-
ក្រសួងមហាផ្ទៃ បន្ដបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដី ព្រាងច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃច័ន្ទ បានបន្តបើកកិច្ចប្រជុំ ពិភាក្សានិងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្រោមវត្តមានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ,អគ្គនាយកដ្ឋាន នាយកដ្ឋាននានា ក្រោមចំណុះ ក្រសួងមហាផ្ទៃ, អ្នកជំនាញផ្នែកច្បាប់ និង អង្គភាពពាក់ព័ន្ធ មួយចំនួនទៀត។
-
ប្រើប្រាស់គ្រឿងញៀន បំផ្លាញខ្លួនឯង បំផ្លាញគ្រួសារ និងបំផ្លាញសង្គមជាតិ

ភ្នំពេញ ៖ នគរបាលជំនាញ នគរបាលប៉ុស្ដិ៍រដ្ឋបាល កងរាជអាវុធហត្ថ មេឃុំចៅសង្កាត់ទាំង ៤៩ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៨០០នាក់ បានមកចូលរួមអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានប្រារព្ធធ្វើនៅវិទ្យាល័យពោធិ៍សាត់ ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរង ប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ។
-
កម្លាំងសមត្ថកិច្ចចម្រុះ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅ ស្រុកបរិបូណ៌ និងស្រុកកំពង់លែង

កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជារឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២២ លោក សាន់ យូ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចម្រុះ បានដឹកនាំក្រុមការងារបន្តចុះបង្ក្រាបបទល្មើសនេសាទ របាំងលនលើផ្ទៃទន្លេ ក្នុងភូមិសាស្រ្តភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ និងភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ និងចំណុចវាលភក់ ស្រុកកំពង់លែង ។
-
លោក ទុយ រី រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២

-
សម្ដេចក្រឡាហោម ស ខេង ៖ ប្រជាពលរដ្ឋគាំទ្រលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយចាត់ទុកថាមានសារៈសំខាន់ណាស់ ព្រោះពួកគាត់ដឹងច្បាស់អំពីបញ្ហាក្នុងមូលដ្ឋារបស់ខ្លួន

-
គ្រឿងញៀនជាង ៦តោនត្រូវដុតបំផ្លាញចោលនៅក្នុងពិធីប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌

ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» ដោយមានការអញ្ជើញចូលរួមពី ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ ឯកអគ្គរាជទូតនានា ប្រចាំកម្ពុជា អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន អភិបាលរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ ៣០៩៥នាក់ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍កោះពេជ្រ។
-
គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រកាសដោយ គ.ជ.ប នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ និងបានសម្ដែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិ នៅគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្សទទួលបានជោគជ័យដ៏ត្រចះត្រចង់។ តាមរយៈជ័យជម្នះនេះ បានបង្ហាញថា ប្រជាជនបានបោះឆ្នោតជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍដែលមានតម្លៃលើសអ្វីៗទាំងអស់ ព្រមជាមួយនោះបានពង្រឹងមូលដ្ឋាន សម្រាប់គណបក្សប្រជាជនកម្ពុជា ឈានទៅទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ជាថ្មីទៀត ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នា ឆ្នាំ២០២៣ ខាងមុខ។
-
អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ២៣អដ្ឋិធាតុបន្ថែមទៀត
ត្រូវបានផ្ទេរ ប្រគល់ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ
សៀមរាប៖ នៅថ្ងៃសៅរិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសិករងសៀមរាប បានរៀបចំធ្វើពិធីផ្ទេរប្រគល់ ទទួលអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជំហាន២ ដំណាក់កាលទី២១ ឆ្នាំ២០២២ ចំនួន ២៣អដ្ឋិធាតុ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញ ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោកមេបញ្ជាការ បញ្ជាការរង តំបន់ប្រតិបត្តិការសឹករងសៀមរាប និង អស់លោកជាសមាជិកគណៈកម្មការរុករកអដ្ឋិធាតុ និង ក្រុមការងារ K71 ចំណុះយោធភូមិភាគទី៧ ព្រមទាំងមានការនិមន្តព្រះសង្ឃធ្វើពិធីបង្សុកូលជូនដល់ដូងវិញ្ញាណក្ខន្ត័យុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ផងដែរ ។
-
រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញការប្តេជ្ញាការពារព្រៃលិចទឹកនិងស្នើចាត់វិធានការផ្លូវច្បាប់ចំពោះជនណាដែលកាប់បំផ្លាញព្រៃលិចទឹកយកជាកម្មសិទ្ធ

-
ខូចខាតផ្ទះពលរដ្ឋ ៥២ខ្នង ក្នុងគ្រោះខ្យល់កន្ត្រាក់នៅក្រុងសិរីសោភ័ណ
