-
ប្រមុខរាជរដ្ឋាភិបាលណែនាំឱ្យគណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តពង្រឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ”និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យ អភិបាលនៃគណៈ អភិបាល រាជធានី-ខេត្ត ត្រូវបន្តពង្រឹងការអនុវត្តឱ្យបាន ខ្ជាប់ ខ្ជួននូវវិធានការ “៣កុំ ៣ការពារ” និងវិធានការសុវត្ថិភាពផ្នែក សុខាភិបាលផ្សេងទៀតនេះបើតាមសារាចររបស់រាជរដ្ឋាភិបាលស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ “អូមីក្រុង”កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។
-
ព័ត៌មានកម្ពុជាមាតុភូមិយើងថ្ងៃ១៨-កុម្ភៈ-២០២២

មាតិការព័ត៌មានកម្ពុជាមាតុភូមិយើងថ្ងៃ១៨-កុម្ភៈ-២០២២ LD រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទ «អូមីក្រុង»៕..ឃ្លីប(សម្រួលអត្ថបទលីដា+រូបភាពកាត់តសេឌី) LD2 ក្រសួងសុខាភិបាល ជូនដំណឹងពីដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសមូលដ្ឋានជូនដល់កុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈតទៅ,ចំណែកកុមារអាយុ៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក្រសួងសុខាភិបាល ជូនដំណឹងពីការចាក់ ដូសទី៣ ឬដូសជំរុញ(ស៊ីណូវ៉ាក់) ចាប់ពីថ្ងៃទី២១ ខែកុម្ភៈតទៅ៕..អាន(សម្រួលអត្ថបទលីដា+រូបភាពកាត់តសេឌី) LD3 របាយការណ៍អន្តរជាតិ៖ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេស «បៃតង» ដែលមានការរីករាលជំងឺកូវីដ១៩កម្រិតទាប និងមធ្យមនៅទូទាំងពិភពលោក៕..អាន(សម្រួលអត្ថបទលីដា+រូបភាពកាត់តសេឌី) LD4 កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ហើយដោយផ្តោតសំខាន់លើការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ-១៩, រួមទាំងការប្រកាសរបស់ប្រេសិតត្រៀមធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ានាខែក្រោយ៕..អាន(សម្រួលអត្ថបទលីដា+រូបភាពកាត់តសេឌី) LD5 ក្រសួងការបរទេសកម្ពុជា បដិសេធការចោទប្រកាន់ថា «ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា»៕..អាន(សម្រួលអត្ថបទលីដា+រូបភាពកាត់តសេឌី) LD1 ព្រឹកនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២ ៕..អាន(សម្រួលអត្ថបទលីដា+រូបភាពកាត់តសេឌី) ព័ត៌មានអន្តរជាតិពេលព្រឹក INT ១.លោក ចូ…
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំលឹកអ្នករៀបចំកម្មវិធីនានាឱ្យកាត់បន្ថយអ្នកចូលរួម ដើម្បីជាវិធានការបង្ការ ទប់ស្កាត់ការ ឆ្លងរាល ដាលនៃមេរោគកូវីដ-១៩

ភ្នំពេញ៖ ជាថ្មីម្តងទៀតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានរំលឹកដល់អ្នករៀបចំការជួបជុំមនុស្ស ឱ្យធ្វើការកាត់បន្ថយអ្នកចូលរួម ដើម្បីជាវិធានការ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ។ នេះបើ តាមសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការ អនុវត្ត វិធានការ ប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ “អូមីក្រុង” កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។
-
ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២២០គ្រួសារ បានទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តបាត់ដំបង

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តបាត់ដំបង ចែកជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ ដែលមានជីវភាពខ្វះខាត ចំនួន ២២០គ្រួសារ មកពីភូមិចំនួន ១៩ នៃឃុំចំនួន ៣ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ។ ដែលពិធីនេះ រៀបចំឡើងក្នុងបរិវេណ”វត្តអូរមុន្នី” ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។
-
អភិបាលខេត្តរតនគិរី ឧបត្ថម្ភលើកទឹកចិត្ត សិស្សានុសិស្សប្រឡងជាប់និទ្ទេសAទាំង ៩នាក់ ក្នុងម្នាក់ៗ កុំព្យូទ័រយួរដៃ ១គ្រឿង និងថវិកាមួយចំនួន

-
ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ និងអេកូទេសចរណ៍ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) អង្គការ VSO អង្គការ CEPA និង Destination of Mekong ឯកភាពគ្នាបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប (Tonlesap Ecotourism Network-TEN)

-
រាជរដ្ឋាភិបាល ចេញសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍

-
ការប្រកួតពូល A នៃពានរង្វាន់ AFF U23 Championship 2022 ដោយ ក្រុម U23 ទីម័រខាងកើត បាន យក ឈ្នះក្រុម U23 ប្រ៊ុយណេ ៣-១ នៅ ពហុ កីឡ ដ្ឋាន ជាតិ ម រតក តេជោ នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ

-
សិក្ខាកាមចំនួន ១០៣នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាសឆ្នាំ២០២១ របស់បញ្ជាការដ្ឋានការពារអាកាស ប្រកបដោយជោគជ័យ

ភ្នំពេញ ៖ សិក្ខាកាមចំនួន ១០៣នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាសឆ្នាំ២០២១ របស់បញ្ជាការដ្ឋានការពារអាកាស ប្រកបដោយជោគជ័យ បន្ទាប់ពីបានឆ្លងកាត់ការហ្វឹកហ្វឺនអស់រយៈពេល ៣ខែកន្លងមក ។ នេះបើយោងតាម របាយការណ៍របស់ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស ដែលបានលើកឡើង ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាសឆ្នាំ២០២១ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហេង ហុង មេបញ្ជាការរងកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅមូលដ្ឋានកងការពារអាកាសស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
-
រដ្ឋមន្រ្តីការបរទេសកម្ពុជាប្រកាសថា នឹងអញ្ជើញ បំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ា នាខែមីនា

ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញជាទីដែលកម្ពុជាបានរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេស ប្រធាន អាស៊ាន បានប្រកាសថានឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅ ប្រទេសមីយ៉ាន់ម៉ានៅសប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ដោយភ្ជាប់ជាមួយបេសកកម្មជួបភាគីពាក់ព័ន្ធនិងជំនួយមនុស្សធម៌ ។