-
ផ្សាយផ្ទាល់ ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

-
សន្តិសុខសង្គម ថ្ងៃទី០៤ មិថុនា ២០២២ (Video Inside)

-
ព្យាករណ៌អាកាសធាតុ ថ្ងៃទី០៤ មិថុនា ២០២២ (Video Inside)

-
អ្នកច្រៀងបទ «ឥន្ធនូដល់ថ្ងៃស្អែក» ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន

-
ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល -ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម និងលោកជំទាវ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស ក្រុងកំពង់ចាម ប្រមាណជាង ៥០០០នាក់។
-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តអនុវត្តវិធានការពារជំងឺកូវីដ១៩

-
អតីតបុគ្គលិកណាហ្គាវើលដ៍ សរុបចំនួន ១៩៦រូប ក្នុងចំណោម ៣៧៣រូប បានទទួលយកការទូទាត់នូវ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ

-
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា នឹងប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ដែលនឹងត្រូវវិចខ្ចប់នៅក្នុងស្រុក នាឆ្នាំ២០២៤

ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសនៅល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញដល់ពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ទោះបីកម្ពុជារកមិនឃើញជំងឺនេះអស់រយៈពេល ២៦ថ្ងៃហើយក្ដី។ សម្ដេចបញ្ជាក់ប្រាប់ជនរួមជាតិថា ចាប់ពីឆ្នាំ២០២៤ ទៅកម្ពុជានឹងប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ដែលវ៉ិចខ្ចប់នៅក្នុងស្រុក។ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កម្ពុជានៅឆ្នាំ២០២៤ សហគ្រាសផលិតឱសថកម្ពុជានឹងសហការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនដែលនឹងត្រូវផ្គត់ផ្គង់ឱ្យរាជរដ្ឋាភិបាលជិត ៣៥លានដូសក្នុង១ឆ្នាំ ដែលតាមគម្រោងគឺត្រូវផ្គត់ផ្គង់រយៈពេល៣ឆ្នាំរហូតដល់ឆ្នាំ២០២៦ ដែលមានចំនួនជាង ១០៤លានដូស។ សម្ដេចតេជោថ្លែងថា ដើម្បីម្ចាស់ការទុកជាមុនថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេនចំពោះព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈក៏ដូចជាជនរួមជាតិឱ្យបានជ្រាបថាយើងបានសម្រេចចុះហត្ថលេខាដើម្បីទិញវ៉ាក់សាំងដែលនឹងត្រូវវ៉ិចខ្ចប់នៅក្នុងប្រទេសរបស់យើងចំនួន១០៤ ៨៧៣ ១៥៧ដូស បន្ថែមទៀតសម្រាប់តម្រូវការ៣ឆ្នាំ គឺពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។ ដោយឡែកសម្រាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៣ កម្ពុជានឹងប្រើប្រាស់វ៉ាក់សាំងដែលជាជំនួយពីប្រទេសជាមិត្ត និងវ៉ាក់សាំងដែលបានទិញចាក់ជូនពលរដ្ឋ។ សម្ដេចតេជោបន្តថា ក្នុងរយៈពេល២៦ថ្ងៃមកនេះកម្ពុជាមិនឃើញរកឃើញករណីជំងឺកូវីដ-១៩ នោះតែដែលជាជោគជ័យមួយនៃការចាក់វ៉ាក់សាំង ទោះជាយ៉ាងណាសម្ដេចតេជោរម្លឹកថាជំងឺនេះទៅណាមិនទាន់ឆ្ងាយពីកម្ពុជានោះទេដោយជំរុញដល់ពលរដ្ឋទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់គ្នា។ សម្ដេចតេជោបញ្ជាក់ថាចំពោះការចាក់វ៉ាក់សាំងបើទោះបីជាចាក់ដល់ដូសទី១០ ក៏រាជរដ្ឋាភិបាលមិនយកលុយពីប្រជាពលរដ្ឋនោះទេ។ បើតាមសម្ដេចតេជោគិតមកដល់ពេលនេះក្នុងចំណោមពលរដ្ឋដែលបានទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ជាង១៣លាននាក់ មានពលរដ្ឋជាង ៩លាននាក់បានទៅចាក់វ៉ាក់សាំងដូសជំរុញទី៣ និងជាង២,៥លាននាក់បានទៅចាក់វ៉ាក់សាំងដូសជំរុញទី៤៕ ដោយ :វណ្ណលុក
-
អភិបាលខេត្តកំពង់ស្ពឺ លើកឡើងថា «មិនខ្លាចនឹងផ្តល់រង្វាន់ម៉ូតូដល់សិស្សនិទ្ទេសAនោះទេ តែអ្វីដែលខ្លាចនោះ គឺកូនក្មួយមិនខំរៀន ហើយមិនទទួលបាននិទ្ទេសល្អ»

-
ព្រឹត្តិការណ៍ប្រចាំថ្ងៃ ០១ មិថុនា ២០២២
