-
ដូនចាស់ជរាក្រីក្រជាង ១០០នាក់រស់នៅខេត្តបន្ទាយមានជ័យ បានទទួលអំណោយសប្បុរសធម៌ពីមូលនិធិ២៥រៀលរបស់ក្រុមហ៊ុនទឹកពិសាវីតាល់

បន្ទាយមានជ័យ៖ ក្រុមហ៊ុនទឹកពិសាវីតាល់បានរៀបចំឱ្យមានកម្មវិធីស្រង់ព្រះជូនដូនចាស់ ឡើងវិញ ក្រោយខកខានរយៈពេល២ឆ្នាំ ដោយសារវិបត្តិសកលកូវីដ១៩ ។ ជាក់ស្តែងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុនវីតាល់ ដែលមានលោកជំទាវ ជឹង សុគន្ធាវី ជាអគ្គនាយិកា បានផ្តួចផ្តើមអោយមានរៀបចំកម្មវិធីស្រង់ព្រះ និងចែកសង្គហៈទានដ៏ធំប្រចាំឆ្នាំលើកទី៥ ដល់ដូនចាស់ជរាក្រីក្រជាង
-
សន្តិសុខសង្គម ថ្ងៃទី១២ មេសា ២០២២ (Video Inside)

-
ព្យាករណ៌អាកាសធាតុ ថ្ងៃទី១២ មេសា ២០២២ (Video Inside)

-
រសៀលនេះ ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយពិនិត្យព្រះរាជសុខភាព នៅក្រុងប៉េកាំង(មានវីដេអូ)

-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (មានវីដេអូ)

-
តើត្រូវរៀបចំរណ្តាប់បែបណាឱ្យត្រឹមត្រូវតាមក្បួនតម្រាដើម្បីទទួលទេវតាឆ្នាំថ្មី ដែលបន្តវេនពីទេវតាឆ្នាំចាស់? (មានវីដេអូ)

-
សម្តេចតេជោ ហ៊ុន សែន៖កម្ពុជាអាចសម្រេចបាននូវភាពស៊ាំសហគមន៍ពេញលេញក្នុងរយៈពេលត្រឹមប្រមាណ៨ខែប៉ុណ្ណោះ សមិទ្ធផលដ៏ត្រចះត្រចង់នេះ អនុញ្ញាតឱ្យកម្ពុជាបើកប្រទេសឡើងវិញលើគ្រប់វិស័យ(មានវីដេអូ)

