-
ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលមានយីហោ បញ្ញាម៉ូត កាត់ដេរ ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលមានយីហោ បញ្ញាកាត់ដេរ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេលវេលា។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង២៩នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ១៧២ ស្ថិតនៅតាមបណ្តោយផ្លូវ វិថីត្រសក់ផ្អែម លេខ៦៣ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងកើតហេតុខាងលើនេះ មានឈ្មោះ សាត សុផារ័ត្ន ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរកាត់ដេរ។
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូល លើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក

ជប៉ុន៖ កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្រោមមូលបទ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ បានប្រារព្វពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី២៣មេសា នៅសាល Komamoto Jo ក្នុងទីក្រុងគូម៉ាម៉ូតូ ខេត្តគូម៉ាម៉ាតូ ប្រទេសជប៉ុន។ ព្រះចៅអធិរាជជប៉ុន សម្តេច ឯកឧត្តម ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសមួយចំនួន បានយាងនិងអញ្ជើញចូលរួមក្នុងប្រជុំកំពូលដ៏មានសារសំខាន់នេះ ដោយផ្ទាល់ និងប្រព័ន្ធវីដេអូអនឡាញ។
-
លោក ឌី រ័ត្នខេមរុណ សំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ២១០នាក់ សង្កាត់បឹងទំពន់ទី១

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ នាព្រឹក ថ្ងៃ សៅរ៍ ៧រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន២១០នាក់ ស្ថិតនៅភូមិចំរើនផល និង ភូមិចំរើនផល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ក្នុងនោះដែរភូមិចំរើនផល ១០០ នាក់ និងភូមិចំរើនផល២ ១១០ នាក់។ ក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកាបក្ស នេះដែរក៍មានការចូលរួមពី លោក លោកស្រី អនុប្រធានក្រុមការងារ និង ប្រធានគណបក្សសង្កាត់ មេភូមិ សមាជិក សមាជិកា គណបក្សសង្កាត់បឹងទំពន់ទី១ ។
-
នាយករដ្ឋមន្ត្រីស្តីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិយើង ដោយអប់រំពលរដ្ឋ ឲ្យកសាងអំពើល្អ និងទទូលបាននូវភាពសុខសាន្ត

ព្រៃវែង៖ ព្រះវិហារថ្មីនៅក្នុងវត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ត្រូវបានប្រារព្ធពិធីសម្ពោធកាត់ខ្សែបូរនិងឫសីមាដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការទៅតាមគន្លងប្រពៃណីនៃព្រះពុទ្ធសាសនានៅថ្ងៃទី ២៣ខែមេសាឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីនៃរាជ រដ្ឋាភិបាលកម្ពុជា។ នៅក្នុងរបាយការណ៍និងសន្ទកថាស្វាគមន៍ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានជម្រាបជូនអំពីការអភិវឌ្ឍន៍រីកចំរើនលើគ្រប់ វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះវិស័យព្រះពុទ្ធ សាសនាក៏មានការអភិវឌ្ឍន៍រីកចំរើនគួរឲ្យកត់សម្គាល់ បច្ចុប្បន្ននៅទូទាំងស្រុកពាមជរ មានវត្តចំនួន ៣០វត្ត ក្នុងនោះធម្មយុត្តិកនិកាយ ១វ មាន ព្រះសង្ឃសរុប ៣១០អង្គ អាចារ្យគណៈកម្មការ ៣១៧នាក់ សាលាពុទ្ធិកបឋមសិក្សាមាន ៣កន្លែង សមណសិស្ស ចំនួន ៨៥អង្គ។ ដោយឡែកព្រះវិហារថ្មី ក្នុងវត្តមុនីរតនប្បភាព ដែលជាសមិទ្ធសង្គមដ៏ថ្លៃថ្លាហើយ នឹងត្រូវដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មាន ព្រះវិហារ ០១ខ្នង មាន បណ្តោយ ១៩ម៉ែត្រxទទឹង១១ម៉ែត្រ និងកំពស់ ១៤ ម៉ែត្រ សាងសង់អស់ថវិកាចំនួន ៦០៥,៧៥២,០០០រៀល (ប្រាំមួយរយប្រាំលាន…
-
ឯកឧត្តម ចៅ តុល ណែនាំឲ្យសមាជិកសមាជិបក្សឃុំព្រែកថ្មី យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ធ ដែលមិនទាន់មានឯកសារ (អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ) សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលខិតជិតមកដល់នាពេលខាងមុខ

