-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ២៤ខែ កុម្ភៈ ឆ្នាំ២០២២

មាតិការព័ត៌មានផ្សាយនៅថ្ងៃទី ២៤ខែ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៦:០០ -៧:០០ យប់ BT1 សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបសវនាការ ជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ៕ …ឃ្លីប… ព័ត៌មានជាតិ(សម្តេចតេជោ) ផ្តល់ដោយលោក ស៊ូ វណ្ណលុក SB1 សម្តេចប្រធានរដ្ឋសភា ស្នើឯកឧត្តម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងបណ្តុះបណ្តាល ធនធានមនុស្សដល់កម្ពុជា ៕ …ឃ្លីប… ព័ត៌មានជាតិ(សម្តេចតេជោ) ផ្តល់ដោយលោក ស៊ូ វណ្ណលុក L1 នាយករដ្ឋមន្រ្តី កម្ពុជា-ម៉ាឡេស៊ី ពិភាក្សាគ្នាស៊ីជម្រៅ ពីកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី និងបានផ្លាស់ប្តូរទស្សនៈ ជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ៕ …ឃ្លីប… ព័ត៌មានជាតិ(សង្គម) ផ្តល់ដោយហេង សម្បត្តិ B ឯកឧត្តម សាយ សំអាល់ ថ្លែងអំណរគុណ…
-
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ៤៦៦នាក់ ខណៈជាសះស្បើយ ៣២៤នាក់ និងមានអ្នកស្លាប់ ០៣នាក់

-
រដ្ឋមន្រ្តីក្រសួងអប់រំអញ្ជើញចូលរួមសន្និសីទកំពូលនៃអង្គការ CONFEMEN លើកទី ៥៩

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជននិងកីឡាបានអញ្ជើញចូលរួមសន្និសីទ កំពូលនៃអង្គការ CONFEMENលើកទី៥៩ក្រោមប្រធានបទភាសាទី១និងភាសាយាននៅក្នុងប្រទេសជាសមាជិកនៃអង្គការ CONFEMENកាលពី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២តាមប្រព័ន្ធអនឡាញ។ សន្និសីទ កំពូល ថ្នាក់រដ្ឋមន្ត្រីនេះ តែងប្រារព្ធរៀងរាល់ពីរឆ្នាំម្តងនេះ ។ សន្និសីទ នេះត្រូវបានរៀបចំឡើងនៅទីក្រុងរ៉ាបា ប្រទេសម៉ារ៉ុក។
-
អជ្ញាធរបន្តអនុវត្តវិធានការច្បាប់លើក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គ វើលដ៍ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២

-
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អឿង សិរិៈ ទីប្រឹក្សាក្រសួងព័ត៌មាន និងប្រទានភ្លើងជាកិច្ចបច្ឆាមរណៈ

រតនគិរី ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរាត្រីថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានដឹកនាំប្រតិភូក្រសួងអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អឿង សិរិៈ ទីប្រឹក្សាក្រសួងព័ត៌មានដែល បានទទួលមរណភាព នាថ្ងៃទីថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៧ព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ។ សពឯកឧត្តម អឿង សិរិៈ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសពស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូ ព្រមទាំងមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តរតនគិរី បានសម្តែងនូវសមានទុក្ខ ពោរពេញដោយក្តីសោកស្តាយស្រណោះ អាឡោះអាល័យចំពោះការបាត់បង់ ឯកឧត្តម អឿង សិរិៈ ដែលជាការបាត់បង់ ស្វាមី ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌…
-
ឯកឧត្តម ខៀវ កាញារីទ្ធ កោតសរសើរមន្រ្តីរាជការមន្ទីរព័ត៌មានខេត្តរតនគិរី ខិតខំបំពេញតួនាទីភារៈកិច្ច បានយ៉ាងល្អប្រសើរ

រតនគិរី ៖ ក្នុងឱកាសអញ្ជើញ ពិនិត្យមើលឧបករណ៍សម្ភារៈបច្ចេកទេសដែលបម្រើឱ្យការផ្សាយ វិទ្យុFM៨៩.៥ និងហ្វេសប៊ុកផេក ទូរទស្សន៍(ទខរគ)នៃមន្ទីរព័ត៌មានខេត្ត រតនគិរី នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរព័ត៌មានខេត្តរតនគិរី
-
ខេត្តបន្ទាយមានជ័យ ស្នើបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ៦៧នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យវិសាខបូជា

-
សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវគោលការណ៍ណែនាំមួយចំនួន ដើម្បីកម្ពុជា រក្សាបាននូវសុខសន្តិភាព ទាំងបច្ចុប្បន្ន និងអនាគត


