-
មន្ត្រី គណបក្សប្រជាជនកម្ពុជា បានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋតាមមូលដ្ឋានជាប់ប្រចាំដូចជាភ្លៀងរលឹម

-
សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍ

-
ឯកឧត្តម នេត្រ ភក្ត្រា៖ អំពើល្អរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជាដែលខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ បានទទួលនូវការតបស្នងមកវិញដោយសេចក្តីគោរព ស្រឡាញ់ គាំទ្រ និងជឿជាក់ពីបងប្អូនប្រជាពលរដ្ឋ!

-
បុរសម្នាក់ស្លាប់ភ្លាមៗ ខណៈកំពុងធ្វើដំណើរតាមផ្លូវត្រូវរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនកាពីតូលបុកពីក្រោយពេញទំហឹង

ភ្នំពេញ៖ រថយន្តរបស់ក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរមួយគ្រឿង បានបើកទៅបុកបុរសម្នាក់កំពុងជិះម៉ូតូបត់ត្រឡប់ក្រោយពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែង ចំណែកឯរថយន្តបង្កហេតុបានព្យាយាមបន្តបើករត់ទៅមុខ តែត្រូវសមត្ថកិច្ចឃាត់បានរថយន្ត រីឯអ្នកបើកបរបានរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ខែឧសភាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
-
សន្តិសុខសង្គម ថ្ងៃទី២៩ ឧសភា ២០២២ (Video Inside)

-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តស្រុកមោងឬស្សី ស្រុកសង្កែ និងស្រុកឯកភ្នំ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញចុះពិនិត្យតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តស្រុកមោងឬស្សី ស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមអមដំណើរ រួមមាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងស្រុកទាំង បីនៃខេត្តបាត់ដំបង អភិបាល និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្រុក កងកម្លាំង ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។
-
ក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ចុះបិទប័ណ្ណ ផ្សព្វផ្សាយអំពីគណបក្ស នៅឃុំព្រះធាតុ និងអំពាវនាវឱ្យពលរដ្ឋ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

ត្បូងឃ្មុំ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកអូររាំងឪ និងលោក ឡេង ជីវិន អនុប្រធានក្រុម ការងារគណបក្ស ចុះមូលដ្ឋានឃុំព្រះធាតុកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋក្នុងភូមិទួលព្នៅ និងភូមិទួលថ្កូវ នៅឃុំព្រះធាតុ និង បានចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីបិទប័ណ្ណផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
-
ចាប់ពីថ្ងៃទី៣០ ខែឧសភា តទៅនឹងមានការចែកចាយឱសថ ម៉ូលណាទ្រីសព្យាបាលជំងឺកូវីដ១៩ សម្រាប់មនុស្សចាប់ពីអាយុ១២និង១៨ឆ្នាំឡើងទៅ

-
ឃាតកសម្លាប់ប្រពន្ធដោយកាត់ក ត្រូវបានចាប់ខ្លួនបានហើយ

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោក ឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារ ព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទៅសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំង អធិការ ដ្ឋាននគរបាលខណ្ឌទួលគោក កម្លាំងអធិការ ដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការស្រាវជ្រាវរហូតឈានទៅ ដល់ការឃាត់ខ្លួនជនសង្ស័យដែលជាជនដៃដល់សម្លាប់ប្រពន្ធដោយកាត់កបានហើយ។
-
អភិបាលខណ្ឌឬស្សីកែវ បើកការដ្ឋានស្ថាបនាផ្លូវសង្កាត់ទួលសង្កែទី២ ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ ឆ្នាំ២០២២
