Category: ព័ត៌មានជាតិ

  • សិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរនៅជប៉ុនច្រើនកុះករ ស្វាគមន៍យ៉ាងកក់ក្តៅ វត្តមានអញ្ជើញដល់ប្រទេសជប៉ុនរបស់សម្តេចតេជោ ហ៊ុន សែន និងប្រតិភូកម្ពុជា

    សិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរនៅជប៉ុនច្រើនកុះករ ស្វាគមន៍យ៉ាងកក់ក្តៅ វត្តមានអញ្ជើញដល់ប្រទេសជប៉ុនរបស់សម្តេចតេជោ ហ៊ុន សែន និងប្រតិភូកម្ពុជា

    តូក្យូ៖ សហគមន៍ប្រជាជនខ្មែររស់នៅប្រទេសជប៉ុនយ៉ាងច្រើនកុះករបាននាំគ្នាមករង់ចាំទទួលវត្តមានអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ ប្រកបដោយក្តីសោមនស្សរីករាយ និងរំភើបក្រែលែង

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ

    រដ្ឋមន្ត្រីការបរទេសកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ក្រោមស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាពជាភាតរៈ និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង និងគ្រប់ជ្រុងជ្រោយ ហើយបានលើកទឹកចិត្តឱ្យជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យ រួមមាន ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ការតភ្ចាប់ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក្នុងឱកាសដែលឯកឧត្តម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតថ្មីឡាវប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២។

  • ប្រធានរដ្ឋសភាឥណ្ឌាថ្លែងអំណរគុណកម្ពុជា ដែលបានគាំទ្របេក្ខភាពរបស់ឥណ្ឌាក្នុងក្របខ័ណ្ឌសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន 

    ប្រធានរដ្ឋសភាឥណ្ឌាថ្លែងអំណរគុណកម្ពុជា ដែលបានគាំទ្របេក្ខភាពរបស់ឥណ្ឌាក្នុងក្របខ័ណ្ឌសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន 

    ឯកឧត្តម OM BIRLA ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា បានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជាដែលបានគាំទ្របេក្ខភាពរបស់ប្រទេសឥណ្ឌា ក្នុងក្របខ័ណ្ឌសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២។ ឯកឧត្តមបានគូសបញ្ជាក់ថាក្នុងរយៈពេល៧ទសវត្សរ៍កន្លងទៅ ប្រទេសឥណ្ឌាមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ហើយប្រទេសឥណ្ឌាបានទទួលស្គាល់នូវឯករាជ្យភាពរបស់ប្រទេសកម្ពុជាក្នុងទសវត្សរ៍ទី៥០ និងជាប្រទេសដំបូងដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងទស្សវត្សរ៍ទី៨០ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត។

  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ ២២ មេសា ២០២២

    ព្រឹត្តិការណ៍ប្រចាំថ្ងៃ ២២ មេសា ២០២២

    ព្រឹត្តិការណ៍ប្រចាំថ្ងៃ ២២ មេសា ២០២២

  • គ.ជ.ប ប្រកាសផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត 

    គ.ជ.ប ប្រកាសផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត 

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញជាលើកទីបួន ដើម្បីប្រកាសផ្សព្វផ្សាយអំពីការបិទផ្សាយ បញ្ជីបេក្ខជនផ្លូវការនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតតាមឃុំ សងា្កត់ និងការ ចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិក្នុងឃុំ សង្កាត់។

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភសម្ភារជំនាញការិយាល័យជូនកងពលតូចដឹកជញ្ជូនលេខ៩០  

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភសម្ភារជំនាញការិយាល័យជូនកងពលតូចដឹកជញ្ជូនលេខ៩០  

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភសម្ភារជំនាញការិយាល័យ ជូនកងពលតូចដឹកជញ្ជូនលេខ៩០ ដើម្បីឆ្លើយតបនឹងតម្រូវការការងារនៅពេលបច្ចុប្បន្នរបស់អង្គភាពដើម្បីប្រើប្រាស់ក្នុងការទទួលបានប្រសិទ្ធភាព និងគុណភាពការងារតាមជំនាញនីមួយៗ។

  • គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះបង្ក្រាបទីតាំងលក់កាហ្វេ មួយកន្លែង លួចបេីកលេងល្បែងសុីសង

    គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ  ចុះបង្ក្រាបទីតាំងលក់កាហ្វេ  មួយកន្លែង  លួចបេីកលេងល្បែងសុីសង

    ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះបង្ក្រាបទីតាំងលក់កាហ្វេ មួយកន្លែង លួចបេីកលេងល្បែងសុីសងខុសច្បាប់ ។ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ក្រោយប្រតិបត្តិការចុះបង្រ្កាបនេះ កម្លាំងគណៈបញ្ជាការខណ្ឌ បានឃាត់ខ្លួនបុរសម្នាក់ ដែលជាម្ចាស់ទីតាំងខាងលើនេះ យកទៅប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីសួរនាំ និងចាត់ការទៅតាមនីតិវិធី។ ចំណែកឯ មនុស្សជាង ១០នាក់ ត្រូវបានដោះលែងឲ្យត្រឡាប់ទៅផ្ទះវិញ ដោយពួកគាត់មិនជាប់ពាក់ព័ន្ធក្នុងបទល្មេីសនោះឡេីយ៕ដោយ :ឆៃហួត

  • កម្លាំងចម្រុះ ឆ្មក់បង្ក្រាបទីតាំងលក់សត្វព្រៃ មួយកន្លែងក្រោយសាលាខណ្ឌដង្កោ និងដកហូតបានសាច់ជ្រូកព្រៃ សាច់ឈ្លូលមួយចំនួន

    កម្លាំងចម្រុះ ឆ្មក់បង្ក្រាបទីតាំងលក់សត្វព្រៃ មួយកន្លែងក្រោយសាលាខណ្ឌដង្កោ និងដកហូតបានសាច់ជ្រូកព្រៃ  សាច់ឈ្លូលមួយចំនួន

    ដោយ ៖ ជីម ភារ៉ា

  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំបន្តបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ឧបករណ៍ឌីជីថលជំរុញប្រសិទ្ធភាពការបង្រៀនតាមអនឡាញ

    នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំបន្តបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ឧបករណ៍ឌីជីថលជំរុញប្រសិទ្ធភាពការបង្រៀនតាមអនឡាញ

