ុន្មាន ? ដើម្បីចំណេញតែម្នាក់ឯង ហើយបើជ្រូកទាំងនោះមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ឬ ជំងឺផ្សេងៗទៀតនោះ ហើយប្រសិនបើត្រូវបានចែកចាយនៅលើទីផ្សារ តើវានឹងប៉ះពាល់យ៉ាងណាដល់សុខភាពអ្នកបរិភោគ ដែលសុទ្ធតែជាប្រជាជនខ្មែរដូចគ្នា ហើយប៉ះពាល់យ៉ាងណាដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា។
-
ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត៖ អំពាវនាវ ឱ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បន្តជឿទុកចិត្តលើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើ និងអភិវឌ្ឍន៍ប្រទេសបន្ត

-
អភិបាលខេត្តបាត់ដំបង ណែនាំក្រុមប្រឹក្សាសង្កាត់អូរចារ អាណត្តិថ្មី ទោះមកពីគណបក្សនយោបាយផ្សេងគ្នាត្រូវខិតខំរួមគ្នាក្នុងការបម្រើពលរដ្ឋឲ្យបានល្អ និងឆ្លើយតបពីតម្រូវការ នៅក្នុងមូលដ្ឋានខ្លួន

ខេត្តបាត់ដំបង៖ នៅក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង អាណត្តិទី៥ នៅ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងណែនាំដល់សមាជិកក្រុមប្រឹក្សាសង្កាត់អូរចារ ក្រុងបាត់ដំបង ដែលមានសមាសភាពមកពីគណបក្សនយោបាយផ្សេងគ្នា ត្រូវខិតខំរួបរួមគ្នាអភិវឌ្ឍន៍មូលដ្ឋាន របស់ខ្លួន និងត្រូវបម្រើប្រជាពលរដ្ឋដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់នូវនិន្នាការនយោបាយអ្វីនោះឡើយ ។
-
កាកបាទក្រហមកម្ពុជា មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងវិស័យឯកជន រៀបចំយុទ្ធនាការបរិច្ចាគឈាម សង្គ្រោះជីវិត ដើម្បីជំរុញឱ្យមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត បានកាន់ច្រើនឡើង

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុនសម្រស់ធម្មជាតិ រៀបចំយុទ្ធនាការបរិច្ចាគឈាមសង្គ្រោះជីវិត នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោកស្រី នួន ស៊ុន្ទរី អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ ព្រមទាំងអញ្ជើញចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីតំណាងចែកចាយរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និងមន្ត្រី-បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ព្រមទាំងប្រជាពលរដ្ឋប្រមាណ ១៥០០នាក់ ក្នុងន័យដើម្បីជំរុញចលនាយុវជនចូលរួមបង្កើនអត្រាបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានកាន់ច្រើនឡើង និងរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ប្រកបដោយសុឆន្ទៈក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស ។
-
អភិបាលខេត្តកំពត អញ្ជើញចូលរួមពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ តេជោអភិវឌ្ឍន៍ អាណត្តិទី៥ នៃស្រុកឈូក

-
កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្រ្កាបបានមុខសញ្ញាឆក់ទូរស័ព្ទ និងកាបូប ជាបន្តបន្ទាប់ចំនួន ១៤នាក់

បន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំបញ្ជាផ្ទាល់កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌចុះធ្វើការស្រាវជ្រាវបង្រ្កាបបានមុខសញ្ញាឆក់ទូរស័ព្ទនិងកាបូបបានចំនួនពីរសំបុកធំៗចំនួ ១៤នាក់ និងបញ្ជូនក្រុមយុវជន ប្រុស ស្រី ១២នាក់ដែលមានជាប់សាធាតុញៀនអនុវត្តន៍តាមនិតិវិធី។
