-
ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌាបញ្ចប់ទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណៈប្រតិភូអញ្ជើញធ្វើមាតុភូមិនិវត្តន៍ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ តាមអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានបញ្ចប់ដំណេីរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលនូវលទ្ធផលប្រកបដោយផ្លែផ្កាជាច្រើន នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ រវាងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជា នីតិប្រតិបត្តិ និងប្រជាជននៃប្រទេសទំាងពីរ ។
-
ឯកឧត្តម ចាយ បូរិន តំណាងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយយុវជនគណបក្សនៅស្រុកអូររាំងឪ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានផ្នែកឃោសនាអប់រំនៃយុជនគណបក្សថ្នាក់កណ្តាល តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតី ពិធីសំណេះសំណាលនិងធ្វេីបទបង្ហាញពីបទបញ្ជានិងនីតិវិធីនៃការបោះឆ្នោតជូនដល់យុវជនគណបក្ស ដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតនិងជាភ្នាក់ងារសង្កេតការណ៍បោះឆ្នោតជ្រើសក្រុមប្រឹក្សា ឃុំ -សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចំនួន៤១១នាក់ នៅមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
-
សម្តេចតេជោ ហ៊ុន សែន មាតុភូមិនិវត្តន៍បន្ទាប់ពីបញ្ចប់ដោយជោគជ័យកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅប្រទេសជប៉ុន

-
ឯកឧត្តម សោម ស៊ុន បើកកិច្ចប្រជុំត្រួតពិនិត្យផែនការ ត្រៀមរៀបចំបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ

ខេត្តកំពង់ធំ ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បើកកិច្ចប្រជុំត្រួតពិនិត្យផែនការ ត្រៀមបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ នៅទីស្នាក់ការគណបក្សឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សឃុំ ប្រធានសាខាបក្សភូមិ នៅព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០២២។ លោក សូត្រ អ៊ុល ប្រធានគណបក្សឃុំបន្ទាយស្ទោង បញ្ជាក់ពីសកម្មភាពរបស់គណបក្សផ្សេងៗ នៅក្នុងភូមិសាស្រ្តឃុំ ចំណែកលោក ឈុំ ឆៃ ថ្នាក់ដឹកនាំគណបក្សឃុំ បានលើកពីគម្រោងចំណាយថវិកាក្នុងដំណើរការបោះឆ្នោត និងផែនការរៀបចំកម្មវិធីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ដោយត្រៀមគ្រប់មធ្យោបាយ និងសមាសភាពចូលរួមឲ្យបានច្រើនកុះករ ដោយគោរពតាមនីតិវិធីច្បាប់នៃការបោះឆ្នោត ។ ឯកឧត្តម សោម ស៊ុន បានថ្លែងនូវការកោតសរ សើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សឃុំ.សាខាបក្សភូមិ រួមជាមួយក្រុមការងារ ដែលបាន បំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលគណបក្សប្រជាជនកម្ពុជាបានប្រគល់ជូន និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តន៍ ។ មានដូចជាត្រួតពិនិត្យឯកសារ គ្រប់គ្រាន់សម្រាប់បម្រើឱ្យសមាជិកគណបក្សយើង បានទៅបោះឆ្នោតគ្រប់គ្នាៗ ត្រូវត្រៀមផែនការឲ្យបានច្បាស់លាស់ ក្នុងការជួបជុំសមាជិក សមាជិកា គណបក្សនៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងការដង្ហែក្បួននៅថ្ងៃបើកយុទ្ធនាការក្នុងក្របខណ្ឌមូលដ្ឋានឃុំ និងការគ្រោងចំណាយថវិកាសម្រាប់បម្រើឱ្យដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំឲ្យបានសមស្របនៅពេលខាងមុខ…
-
ប្រជាពលរដ្ឋជាជនចាស់ជរានិងស្រ្តីមេម៉ាយដែលជួបការលំបាកចំនួន ៤០គ្រួសារ នៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរីបានទទួលអំណោយជាគ្រឿងឧបភោគ
បរិភោគពីឯកឧត្តម ញ៉ែម សំអឿន
រតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលនិងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋជាជនចាស់ជរា ស្រ្តីមេម៉ាយដែល ជួបការលំបាកក្នុងជីវភាពគ្រួសាចំនួន៤០គ្រួសារនៅសង្កាត់កាចាញ ក្រុងបានលុង។ មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តមញ៉ែម សំអឿន បានលើកឡើងពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលជានិច្ចកាលសម្តេតេជោតែងតែគិតគូសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្តទៀតថា ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានណែនាំដល់ មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្រីក្រនៅតាមមូលដ្ឋានរបស់ខ្លួន ។ ជាក់ស្ដែងនាថ្ងៃនេះ ឯកឧត្តមបាននាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន៤០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូ,មី១កេស,ទឹកត្រី១យួរ,ទឹកសុីអុីវ១យួរ,ត្រីខ១យួរ និងថវិកា២មុឺនរៀល។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួម អនុវត្តទៅតាម ការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ជាពិសេសត្រូវរក្សាឲ្យបាននូវអនាម័យ ជាប្រចាំផងដែរ៕ដោយ គតិ យុត្ត
-
ឯកឧត្តម ញ៉ែម សំអឿនថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ ភូមិកុមារ អេស អូ អេស (SOS) ដែលបានចិញ្ចឹមបីបាច់ថែរក្សាដល់កុមារកំព្រាបានយ៉ាងល្អប្រសើរ

