-
ប្រធានក្រុមការងារមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កណែនាំមន្ត្រីបក្សទូទាំងស្រុកបន្តអនុវត្តគោលនយោបាយគណបក្សឱ្យមានប្រសិទ្ធភាពនិងត្រឹមត្រូវ

កំពង់ធំ ៖ ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌកំពង់ធំនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានណែនាំដល់ថ្នាក់ដឹកនាំសមាជិក សមាជិកា បក្សទាំងអស់ទូទាំងស្រុកប្រាសាទបល្ល័ង្កត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយរបស់គណបក្សឱ្យកាន់តែមានប្រសិទ្ធភាពនិងត្រឹមត្រូវដើម្បីឈានទៅរកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណតិទី៥ ឆ្នាំ២០២២នេះ។ឯកឧត្តម ជា អឿង បានលើកឡើងក្នុងកិច្ចប្រជុំប្រចាំខែរបស់គណបក្សប្រជាជនស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ រសៀលថ្ងៃទី១០ ខេ មេសា ឆ្នាំ ២០២២ ពិធីនេះមានការចូលរួមពីប្រធាន អនុប្រធានក្រុមការងារខេត្តចុះជួយស្រុក ចុះជួយឃុំ ។ ឯកឧត្តម បានកោតសរសើចំពោះក្រុមការងារដែលតែខិតខំយកចិត្តទុកដាក់និងជួយដោះស្រាយបញ្ហារបស់បងប្អូនប្រជាពលរដ្ឋកន្លងមក តែការដោះស្រាយទាំងងស់នេះនៅតែជួបបញ្ហាប្រឈមនិងមិនទានបានដោះស្រាយនៅឡើយ។ឯកឧត្តមបន្តថាដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានបេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជា ជាមនុស្សមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មានអាកប្បកិរិយាថ្លៃថ្នូរ ស្អាតស្អំ មិនរើសអើង ដោយមានការគោរពស្រឡាញ់ និងជឿជាក់ពីប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។ជាមួយគ្នានេះឯកឧត្តមបានជំរុញបេក្ខភាពឈរឈ្មោះទាំងអស់ត្រូវចុះសួរសុខទុក្ខម្ចាស់ឆ្នោតតាមខ្នងផ្ទះដើម្បីពិនិត្យអត្តសញ្ញាណបណ្ណ កាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងស្ថានភាពរស់នៅរបស់សមាជិក សមាជិកាគណបក្ស ដោយធ្វើរបាយការណ៍ជាប្រចាំមកអចិន្ត្រៃយ៍គណបក្សស្រុក ព្រមទាំងជំរុញការផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋគ្រប់អាយុឱ្យទាន់ពេលវេលា ការផ្តល់សេវាសាធារណៈ សំបុត្រកំណើត អាពាហ៍ពិពាហ៍សៀវភៅសារ។ល។ ធ្វើយ៉ាងណាឱ្យម្ចាស់ឆ្នោតសប្បាយចិត្តនិងមានភាពជឿជាក់មកលើសមជិកដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានអំពាវនាវដល់សមាជិកគណបក្ស និងប្រជាពលរដ្ឋទាំងអស់ត្រូវក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ចូលរួមអបអរសាទរសប្បាយរីករាយតែត្រូវបន្តអនុវត្តន៍នូវវិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ចូលរួមគោរពច្បាបចរាចរណ៍ និងផ្សព្វផ្សាយដល់កូនៗឱ្យចៀសឆ្ងាយពីគ្រោះថ្នាក់នៃគ្រឿងញៀនជាដើម។…
-
ឧត្តមសេនីយ៍ទោ សោម ស៊ុន បំពាក់ឯកសណ្ឋានជូនប្រជាការពារ នៅឃុំបន្ទាយស្ទោង

