-
រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ៖ អ្នកវិនិយោគសិង្ហបុរី មានចំណាប់ អារម្មណ៍មកវិនិយោគពេលកម្ពុជា ទប់ស្កាត់ជំងឺកូវីដ១៩ បានល្អ និងបានបើកប្រទេសឡើងវិញ

-
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកា ៤០លានរៀល ជូនគណៈកម្មការផលិតរឿងភាគ “កូនប្រុសក្រោមពន្លឺព្រះចន្ទ ពេញបូណ៌មី”

ខេត្តកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជេីញជួបសំណេះសំណាលជាមួយគណៈកម្មការផលិតរឿងភាគ “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ស្ថិតនៅក្នុងបរិវេណវត្តកោះគល់ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានផ្ដល់ថវិកាឧបត្ថម្ភ ចំនួន ៤០លានរៀលផងដែរ ។
-
រដ្ឋាភិបាលឡាវ គាំទ្រកម្ពុជា ជាប្រធានអាស៊ាន ជាពិសេសដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកសាមគ្គីភាពអាស៊ាន

រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងថា រដ្ឋាភិបាលឡាវ គាំទ្រកម្ពុជា ជាប្រធានអាស៊ាន ជាពិសេសដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកសាមគ្គីភាពអាស៊ាន ។ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងដូចនេះ នៅក្នុងឱកាសចូលជួបសម្ដែងការគួរសមចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានសន្តិភាព ។
-
សម្ដេចក្រឡាហោម ស ខេង ៖ អាជ្ញាធរ ឬក្រុមប្រឹក្សាឃុំ មានតួនាទីជួយដោះស្រាយបញ្ហាប្រឈម និងការលំបាកផ្សេងៗព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អាជ្ញាធរ ឬក្រុមប្រឹក្សាឃុំ មានតួនាទីជួយដោះស្រាយបញ្ហាប្រឈម និងការលំបាកផ្សេងៗ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បែបនេះ នៅក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ស្ថានទូត អាល្លឺម៉ង់ ស្ថានទូតអូស្ត្រាលី និងតំណាងទីស្នាក់ការអភិវឌ្ឍន៍ស្វីស ប្រចាំនៅកម្ពុជា ធ្វើទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។
-
កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះឃាត់ខ្លួនអ្នកលក់អនឡាញម្នាក់ តាមដីការបស់ប្រធានព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល

-
ថ្ងៃទី១៦ ខែកុម្ភៈ នគរបាលចរាចរណ៍ បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុប ៤៧០គ្រឿង

-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាក់ថា យោធិនម្នាក់ៗត្រូវប្ដេជ្ញាចិត្តដាច់ខាត ក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថ្លែងថា បទវិន័យច្បាប់ស្ដីពីលក្ខន្តិកៈទូទៅ របស់កងយោធពល ខេមរៈភូមិន្ទ និងសេចក្ដីណែនាំលេខ០០៣ សណន របស់ក្រសួងការពារជាតិ យោធិនគ្រប់រូបត្រូវអនុវត្តជាកាតព្វកិច្ចមិនអាចខានបាន និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមបទបញ្ជារបស់ថ្នាក់លើតាមឋានានុក្រម ដែលយោធិនម្នាក់ៗត្រូវគោរពនិងអនុវត្ត ។ យោធិនម្នាក់ៗត្រូវប្ដេជ្ញាចិត្តដាច់ខាត ក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី សហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ។
-
ឯកឧត្តម សាយ សំអាល់ បានផ្តល់រង្វាន់លើកទឹកចិត្ត ជាម៉ូតូ និង ថវិកា ជូនសិស្សានុសិស្សនៅខេត្តព្រះសីហនុ ដែលបានប្រឡងជាប់និទ្ទេស A. B. និង C

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនៅខេត្តព្រះសីហនុ ដែលបានប្រឡងជាប់និទ្ទេស A. B. C សម្រាប់ឆ្នាំសិក្សា២០២០.២០២១កន្លងទៅនេះ ។

