-
សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកឱ្យចាក់ វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៥ ចាប់ពីថ្ងៃទី៩ មិថុនា តទៅ

-
ប្រជាពលរដ្ឋខ្វះខាតជិត ៤០០គ្រួសារ នៅស្រុកចំនួន០២ ក្នុងខេត្តមណ្ឌលគិរី ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ខេត្តមណ្ឌលគិរី៖ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងលោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ជូនដល់ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ ជនទីទ័លក្រចំនួន ៣៧០គ្រួសារ នៅស្រុកចំនួន០២ គឺស្រុកកោះញែក និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
-
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល បងប្អូនកម្មករ និយោជិតជាង ២០០នាក់ នៅក្រុមហ៊ុន ឌី ធី ស៊ី គ្រុប ក្នុងស្រុកពេជ្រាដា

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោក ឈឹម កាន អភិបាលរងខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកម្មករនិយោជិតជាង២០០នាក់ នៅក្រុមហ៊ុន ឌី ធី ស៊ី គ្រុប ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
-
អភិបាលខេត្តកំពង់ស្ពឺ ព្រមានចាប់ខ្លួនអ្នកពាក់ព័ន្ធ និងករណីរំលោភយកដីអតីតយុទ្ធជនបញ្ជូនទៅតុលាការ

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង បានធ្វើការព្រមានចាប់ខ្លួនអ្នកពាក់ព័ន្ធទាំងអស់លើការរំលោភបំពានយកដីអតីតយុទ្ធជនបញ្ជូនទៅតុលាការ ហើយដកហូតយកដីទាំងនោះមកជូនអតីតយុទ្ធជនវិញ ដើម្បីឱ្យពួកគាត់មានឱកាសក្នុងការដាំដុះប្រកបរបរកសិកម្មផ្គត់ផ្គង់ជីវភាពគ្រួសារ។ ការព្រមានដូច្នេះធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសចុះជួបសំណេះសំណាល និងផ្តល់អំណោយដល់អតីតយុទ្ធជននិងនិវត្តន៍ជនប្រមាណ ១៧០គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
-
មុខរបរធ្វើកាំបិត ពូថៅ នៅខេត្តកំពង់ស្ពឺ នៅតែទទួលបានការគាំទ្រពីសំណាក់ អ្នករស់នៅតាម ស្រុកស្រែចម្ការ

កំពង់ស្ពឺ៖ មុខរបរធ្វើជាងកំបិត ពូថៅមានតាំងតែពីបុរាណមកនៅប្រទេសកម្ពុជា។ បច្ចុប្បន្ន បើទោះបីរបស់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាកំបិត ពូថៅ ឬសូម្បីតែរបស់ប្រើប្រាស់ ផ្សេងៗទៀត សម្រាប់ការប្រើ កាប់ ពុះ កាត់ ដោយមានរបស់សម័យថ្មីចូលមកជំនួសច្រើនក្តី ប៉ុន្តែផលិតផលដែល ធ្វើបែបបុរាណ តែវាមានគុណភាពល្អនោះនៅតែទទួលបានការគាំទ្រពីសំណាក់ពលរដ្ឋរស់នៅតាមបណ្តាទីជនបទ។
-
គណៈកម្មការខេត្តសៀមរាប បានបើកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣ សម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥

-
សត្វចាបដូនតាចូលចិត្តរស់នៅតាម វាល ត្រែង ស្មៅ គុម្ពោត ព្រៃនៅក្បែរទឹក

-
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ចាត់ឲ្យតំណាងនាំយកថវិកា និងគ្រឿងបរិភោគរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខជាមួយតារាចម្រៀង សុវត្ថិឌី ធារិកា

ភ្នំពេញ៖ ដោយក្ដីអាណិតអាសូរ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារតារាចម្រៀង សុវត្ថិឌី ធារីកា ដែលបានបាត់បង់ឪពុក និងម្ដាយក្នុងពេលតែមួយនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់តំណាងនាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគ ទៅប្រគល់ជូនដល់ដៃតារាចម្រៀង សុវត្ថិឌី ធារិកា ផ្ទាល់តែម្ដង កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។
-
ផ្សាយផ្ទាល់ ទិវាជាតិនៃការចងចាំ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក រាជធានីភ្នពេញ (មានវីដេអូ)

-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសួនរុក្ខជាតិអង្គរខេត្តសៀមរាប
