-
រដ្ឋបាលរាជធានីភ្នំពេញ កំពុងជួសជុលជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូ លើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាស៥មករា ដល់ផ្សារធំថ្មី

-
អប្សរាព្រឹកនេះ ២៩ មិថុនា ២០២២

វគ្គទី១ D5 ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា, អាចមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕…អានផ្ទាល់ L0 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារពិសេសជូនជនរួមជាតិ នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ព្រោះករណីកូវីដ-១៩ កើតឡើងសាជាថ្មីនៅក្នុងប្រទេស ៕…ឃ្លីបសម្លេងសម្ដេច… LN- គណបក្សប្រជាជនកម្ពុជា ប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្ស ៕…ឃ្លីប LD6- យុវជន-យុវនារី គាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងប្តេជ្ញាចូលរួមថែរក្សាការពារសុខសន្តិភាព ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែមានការអភិវឌ្ឍរីកចចម្រើន៕ឃ្លីប L1- រដ្ឋមន្ត្រីការបរទេសកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការវិវត្ត នៅក្នុងទំនាក់ទំនងកម្ពុជា-ទួកគី ៕…ឃ្លីប… N04 លោកជំទាវ ឱ វណ្ណឌីន ដាក់ចេញការណែនាំ៥ចំណុចទៅអភិបាលរាជធានី-ខេត្ត ដើម្បីជំរុញការងារដាក់វ៉ាក់សាំងដូសជំរុញ ពិសេសដូសទី៣ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស៕អានផ្ទាល់ វគ្គទី២ D6 ច្រកព្រំដែនអន្តរជាតិអូរស្មាច់ក្រោយពីបើកដំណើរការមួយរយះឡើងវិញ ហាក់បីដូចជានៅមានសភាពស្ងប់ស្ងាត់ ៕…អានផ្ទាល់ D1-…
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២

-
ប្រវត្តិទាក់ទងនឹងតំបន់ទីតាំងបុរាណស្ថានជនជាតិដើមភាគតិចសួយ

-
សារសំឡេងពិសេសសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តទៅទទួលយកការចាក់វ៉ាក់សាំង

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ត្រៀមអបអរសាទរខួបលើកទី៧១ នៃថ្ងៃកំណើតគណបក្សប្រជាជន

-
គ.ជ.ប ចេញសេចក្តីជូនដំណឹងស្ដីពី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គជប នឹងរៀបចំ សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រយៈពេល ២ ថ្ងៃ នាថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ដែលមានអាសយដ្ឋាន ផ្ទះលេខ ៨៣៥ (ហៅផ្លូវ៤០ម៉ែត្រ) ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវជាថ្មីទៀត ឱ្យអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ អញ្ជើញទៅទទួលវ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា

-
សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរី ជាង ១០០នាក់ អញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២

រតនគិរី ៖ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរី ចំនួនជាង ១០០នាក់ បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២ ដើម្បីជាការរំព្ញកដឹងគុណចំពោះវីរយុទ្ធជន យុទ្ធនារី ដែលបានពលិកម្មសព្វបែបយ៉ាងចំពោះជាតិនិងមាតុភូមិ ។ ពិធីនេះបានរៀបចំធ្វើឡើងនៅសាលមហោស្រពខេត្តរតនគិរី នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី ។
-
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ត្រូវបានជាប់ឆ្នោត ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អាណត្តិ៣ឆ្នាំលើកទី៩

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី២៧ខែមិថុនានេះ បានបោះឆ្នោត ជ្រើសរើសប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិ៣ឆ្នាំលើកទី៩(ឆ្នាំ២០២២- ២០២៥)តាមរយៈការបោះឆ្នោតនេះឯកឧត្តមកិត្តិនីតិ កោសល បណ្ឌិត អ៊ឹម ឈុនលឹម បានជាប់ឆ្នោតធ្វើជាប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ អាណត្តិ៣ឆ្នាំ លើកទី៩ ដោយមានសំឡេងគាំទ្រចំនួន៩លើ៩ សំឡេង។