-
រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅតែបន្តជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនជាប់ជាប្រចាំ

-
រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដា្ឋនសាងសង់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធបង្ហូរ ទឹកកខ្វក់

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៨ខែកុម្ភៈបានចេញ សេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញថា នៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពីម៉ោង ៥ព្រឹក រដ្ឋបាលរាជ ធានី ភ្នំពេញនឹងរៀបចំ ពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធ បង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការឥតសំណងរបស់ប្រទេសជប៉ុន ដែលស្ថិតនៅ ភូមិទួល រកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
-
គណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪទទួលស្វាគមន៍សមាជិក-សមាជិកាថ្មី ជាងបួនពាន់នាក់

ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្ស ចុះ មូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធី ស្វាគមន៍និងសំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់ គណបក្សប្រជាជនកម្ពុជាចំនួន៤.៤២៧ នាក់ ក្នុងនោះ សមាជិកថ្មី ចំនួន២.៤៣០នាក់ ជាសកម្មជនមកពីគណបក្សនយោបាយផ្សេងៗ ។ ពិធីបានប្រព្រឹត្តទៅនៅក្នុងស្រុកអូររាំងឪ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ។
-
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាច់សោ ក ម៉ូតូរបស់ប្រជពលរដ្ឋ

-
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ជាកម្ចីហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទំហំទឹកប្រាក់ប្រមាណ ៣២លានដុលា្លរ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរ អង្គភាពជំនាញ មន្ត្រីបច្ចេកទេស និងអជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ៍ នៃគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ដែលជាកម្ចីហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានក្រសួងធនធានទឹក និងឧតុនិយម ជាម្ចាស់គម្រោង ក្នុងទំហំទឹកប្រាក់ ៣២លានដុលា្លរ ដែលមានស្រុកចំនួនពីរទទួលផល រួមមាន៖ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មាន ៦ឃុំ ស្មើនឹង ២១ភូមិ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល មាន ២ឃុំ ស្មើនឹង ៥ភូមិ។
-
សម្តេចក្រឡាហោម ស ខេងប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបងនិងខេត្តព្រៃវែងបានផ្តល់អនុសាសន៍ជម្រុញការដោះស្រាយទំនាស់ដីធ្លីប្រកបដោយតម្លាភាពនិងយុត្តិធម៌

នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងលទ្ធផលអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ។
-
លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញធ្វើទស្សនកិច្ចនៅរមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ភ្នំខៀវ

-
សិក្ខាកាមជាង ៨០០នាក់ បានចូលរួមសិក្ខាសាលានៃទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១០ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប តាមប្រព័ន្ធ online

ខេត្តកំពត ៖ នៅមន្ទីរសុខាភិបាលខេត្តកំពតព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ មានរៀបចំសិក្ខាសាលា នៃពិធីទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តលើកទី១០ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ក្រោមធិបតីភាពបើកតាមប្រព័ន្ធ(Zoom) ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ។
-
សិក្ខាកាមចំនួន ៣៩នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលនៃកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ ជុំទី៣ ក្នុងមូលដ្ឋានខេត្តបាត់ដំបង

-
អប្សរាព្រឹកនេះ ១៩ កុម្ភៈ ២០២២

មាតិកា វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ D3 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយជូនតំណាង របស់ខ្លួនដើម្បីបំពេញកិច្ចការមួយចំនួន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ …អានផ្ទាល់( ដោយ៖ អ៊ិត រ៉ាវុធ) L3 លោកជំទាវ ម៉ែន សំអន ថ្លែងថា ការចែកអំណោយមនុស្សធម៌ជូន ពលរដ្ឋ ១.០០០គ្រួសារនៅខេត្តកំពតនេះ អាចដំណើរការទៅបាន គឺដោយសារ ប្រទេសមានសុខសន្តិភាព និងតាមរយៈសិល្បៈនៃការចែករំលែក ៕ …ឃ្លីប… D1 ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកាត់ដេរ ដើម្បីទាញយកតម្លៃបន្ថែមកាន់តែខ្ពស់ និងចង់ឃើញជនជាតិខ្មែរងាកមកវិនិយោគវិស័យនេះ៕ …អានផ្ទាល់( ដោយ៖សេឌី) V3 រដ្ឋមន្ត្រីក្រសួងការងារ ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ មុខរបរ និងការងាររបស់យុវជននៅថ្ងៃនេះ គឺជាការវិនិយោគសង្គមរបស់យើងនាបច្ចុប្បន្ន និងអនាគត៕…អានផ្ទាល់ D2 ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គាំទ្រសំណើរបស់អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងការសម្លឹងមើលលទ្ធភាព នៃការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការបន្ថែមទៀត…