-
ព្រឹត្តិការណ៍ប្រចាំថ្ងៃ ២១ មេសា ២០២២

-
រដ្ឋមន្រ្តីក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន និងរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃបក្សកុម្មុយនីសចិន ប្តេជ្ញាជាថ្មីពីការលើកកម្ពស់ទំនាក់ទំនងទាំងក្នុងក្របខណ្ឌបក្ស និងរដ្ឋាភិបាល ដែលឈានដល់កម្រិតមិត្តភាពដែកថែប(មានវីដេអូ)

-
កម្ពុជានឹងរងឥទ្ធិពលព្យុះ ជិត៣០ព្យុះក្នុងរដូវវស្សាឆ្នាំនេះ ដែលកើតមានក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជាពិសេសក្នុងសមុទ្រចិនខាងត្បូង (មានវីដេអូ)

-
កម្ពុជា-ឡាវ បន្តជំរុញនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋប្រទេសទាំងពីរ ជាពិសេសកិច្ចសហការថែរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ (មានវីដេអូ)

-
គណៈប្រតិភូសភាជាន់ទាបឥណ្ឌា នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា

គណៈប្រតិភូសភាជាន់ទាបឥណ្ឌា ដឹកនាំដោយឯកឧត្តម អូម ប៊ីឡា (O M BIRLA) ប្រធានរដ្ឋសភា និងអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អំ ប៊ីឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌានឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២

-
អគ្គស្នងការដ្ឋាននគរបាលជាតិ បើកកិច្ចប្រជុំត្រួតពិនិត្យការបែងចែកកម្លាំងការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ តាមមណ្ឌលនិងការិយាល័យបោះឆ្នោតទូទាំងរាជធានី-ខេត្ត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការបែងចែកកម្លាំងការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ តាមមណ្ឌល និងការិយាល័យបោះឆ្នោត ទូទាំងរាជធានី-ខេត្ត តាមប្រព័ន្ធវីដេអូហ្សូម (ZOOM) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកស្នងការនគរបាលរាជធានី-ខេត្ត ទាំង២៥ និងលោកស្នងការរងពាក់ព័ន្ធមួយចំនួនផងដែរ។
-
សម្តេចតេជោ៖មានកត្តា៦យ៉ាង ដែលផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

-
ក្រសួងការងារឱ្យ រោងចក្រ-សហគ្រាស ត្រូវរៀបចំចាក់វ៉ាក់សាំង ដូសជំរុញ (ទាំងដូស ទី៣ និងទី៤) ជូនដល់កម្មករនិយោជិត

-
ប្រាក់បៀរវត្សមន្ត្រីរាជការស៊ីវិល លើកទី១ សម្រាប់ខែឧសភា និងបើក នៅ មុនដំណាច់ខែមេសា ខណៈលើកទី២ និងបើកនៅ សប្តាហ៍ទី៣ នៃខែឧសភា
