-
សមាជិកសមាជិកា អតីតគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ ៨៣២នាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

កំពង់ធំ ៖ អ្នកឧញ៉ាលោកគ្រូមា លី សាម៉េត តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា មកពីអតីតគណបក្សសង្គ្រោះជាតិ ក្នុងខេត្តកំពង់ធំចំនួន ៨៣២នាក់ មកពីស្រុកចំនួន៤ គឺ ស្រុកស្ទោង ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់និងក្រុងស្ទឹងសែន បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាមួយក្តីរំពឹងបានរួមចំណែកកសាងសង្គមកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។
-
ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ច បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៦៨០គ្រឿង

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា នគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៦៨០គ្រឿងទៀត នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងនោះមានម៉ូតូ ៤៥២គ្រឿង និងរថយន្ត ២២៨គ្រឿង។ គិតថ្ងៃទី១៨ ខែកុម្ភៈ ក្នុងឆ្នាំ២០២២ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៣១,៤៦៣គ្រឿង ក្នុងនោះមានម៉ូតូ ២៣,៦៨៩គ្រឿង និងរថយន្តគ្រប់ប្រភេទ ៧,៧៧៤គ្រឿង។
-
យុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ សមត្ថកិច្ច បង្ក្រាបបាន ១២ករណី និងឃាត់ខ្លួន២៣នាក់

-
ឆ្នាំ២០២២ មន្ទីរទេសចរណ៍ខេត្តរតនគិរី បណ្ដុះបណ្ដាល ធនធានមនុស្សបានចំនួន ១៦៨នាក់ ក្នុងនោះមានគ្រូបង្គោល ១៥នាក់ លើវិស័យសេវាកម្ម ម្ហូបអាហារ ភេសជ្ជៈ និងមគ្គទេសក៍

រតនគិរី ៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានថ្លែងថា ក្នុងឆ្នាំ២០២២នេះ មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបណ្ដុះបណ្ដាលធនធានមនុស្សបានចំនួន ១៦៨នាក់ ក្នុងនោះមានគ្រូបង្គោល ១៥នាក់ លើវិស័យសេវាកម្ម ម្ហូបអាហារ ភេសជ្ជៈ និងមគ្គទេសក៍ ដើម្បីឱ្យវិស័យទេសចរណ៍ក្នុងខេត្ត កាន់តែមានប្រសិទ្ធភាព ជាពិសេសយុវជនងាយរងគ្រោះ និងបុគ្គលិក ដែលមានកម្រិតជំនាញទាបឱ្យទទួលបានការងារសមរម្យ ប្រាក់ចំណូលកើនឡើង និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋានតាមរយៈការពង្រឹង សមត្ថភាពយុវជន និងបុគ្គលិក ឱ្យមានជំនាញវិជ្ជាជីវៈទេសចរណ៍ច្បាស់លាស់ ស្របតាមស្តង់ដារជាតិ និងធ្វើឱ្យខេត្តរតនគិរី ជាខេត្តដែលផ្តល់សេវាកម្មល្អផ្នែកបដិសណ្ឋារកិច្ច ។
-
ឯកឧត្តម សាយ សំអាល់ ៖យុវជនត្រូវចេះទាញយកបច្ចេកវិទ្យានិង ការវិវឌ្ឍថ្មី ដើម្បីបម្រើឧត្តមប្រយោជន៍ ខ្លួនឯងនិងប្រទេសជាតិ ខ្លួនឯង

ភ្នំពេញ៖ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថាយុវជនកម្ពុជាត្រូវចេះទាញយកបច្ចេកវិទ្យានិងការវិវឌ្ឍថ្មី ដើម្បីបម្រើឧត្តមប្រយោជន៍ ខ្លួនឯងនិងប្រទេសជាតិខ្លួនឯង។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា
-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ១៨ខែ កុម្ភៈ ឆ្នាំ២០២២

មាតិការព័ត៌មានកម្មវិធីព័ត៌មាន ផ្សាយនៅថ្ងៃទី ១៨ខែ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៦:០០ -៧:០០ យប់ L2-សម្ដេចតេជោ ហ៊ុន សែន បន្តជំរុញឱ្យប្រជាជនមកចាក់ វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការវិវត្ត ទៅរកភាពធ្ងន់ធ្ងរ និងការស្លាប់បាត់បង់ជីវិត ដោយសារ ជំងឺកូវីដ-១៩ ៕…ឃ្លីប… ព័ត៌មានជាតិ(សម្តេចតេជោ) ផ្តល់ដោយលោក ស៊ូ វណ្ណលុក L3- លោកជំទាវ ម៉ែន សំអន ថ្លែងថាការចែកអំណោយមនុស្សធម៌ជូន ពល រដ្ឋ១.០០០គ្រួសារនៅខេត្តកំពតនេះអាចដំណើរការទៅបានគឺដោយសារប្រទេសមានសុខសន្តិភាពនិងតាមរយៈសិល្បៈនៃការចែករំលែក ៕…ឃ្លីប… ព័ត៌មានជាតិ(សង្គម) ផ្តល់ដោយលោក ស៊ូ វណ្ណលុក T18-ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា យុវជនត្រូវចេះទាញយក បច្ចេកវិទ្យានិងការវិវឌ្ឍថ្មី ដើម្បីបម្រើឧត្តមប្រយោជន៍ខ្លួនឯង និងប្រទេសជាតិ៕អានផ្ទាល់ ព័ត៌មានជាតិ(សង្គម) ផ្តល់ដោយលោក ង៉ាន ទិត្យ N28-ក្រសួងសុខាភិបាល បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដថ្មីប្រភេទអូមីក្រុង៤១៤នាក់ (ករណីនាំចូល២៦នាក់ និងសហគមន៍ ៣៨៨នាក់), ជាសះស្បើយ២៤៧នាក់…
-
លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តកំពត ។
-
ជីប ម៉ុង លែន បើកលក់គម្រោងដំណាក់កាលទី២ លែនម៉ាក 60M ជាផ្លូវការ ក្រោយគម្រោងដំណាក់កាលទី១ ទទួលការចាប់អារម្មណ៍ និងគាំទ្រខ្លាំង

ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានបើកលក់ជា ផ្លូវការ ដំណាក់កាលទី២ គម្រោង លែនម៉ាក 60 M ដែលស្ថិតនៅ តាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន (ឬផ្លូវ៦០ម៉ែត្រ) បន្ទាប់ពីដំណាក់កាលទី១ បានទទួលការ ចាប់អារម្មណ៍ និងការគាំទ្រជាច្រើន។ ពិធីបើកលក់ជាផ្លូវការនេះនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ។
-
សារាចរស្តីពី ការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទ “អូមីក្រុង ” ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២

-
ប្រជាពលរដ្ឋទីទ័លក្រចំនួន ១.០០០ គ្រួសារទទួលស្បៀង មានអង្ករ១០គីឡូក្រាម និងទឹកត្រី ១ដប ពីរដ្ឋបាលខេត្តកំពត

លោកជំទាវកិត្តិសង្គហបណ្ឌិត មែ៉ន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១.០០០ គ្រួសារ នៅសាលាខេត្តកំពត ដែលត្រូវបានមកទទួលស្បៀង មានអង្ករ១០គីឡូក្រាម និងទឹកត្រី ១ដប ពីរដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តកំពត ។