-
វៀតណាមនាំចេញអង្ករកើនឡើង ទោះកូវីដផ្ទុះខ្លាំង

វៀតណាម:នាដើមឆ្នាំ២០២២នេះ វៀតណាមផ្ទុះការឆ្លងកូវីដ១៩ខ្លាំង បំផុត បើធៀបនឹងពេលកន្លងមក ជាពិសេស ក្រោយពិធីបុណ្យចូលឆ្នាំរបស់ខ្លួន។ ក៏ប៉ុន្តែ ការនាំចេញអង្កររបស់ខ្លួនមានកំណើន កើនទាំងបរិមាណ និងតម្លៃ ទោះជួបបញ្ហានេះក៏ដោយ។ ក្នុងពេល៣ខែដំបូងនៃឆ្នាំ២០២២ វៀតណាមបាននាំចេញអង្ករ ១.៤៨លានតោន កើនឡើង ២៤ភាគរយ ហើយតម្លៃវិញ គឺ៧១៥លានដុល្លារអាមេរិក កើនឡើង១០.៥ភាគរយ បើបៀបធៀបនឹងពេល៣ខែដំបូងនៃឆ្នាំ២០២១។គួររម្លឹកថា វៀតណាមបានចេញអង្ករ ៦.២លានតោន តម្លៃជិត៣.៣ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២១៕ ប្រែសម្រួល:សារ៉ាត
-
ឯកឧុត្តស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះពិនិត្យមើលការងាររៀបចំតាំងលម្អភ្លើងបំភ្លឺនៅតាមបណ្តាសួនកំសាន្តផ្សេងៗក្នុងខេត្តដើម្បីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី១១ មេសា ២០២២នេះ ឯកឧុត្ត ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារចុះពិនិត្យមើលការងាររៀបចំតាំងលម្អភ្លើងបំភ្លឺនៅតាមបណ្តាសួនកំសាន្តផ្សេងៗក្នុងខេត្តដើម្បីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលនិងខិតជិតមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តមស៊ុនសុវណ្ណារិទ្ធិបានបញ្ជាក់ឲ្យដឹងថា ក្រុមការងារថ្នសក់ខេត្តនិងអាជ្ញាធស្រុកបានរៀបចំសង្ក្រាននៅតាមគោលដៅផ្សេងៗគ្នាដោយសហការជាមួយ.ស.ស.យ.ក.ខេត្ត ។ ដោយឡែកនៅក្នុងក្រុងកំពង់ឆ្នាំងយើងត្រូវ បានរៀបចំ២កន្លែងមានសួនច្បារ សម្តេចចៅហ្វាវាំង និងសួនច្បារបស់ឯកឧត្តម អ៊ុក រ៉ាប៊ុន នៅបឹងឈ្វាំងក្នុងស្រុករលាប្អៀរហើយក៍កំពង់តុបតែងភ្លើងដើម្បីអបអសារទក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងខិតជិតចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀតពេលថ្ងៃក៍មានការប្រគុំដន្ត្រីហើយនៅពេលយប់ក៍មានការប្រគុំដន្ត្រីនិងមានលេងល្បែងប្រជាប្រិយខ្មែរផងដែរក្នុងនោះនៅពេលយប់ក៍មានការបាញ់កាំជ្រូចនៅពេលយប់គ្រប់គោលដៅទាំងអស់ផងដែរ ។ ក្នុងនោះដែរឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថា ពាក់ពន្ធ័ករណីសន្តិសុខសណ្ដាប់ធ្នាប់គណៈបញ្ជាការឯកភាពខេត្តបានប្រជុំរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណះមានកងម្លាំងកងរាជអាវុធហត្ថខេត្តនិងកម្លាំងស្នងការនគរបាលខេត្តដាក់ប្រចាំឈរជើងនៅតាមបណ្ដាលគោលដៅសំខាន់ៗទាំងអស់ដើម្បីបញ្ចៀសបញ្ហាផ្សេងៗដែលកើតមានឡើងក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ ។ បើយោងតាមអ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អៀ ប៊ុនធឿន បានបញ្ជាក់ឲ្យដឹងទៀតថានៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានត្រៀមរៀបចំកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់នៅតាមបណ្ដាកន្លែងកំសាន្តនានានៅក្នុងខេត្តនិងតាមបណ្តាស្រុក.ក្រុង មានចំនួន ៤៤គោលដៅនិងមានកម្លាំងសរុប ៦២៧នាក់ ៕ សុខ គឹមសៀន
-
រដ្ឋបាលខេត្តរតនគិរី បានរៀបចំរួចជាស្រេច ដើម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត សប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

រតនគិរី ៖ មានប្រសាសន៍នៅក្នុងឱកាស នៃការអញ្ជើញពិនិត្យមើល ការរៀបចំតុបតែងលម្អនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលជាកន្លែងប្រារព្ធពិធីសង្រ្កាន្តរតនគិរី ២០២២ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា រដ្ឋបាលខេត្តរតនគិរី បានរៀបចំរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ គ.ស២០២២ មានដូចជាការតុបតែងភ្លើងពណ៌ នៅតាមទីសាធារណៈ និងតាមដងវិថីធំៗ ក្នុងក្រុងបានលុង, ការសម្អាតបរិស្ថាន, ការដោតទង់ជាតិ, ទង់ជ្វាលា, ទង់សាសនា, ការរៀបចំដាក់ភ្លើងពណ៌តាមមន្ទីរអង្គភាពជុំវិញខេត្ត និងតាមបណ្តាយ និងទទឹងវិថីធំៗជាដើម។ ឯកឧត្តមបន្តថា សង្រ្កាន្តរតនគិរីរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ នឹងមានការដង្ហែរក្បួនមហាសង្ក្រាន្ត ចេញពីវត្តឥសាន្តរតនារាមឆ្ពោះមន្ទីរវប្បធម៌ ដើម្បីទទួលទេវតាឆ្នាំថ្មី ។ មានការប្រគុំតន្ត្រីសម័យ និងរាំលេងកំសាន្តសប្បាយព្រមទាំងមានបាញ់កាំជ្រួច ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីផងដែរ។ ព្រមទាំងមានកម្មវិធីល្បែងប្រជាប្រិយ និងល្បែងកំសាន្តប្រពៃណីខ្មែរដូចជាចោលឈូង, បោះអង្គញ់, ចាប់កូនខ្លែង, ទាញព្រ័ត្រ, លោតបាវ, វាយក្អម, ប្រណាំងកង់យឺត ការតាំងពិព័រណ៍ លក់ផលិតផលផ្សេងៗផងដែរ។ ឯកឧត្តមបន្ថែមថា…