រតនគិរី ៖ នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រានៅភូមិកុមារ អេស អូ អេសស្ថិតនៅសង្កាត់កាចាញ ក្រុងបានលុង នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរីថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់អង្គការ ភូមិកុមារ អេស អូ អេស (SOS) ដែលបានគិតគូរយកចិត្តទុកដាក់ជួយគាំទ្រ ចិញ្ចឹមបីបាច់ថែរក្សាដល់កុមារកំព្រាបានយ៉ាងល្អប្រសើរ ។ ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ភូមិកុមារ អេស អូ អេស (SOS) បានផ្តល់នូវឱកាសជាថ្មីម្តងទៀតដល់កុមារទាំងអស់ នូវការរស់នៅជាបរិយាកាសគ្រួសារដ៏យូរអង្វែង ដែលមានអ្នកម្តាយ បងប្អូនប្រុស-ស្រី ផ្ទះ និងភូមិ ប្រកបដោយភាពកក់ក្តៅ សប្បាយរីករាយ និងសុវត្ថិភាព។ កុមារទទួលបានការទំនុកបម្រុងយ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោយ ទាំងអាហារហូបចុកប្រចាំថ្ងៃ សម្លៀកបំពាក់ ការសិក្សាអប់រំ សេវាថែទាំសុខភាពជាដើម ដូចគ្រួសារដើមដទៃៗទៀត នៅក្នុងសហគមន៍ផងដែរ។ ឯកឧត្តម ក៏សូមផ្ដាំផ្ញើដល់ក្មួយៗ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ដើម្បីជាចំណេះដឹង ជាសសរទ្រូង ជាស្ពាន ដើម្បីចម្លង ខ្លួនយើងឱ្យជៀសផុតពីអវិជ្ជា ពីភាពក្រីក្រ ពីភាពលំបាកនៅពេលអនាគត។…
-
ឈើស័ង្កសីគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន ជាអំណោយឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានផ្តល់ជូន ស្ត្រីម៉េម៉ាយក្រីក្រ រងគ្រោះដោយខ្យល់កន្ត្រាក់

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំង លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំង ចំនួន ២៥ នាក់ សហការជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នាំយកអំណោយ ឈើ ស័ង្កសី គ្រឿងឧបភោគបរិភោគ ថវិកា មួយចំនួនជាអំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចុះជួយរុះរើ ជួសជុលផ្ទះ ជូនស្ត្រីមេម៉ាយក្រីក្រ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានផ្តល់ស័ង្កសី ដើម្បីរក្សាទុកនៅអង្គភាព វរសេនាតូចថ្មើរជើងលេខ៥១៤ ត្រៀមសម្រាប់ជួយជួសជុល និង កសាងផ្ទះជូនប្រជាពលរដ្ឋឡើងវិញ ក្នុងប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ…
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់រឿងឧក្រិដ្ឋជនគ្រឿងញៀនបាញ់សមត្ថកិច្ច នៅស្រុកអង្គស្នួលស្លាប់២នាក់

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីព័ត៌មានពាក់ព័ន្ធហេតុការណ៍ឧក្រិដ្ឋជនគ្រឿងញៀនបាញ់ប្រហារលើមន្ត្រីនគរបាល នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បណ្តាលឱ្យស្លាប់ចំនួនពីរនាក់ និងរបួសម្នាក់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ នៅស្រុកពាមជរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ។
-
យុវជនស្រុកពាមរក៍បានទទួលចំណេះដឹងលើការផ្សព្វផ្សាយព័ត៌មានសង្គម

ព្រៃវែង៖ យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមរក៍ បានទទួលចំណេះដឹងស្តីពីការសរសេរនិងផ្សព្វផ្សាយព័ត៌មានពិត លើបណ្តាញផ្សព្វផ្សាយសង្គម។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងដោយក្រុមការងារចុះមូលដ្ឋានស្រុកពាមរក៍ ខេត្តព្រៃវែង សហការជាមួយរដ្ឋបាលស្រុក និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក នៅថ្ងៃទី២៣-២៤ មេសា ឆ្នាំ២០២២ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។
-
នាយករដ្ឋមន្ត្រីជប៉ុន គាំទ្រសម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្កើនកម្រិតនៃកិច្ចទំនាក់ទំនងទ្វេភាគី ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