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានអញ្ជើញសំណេះសំណាល ក្នុងពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន១៥០នាក់ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ពីគោលបំណង នៃការបំពាក់ឯកសណ្ឋានជូនប្រជាការពារ គឺដើម្បីជម្រុញឲ្យ ចូលរួមការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងពេលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខ ។ បន្ទាប់ពីលោកសូត្រ អ៊ុល ប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោង បានបញ្ជាក់ពីស្ថានភាពការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុចរួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរដល់អាជ្ញាធរដែនដី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និង ប្រជាការពារនៅក្នុងឃុំបន្ទាយស្ទោងទាំង១៥ភូមិ ដែលបានសហការគ្នាបានយ៉ាងល្អប្រសើរ ក្នុងការបំពេញភារកិច្ចការ ពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងពិធីអាពាហ៍ពិពាហ៍ ឬបុណ្យទានផ្សេងៗ នៅតាមវត្តអារាម ដែលជាការរួមចំណែកក្នុងការអប់រំប្រជាពលរដ្ឋ ក្នុងការអនុវត្តន៍ នូវវិធានការការពារទប់ស្កាត់ការ ឆ្លងជំងឺកូវីដ-១៩ ផងដែរ ។…
-
ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជន បានអញ្ជើញចូលជួបសម្តែងនូវការគោរពជូនពរដល់ថ្នាក់ដឹកនាំខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សៀមរាប៖ ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា ទទួលសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ គ.ស.២០២២ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ និងវិស័យឯកជន បានអញ្ជើញចូលជួបសម្តែងការគោរព និង ជូនពរជ័យ សិរីមង្គលដល់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ។ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងរយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត គឺដើម្បីពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងគ្នានិងគ្នាសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។ ឯកឧត្តម ទាំងពីរ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាព ស្ថាប័នពាក់ពន្ធជុំវិញខេត្តទាំងអស់ ដែលបានរក្សានូវប្រពៃណីសាសនា ស្នាដៃដែលជាសមិទ្ធិផលនានា ជាសំខាន់បានជួយឧបត្ថម្ភគាំទ្រលើការងារសង្គម ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពរីកចម្រើនកាន់តែល្អប្រសើរថែមទៀតទៅថ្ងៃអនាគត់។ ឯកឧត្តម បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់…
-
គ.ជ.បចេញសេចក្តីប្រកាសព័ត៌មានស្តីពី
ជំនួបពិភាក្សាការងាររវាង គ.ជ.ប ជាមួយគណបក្សភ្លើងទៀន
ឆ្លើយតបតាមសំណើរបស់គណបក្សភ្លើងទៀន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជប) បានអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀន ចូលជួបពិភាក្សាការងារនៅទីស្តីការ គជ.ប នាព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៩០០ព្រឹក។ប្រតិភូគណបក្សភ្លើងទៀន ដែលដឹកនាំដោយ លោក សុន ឆ័យ អនុប្រធានគណបក្សបានលើកឡើងក្នុងជំនួបពិភាក្សានោះនូវបញ្ហា ៣ ចំណុច៖១- បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលត្រូវបានក្រុមប្រឹក្សាជំនុំជម្រះនៃ គជប លុប នៅឃុំ សង្កាត់ ចំនួន ៥ និងបដិសេធការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ចំនួន ៦ ឃុំ សង្កាត់។២- សុំឱ្យ គជ.ប ជួយសម្របសម្រួលដល់ស្ថានភាពទូទៅកុំឱ្យមានការគំរាមកំហែង បេក្ខជន ឬបំភិតបំភ័យបេក្ខជនគណបក្សនយោបាយ។៣- សុំឱ្យមានយន្តការទំនាក់ទំនងការងារ ដើម្បីដោះស្រាយបញ្ហាបន្ទាន់។ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជប បានគូសបញ្ជាក់ថា ការដោះស្រាយពាក្យ បណ្ដឹងទាក់ទងនឹងការសុំចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និង បញ្ជីបេក្ខជនដំបូងនគណបក្សនយោបាយ ត្រូវបានដោះស្រាយចប់សព្វគ្រប់ហើយ ពុំមានអ្វី កែប្រែទៀតឡើយ ពីព្រោះការដោះស្រាយទាំងអស់ គ.ជប ផ្អែកលើច្បាប់។ចំពោះបញ្ហាទី២ ដែលលើកឡើងដោយគណបក្សភ្លើងទៀន…
-
រដ្ឋមន្រ្តីក្រសួងអប់រំនិងតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជាអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់នូវអគារ និងសមិទ្ធិផលនានា នៅក្នុងបរិវេណវិទ្យាស្ថានគរុកោសល្យបាត់ដំបង

បាត់ដំបង៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារ និងសិមិទ្ធិផលនានា នៅក្នុងបរិវេណវិទ្យាស្ថានគរុកោសល្យបាត់ដំបង រួមមាន៖ ១. អគាររដ្ឋបាល មានកំពស់២ជាន់ ចែកចេញជា២៩បន្ទប់។ ២. អគារសិក្សា មានកំពស់៣ជាន់ ចែកចេញជា៣០បន្ទប់។ ៣. អគារបណ្ណាល័យ និងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ មានកំពស់២ជាន់ ចែកចេញជា១០បន្ទប់។ ៤. សាលពហុបំណង កំពស់១ជាន់ ចែកចេញជា១៥បន្ទប់។ ៥. អគារអន្តេវាសិកដ្ឋាននារី កំពស់៣ជាន់ ចែកចេញជា១៧បន្ទប់ ដែលអគារនីមួយៗត្រូវបានបំពាក់គ្រឿងសម្ភារៈបរិក្ខាគ្រប់គ្រាន់ទៅតាមស្តង់ដារបច្ចេកទេសនៅថ្ងៃទី១១ខែមេសា ឆ្នាំ២០២២ ។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក KARIMATA ATSUSHI តំណាងស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី បុគ្គលិកអប់រំ លោកគ្រូ-អ្នកគ្រូ នៅក្នុងវិទ្យាស្ថានគរុកោសល្យជាច្រើនរូបផងដែរ។អគារទាំងនេះត្រូវបានសាងសង់ឡើង ក្រោមជំនួយហិរញ្ញប្បទាន ឥតសំណង របស់ប្រជាជនជប៉ុន និងរាជរដ្ឋាភិបាលជប៉ុន…
-
រាជរដ្ឋាភិបាលកំណត់ទិសដៅយុទ្ធសាស្ត្រចំនួន៦ ក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី

-
រាជរដ្ឋាភិបាលកំណត់ទិសដៅយុទ្ធសាស្ត្រចំនួន៦ ក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី

-
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ស្តីពីផែនការការពារសន្តិសុខថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងផែនការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ អញ្ជើញដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីផែនការការពារសន្តិសុខថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងផែនការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលប្រជុំធំសាលាខេត្ត ដោយចូលរួមពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តំណាងប្រធានសាលាដំបូងខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង ស្រុក ទាំង១០ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
-
ទីប្រឹក្សារាជរដ្ឋាភិបាល៖មានសុខសន្តិភាពទើប មានការអភិវឌ្ឍ

-
សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមសម្ពោធឆ្លង សមិទ្ធផលនានានៅវត្តពោធិគុម្ព
