-
ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បាន ៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ (មានវីដេអូ)

-
ក្រសួងទេសចរណ៍ ណែនាំឱ្យ អាជីវកម្មទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី

-
អាគារសិក្សា១ខ្នងមានបួនជាន់ស្មើ ១២បន្ទប់បំពាក់គ្រឿងសង្ហារររឹមត្រូវដាក់សម្ភោធឲ្យប្រើប្រាស់ ក្រោមវត្តមានរដ្ឋមន្រ្តីក្រសួងអប់រំ

ខេត្តកណ្ដាល ៖ អគារសិក្សា ១ខ្នង ៤ជាន់ មាន ១២បន្ទប់ បំពាក់គ្រឿងសង្ហារឹម ទាំងក្នុងនិងក្រៅថ្នាក់ ក្រាលស្មៅសិប្បនិមិត្តខាងមុខសាលា គូររូបតាមជញ្ជាំងរបង ដែលជាអំណោយរបស់លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេង អភិវឌ្ឍន៍ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
-
រដ្ឋមន្រ្តីក្រសួងអប់រំដឹកនាំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២

-
អំណោយ ឧកញ៉ា ឡូវ ហ៊ឺង ជាផ្លូវលំក្រាលដី០១ខ្សែប្រវែង១២៦២ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ៥៥០០ដុល្លា បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ

-
ឧត្តមសេនីយ៍ទោ សោម ស៊ុន ពិនិត្យសកម្មភាពសាងសង់ផ្លូវនិងប្រព័ន្ធប្រឡាយរំដោះទឹកលើដីសម្បទានសង្គមកិច្ច

កំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ទទួលបានការផ្តាំផ្ញើរពី ឯកឧត្ដមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធាន អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឲ្យចុះពិនិត្យសកម្មភាពសាងសង់ផ្លូវ និងប្រព័ន្ធប្រឡាយរំដោះទឹក នៅលើដីសម្បទានសង្គមកិច្ច ដើម្បីបម្រើនិងសម្រួលដល់ការរស់នៅរបស់អតីតយុទ្ធជន នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ។
-
គិតត្រឹមព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១៨.៨លាននាក់ និងស្លា ប់៣២.០ម៉ឺននាក់

-
អាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យចំនួន ៤ នាក់ទៅតុលាការខេត្តស្វាយរៀងពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

-
ប្រជាពលរដ្ឋខ្មែរនៅអាមេរិក ជួបជុំធ្វើបាតុកម្មប្រឆាំងតវ៉ាវត្តមានរបស់ជនក្បត់ជាតិ សម រង្ស៊ី នៅលើទឹកដីសហរដ្ឋអាមេរិក

-
ស្នាក់ការគណបក្សប្រជាជនឃុំចំនួន៣ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

កំពង់ចាម៖ ស្នាក់ការគណបក្សប្រជាជន ឃុំចំនួន៣ មាន ឃុំក្រឡា, ឃុំហាន់ជ័យ ,និងឃុំវិហារធំ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។