-
សម្ដេចតេជោ ហ៊ុន សែន បន្តរម្លឹកពីយន្តការពហុភាគីនិយម ដើម្បីដោះស្រាយវិបត្តិសកល ដែលកំពុងមានការប្រែប្រួលមិនច្បាស់លាស់ និងស្មុគស្មាញ

ភ្នំពេញ៖ នៅក្នុងបទអន្តរាគមន៍ ក្នុងវេទិកាលើកទី២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវនិងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេស BRICS នៅថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តរម្លឹកអន្តរជាតិពីភាពចាំបាច់នៃយន្តការពហុភាគីនិយមដើម្បីឆ្លើយតបនឹងបរិបទពិភពលោកដែលកំពុងមានការប្រែប្រួលមិនច្បាស់លាស់ និងស្មុគស្មាញ។
-
ក្រសួងការងារជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ លើកទី៨១

-
ក្រសួងអប់រំ បើកយុទ្ធនាការផ្សព្វផ្សាយសេចក្តីណែនាំ ពីការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងលក់ផលិតផលថ្នាំជក់ នៅតាមសាលារដ្ឋ និងឯកជន

-
មតិគាំទ្ររបស់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសប៊ែលហ្សិក សូមគាំទ្រដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលនឹងអញ្ជើញទៅកាន់ទ្វីបអឺរ៉ុប (Video Inside)

-
ក្រសួងទេសចរណ៍ ដាក់ចេញកម្មវិធីប្រឡងប្រណាំងវីដេអូ“ទេសចរណ៍ និងសហគ្រិនភាព” រដូវកាលទី១ ឆ្នាំ២០២២

-
អគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រគល់កុំព្យូទ័ដល់រដ្ឋបាលខេត្ត និងរដ្ឋបាល ក្រុង ស្រុក នៃខេត្តបន្ទាយមានជ័យ

-
ការការពារនិងអភិរក្សជីវៈចម្រុះ សត្វព្រៃ ព្រៃឈើកាន់តែប្រសិទ្ធភាពខ្ពស់នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធអេកូឡូស៊ី និងជួយដល់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការរកចំណូលពីទេសចរណ៍ធម្មជាតិ

នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នេះក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យនៅសហគមន៍តំបន់ទេសចរណ៍ធម្មជាតិត្មាតប៉ើយ ស្ថិតក្នុងដែនជម្រមសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ូ សិរី អភិបាលនៃគណៈះភិបាលខេត្តព្រះវិហារ
-
មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ឱសថគឺជាផ្នែកមួយចាំបាច់មិនអាចខ្វះ ប៉ុន្តែឱសថក្លែងក្លាយ និងអន់គុណភាព គឺជាអាវុធដ៏ស្ងៀមស្ងាត់ដែលអាចសម្លាប់មនុស្សបាន

ឱសថគឺជាផ្នែកមួយចាំបាច់មិនអាចខ្វះបានសម្រាប់វិស័យសុខាភិបាល ក្នុងការបង្ការ ថែទាំ និងព្យាបាលសុខភាពប្រជាជនគ្រប់រូប។ ប៉ុន្តែឱសថក្លែងក្លាយ និងអន់គុណភាព គឺជាអាវុធដ៏ស្ងៀមស្ងាត់ ដែលអាចសម្លាប់មនុស្សបាន ព្រោះគុណភាពឱសថមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធទៅនឹងគុណភាពនៃការព្យាបាលផងដែរ។ ប្រសិនបើឱសថមានគុណភាពមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសទេនោះ គុណភាពនៃការព្យាបាល មិនអាចទទួលបានជោគជ័យឡើយ ទោះបីជាគ្រូពេទ្យនោះមានជំនាញយ៉ាងណាក៏ដោយ ហើយវាអាចបង្កឱ្យមានគ្រោះថ្នាក់ខ្ពស់ដល់សុខភាព សុវត្ថិភាពសង្គម និងធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។
-
យុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដើម្បីជួយទ្រទ្រង់ដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត

ក្រុមការងារនៃកម្មវិធីជជែកអំពីវិស័យទេសចរណ៍ (UYFC Tourism Talk Show) សូមថ្លែងអំណរគុណ លោក ហ៊ួត រិទ្ធី ប្រធាននាយដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំងនៃក្រសួងទេសចរណ៍ ដែលបានចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីជជែកអំពីវិស័យទេសចរណ៍ លើប្រធានបទ “យុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដើម្បីជួយទ្រទ្រង់ដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត”។