កណ្តាល៖ ឯកឧត្តម ចៅ តុល អនុប្រធានទី២ក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកកោះធំ ចុះជួយឃុំព្រែកថ្មី បានណែនាំឲ្យសមាជិកសមាជិបក្សឃុំព្រែកថ្មី យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ធ ដែលមិនទាន់មានឯកសារ (អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ) សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលខិតជិតមកដល់នាពេលខាងមុខ ។ នេះជាការលើកឡើងក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយជាមួយសមាជិក-សមាជិកា ប្រជាពលរដ្ធខ្មែរឥស្លាម និងប្រជាការពារ ក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ។
-
ឯកឧត្តម វង សូត ស្នើដល់សមាជិកបក្សទាំងអស់ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ស្ថេរភាព ដែលសម្ដេចយកជីវិតមកប្ដូរ

-
ឯកឧត្តម ចាយ បូរិន តំណាង ឯកឧត្តម វេង សាខុន អញ្ជើញផ្សព្វផ្សាយ ផែនការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ក្នុងមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ឯកឧត្តម ចាយ បូរិន ប្រធានគណៈកម្មការច្បាប់គណបក្សខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ តំណាង ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយនិងណែនាំនូវផែនការស្តីពីដំណើរការយុទ្ធនាការ ឃោសនាបោះឆ្នោះជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ក្នុងមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាប្រធានក្រុមការងារចុះមូលដ្ឋានទាំង៧ឃុំនៅមូលដ្ឋានស្រុកតំបែរផងដែរ។
-
បងប្អូនខ្មែរឥស្លាមចំនួន ៣០០គ្រួសារ ទទួលបានកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកតំបែរ

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ បាននាំយកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២២ មកចែកជូនបងប្អូនខ្មែរឥស្លាមចំនួន៣០០គ្រួសារ ដែលពិធីនេះបានរៀបចំធ្វើនៅក្នុងបរិវេណវិហារឥស្លាម ក្នុងឃុំសេដា ស្រុកតំបែរ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ។ មានមតិសំណេះសំណាល ឯកឧត្តម វេង សាខុន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូនបងប្អូនទាំងអស់ និងបានជូនពរឲ្យបងប្អូនខ្មែរឥស្លាមជួបតែស្លាម៉ាត់ ពីរ៉ាកាត់ អាហ្វីយ៉ាត់ និងរ៉ស់មាត់ កុំបីឃ្លៀងឃ្លាតឡើយ។ ឯកឧត្តមប្រធានក្រុមការងារបានថ្លែង អំណរគុណ និងកោតសរសើរចំពោះឯកឧត្តមប្រធានក្រុមការងារចុះឃុំ សហការី លោកអភិបាល ស្រុក ឃុំ និងសប្បុរសជនដែលបានរួមចិត្ត គំនិត សហការគ្នារៀបចំពិធីនេះឡើងក្នុងន័យចូលរួមគោរពប្រណិបត្តិតាមប្រពៃណី និងទំនៀមទំលាប់របស់បងប្អូនខ្មែរឥស្លាម។ ក្រៅពីអំណោយជាកញ្ចប់អាហារ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់លើសមិទ្ធផលសំខាន់ៗដែលក្រុមការងារសម្រេចបានក្នុងការចូលរួមកសាង និងអភិវឌ្ឍមូលដ្ឋាន ជាពិសេសឃុំសេដា តាមរយ:ការគិតគូ…
-
សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី សាន បុប្ផាវត្តី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកអនុសេនីយ៍ទោ រីម សុផាន់ណា ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ លោកអនុសេនីយ៍ទោ រីម សុផាន់ណា ជាមន្ត្រីនគរបាល អធិការដ្ឋាននគរបាលស្រុកអង្គស្នួល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវជាស្វាមីរបស់លោកស្រី សាន បុប្ផាវត្តី ដែលលោកអនុសេនីយ៍ទោ បានទទួលមរណភាព កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ក្នុងជន្មាយុ ២៣ឆ្នាំ ក្នុងការប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន។ ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងបំផុតនេះ សម្ដេចក្រឡាហោម ស ខេង សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់នូវកូនប្រុស និងស្វាមី ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវមន្ត្រីនគរបាលជាតិមួយរូប ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការចូលរួមចំណែកថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គមយ៉ាងល្អប្រសើរ នៅក្នុងមូលរដ្ឋាននារយៈពេលកន្លងមក រហូតពលីជីវិត ក្នុងបុព្វហេតុជាតិ និងប្រជាជន៕ដោយ-រ៉ាវុធ
-
ក្រសួងការងារជូនដំណឹងពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមក្រុមហ៊ុន ណាហ្គាវើលដ៍ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២