    ភ្នំពេញ៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីឧបករណ៍ឌីជីថលជំរុញប្រសិទ្ធភាពការបង្រៀនតាមអនឡាញជូនដល់សិក្ខាកាមមកពីបណ្ដារាជធានីខេត្ត ចំនួនពីរវគ្គដែលធ្វើឡើងវគ្គទី១ នៅថ្ងៃទី០៧ ខែមេសា និងវគ្គទី២ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដើម្បីណែនាំឱ្យស្គាល់ និងចេះប្រើប្រាស់ធនធានឌីជីថលដ៏សម្បូរបែបស្របតាមតម្រូវការក្នុងគោលដៅជួយជំរុញប្រសិទ្ធភាពនៃបង្រៀនតាមបែបឌីជីថល។ នៅក្នុងវគ្គបណ្ដុះបណ្ដាលមានការធ្វើបទបង្ហាញ និងការអនុវត្តជាក់ស្តែងទៅលើការប្រើប្រាស់ធនធានមួយចំនួនដូចខាងក្រោម៖-ល្បែងសិក្សា www.kahoot.com៖ គឺជាវេទិកាឥតគិតថ្លៃដែលអនុញ្ញាតឱ្យបង្កើតកម្រងសំណួរវាយតម្លៃ (មាននៅក្នុងកម្មវិធី ឬកំណែគេហទំព័រ)។ ជាឧបករណ៍ដែលមានភាពល្បីល្បាញ ហើយត្រូវបានមជ្ឈមណ្ឌលអប់រំជាច្រើនយកទៅប្រើប្រាស់ ដើម្បីធ្វើឱ្យការរៀនសូត្រកាន់តែមានភាពសប្បាយរីករាយ និងធ្វើអោយថ្នាក់រៀនមានភាពកាន់តែរស់រវើក។-វេទិការចនាក្រាហ្វិច www.canva.com៖ ប្រើប្រាស់ដើម្បីបង្កើតក្រាហ្វិកប្រព័ន្ធផ្សព្វផ្សាយសង្គម បទបង្ហាញ ផ្ទាំងរូបភាព វីដេអូ ឯកសារ និងខ្លឹមសារដែលមើលឃើញផ្សេងៗ ជាច្រើន ដែលត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយទៅតាមតម្រូវការ។-ជាក្តារខៀឌីជីថល www.padlet.com៖ គឺជាឧបករណ៍ឌីជីថល ឬជាក្តារខៀនអនឡាញ ដែលអាចជួយគ្រូ និងសិស្ស ចូលទៅប្រើប្រាស់ រួមគ្នាតាមអនឡាញ។ ក្តារខៀនឌីជីថលនេះ អាចបង្ហាញរូបភាព តំណភ្ជាប់ វីដេអូ និងឯកសារ ទាំងអស់ក្នុងកន្លែងតែមួយ ដែលគ្រូបង្រៀន សិស្សានុសិស្សអាចចូលដើម្បីប្រើប្រាស់ ឬចែករំលែក បន្តតាមអនឡាញបានយ៉ាងងាយ។សិក្ខាកាមស្នើឱ្យមានវគ្គបណ្ដុះបណ្ដាលផ្សេងៗ បន្តទៀត ដែលអាចជួយដល់លោកគ្រូ អ្នកគ្រូចេះប្រើប្រាស់ឧបករណ៍អនឡាញនានា ដែលអាចទាញយកមកប្រើប្រាស់ជាប្រយោជន៍បម្រើដល់ការបង្រៀន តាមអនឡាញ…

  • នៅត្រីមាសដំបូងឆ្នាំនេះ កម្ពុជារកចំណូលបានជាងបី ពាន់លានដុល្លារពីការនាំ ចេញក្នុងវិស័យកាត់ដេរ

    នៅត្រីមាសដំបូងឆ្នាំនេះ កម្ពុជារកចំណូលបានជាងបី ពាន់លានដុល្លារពីការនាំ ចេញក្នុងវិស័យកាត់ដេរ

    ភ្នំពេញ៖ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ វិស័យកាត់ដេរនៅរក្សាបាន កំណើននៃការ នាំចេញ ក្នុងអត្រា ២៥ភាគរយ ជាមួយទឹកប្រាក់ចំនួន៣,១៥៥លានដុល្លារ។ ក្នុងនោះសម្លៀក បំពាក់ មានចំនួន ២,១៣៧លានដុល្លារ កើនឡើង២០ភាគរយ ស្បែកជើងមានចំនួន៤២១លានដុល្លារ កើនឡើង៣៣ ភាគរយនិងផលិតផលធ្វើដំណើរ និងកាបូបមានចំនួន៤៦៨លានដុល្លារ កើនឡើង៤៦ភាគរយ ហើយផលិតផលវាយនភណ្ឌផ្សេងៗទៀតមានចំនួន១២៨លានដុល្លារ កើនឡើង១១ភាគរយ។ ទិន្នន័យនេះ បានបង្ហាញឲ្យដឹងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មជាមួយគណៈប្រតិភូសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពី រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីបន្តជំរុញវិស័យវាយ នភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាឲ្យកាន់ តែ រីកចម្រើនបន្ថែមទៀត។ ឯកឧត្តម ប៉ាន់ សូរស័ក្តិ បានបញ្ជាក់ថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជាជា ដៃគូដ៏សំខាន់ របស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និង ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ…