-
អបអរសាទរ ! ទឹកស្ព្រីងប្រូវីដា នៃក្រុមហ៊ុនដូនពេញត្រេឌីង ឯ.ក ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិពីគណៈកម្មាធិការ ISO នៅចក្រភពអង់គ្លេស

ភ្នំពេញ៖ ទឹកស្ព្រីងប្រូវីដា ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001: 2015, ISO 22000:2018, HACCP និង GMP ពីគណៈកម្មាធិការទទួលស្គាល់គុណភាព ISO នៅចក្រភពអង់គ្លេស កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនដូនពេញត្រេឌីង ឯ.ក ព្រមទាំងតំណាងគណៈកម្មាធិការទទួលស្គាល់គុណភាព ISO។
-
ក្រសួងសុខាភិបាល៖ អូមីក្រុង (Omicron) កំពុងតែសកម្មចរាចរយ៉ាងឆាប់រហ័សដោយគ្មានព្រំដែន និងគ្មានលិខិតឆ្លងដែន នៅលើសាកលលោក នៅក្នុងតំបន់ និងនៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឱ្យបងប្អូនចាំបាច់ត្រូវតែប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩នេះ (មានវីដេអូ)

-
រដ្ឋមន្ត្រីថាមពលឥណ្ឌា ជំរុញឱ្យមានទំនាក់ទំនងកាន់តែរឹងមាំជាមួយអាស៊ាន នៅក្នុងវិស័យថាមពលកកើតឡើងវិញ

ភ្នំពេញ៖ នៅក្នុងសន្និសីទកម្រិតខ្ពស់រវាងអាស៊ាន-ឥណ្ឌា ស្តីពីថាមពលកកើតឡើងវិញ ក្រោមប្រធានបទ «បទពិសោធន៍ និងនវានុវត្តន៍សម្រាប់ទីផ្សារកកើតឡើងវិញរួមបញ្ចូលគ្នា» ត្រូវបានរៀបចំឡើងនៅថ្ងៃទី៧-៨ ខែកុម្ភៈ ដោយក្រសួងថាមពលថ្មី និងថាមពលកកើតឡើងវិញ និងក្រសួងកិច្ចការខាងក្រៅនៃប្រទេសឥណ្ឌា, រដ្ឋមន្ត្រីក្រសួងថាមពល និងថាមពលកកើតឡើងវិញរបស់ឥណ្ឌា ឯកឧត្តម RK Singh បាននិយាយថា ប្រទេសរបស់លោក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមគ្នាអាចបង្កើតប្រព័ន្ធអេកូឡូស៊ីទាំងមូលសម្រាប់ថាមពលកកើតឡើងវិញ (RE) និងស្វែងយល់ពីគំនិតផ្តួចផ្តើមរួមគ្នាសម្រាប់ការកសាងមជ្ឈមណ្ឌលផលិតកម្ម RE នៅក្នុងតំបន់។
-
ពលរដ្ឋខ្មែរ ប្រកាសស្វាគមន៍វត្តមានសម្តេចតេជោ ហ៊ុន សែន ដែលនឹងអញ្ជើញទៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ កុម្ភៈ ខាងមុខនេះ

ប្រជាពលរដ្ឋ សិស្សនិស្សិត ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅសាធារណៈរដ្ឋកូរ៉េ បានប្រកាសស្វាគមន៍វត្តមានសម្តេចតេជោ ហ៊ុន សែន ដែលនឹងអញ្ជើញទៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ កុម្ភៈ ខាងមុខនេះ ។ តាមរយៈឃ្លីបវីដេអូ ដែលប្រជាពលរដ្ឋ សិស្សនិស្សិត កំពុងរស់នៅ សិក្សា និងធ្វើការនៅសាធារណៈរដ្ឋកូរ៉េ បានបង្ហោះជាបន្តបន្ទាប់ ក់ដូចៗគ្នាថា៖ សូមស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញមកដល់សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ នៃអំឡុងពេលកិច្ចប្រជុំកំពូលពិភពលោក និងធ្វើជាសហប្រធាននៃកិច្ចប្រជុំដ៏សំខាន់ នៅសាធារណរដ្ឋកូរ៉េនេះផងដែរ។
-
សន្តិភាពត្រូវជារបស់យើងទាំងអស់គ្នា

-
សមត្ថកិច្ចរកឃើញ យានយន្តល្មើសច្បាប់ជាង២០ម៉ឺនគ្រឿង និងពិន័យជាប្រាក់ជិត ២០ពាន់លានរៀល ក្នុងឆ្នាំ ២០២១នេះ

-
អាជ្ញាធរខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញចុះធ្វើការត្រួតពិនិត្យ សកម្មភាពលើកដាក់ និងដឹកជញ្ជូននាំចេញ-នាំចូលផលនេសាទ(ផ្លូវគោក-ផ្លូវទឹក) តាមតំបន់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកកោះធំ

ខេត្តកណ្ដាល៖ ដើម្បីលុបបំបាត់ការនាំចូលផលនេសាទបែបអនាធិបតេយ្យ និងបង្កើននូវប្រាក់ចំណូលជូនរដ្ឋ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញជុំវិញខេត្ត អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកោះធំ បានបើកកិច្ចប្រជុំ និងចុះធ្វើការត្រួតពិនិត្យសកម្មភាពលើកដាក់ និងដឹកជញ្ជូននាំចេញ-នាំចូលផលនេសាទ(ផ្លូវគោក-ផ្លូវទឹក) តាមតំបន់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្ដាល។
-
អប្សរាព្រឹកនេះ ០៩ កុម្ភៈ ២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C4 ក្រសួងធនធានទឹក បញ្ជាក់ថា ចាប់ពីនេះដល់ថ្ងៃទី១៥ ខែកុម្ភៈ កម្ពុជាអាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយ ទៅច្រើន តាមតំបន់ ដោយសារទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយ ទៅមធ្យម ៕ …អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…១៖០៦ L0- សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញសំណេះសំណាលជាមួយក្រុមការងារ ផលិតភាពយន្តភាគ និងតួសំដែងរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ៕…ឃ្លីប… C7 អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅប្រជុំនៅសហរដ្ឋអាមេរិក ជាកិត្តិយសសម្រាប់ខ្មែរ រួមទាំងក្រុមប្រឆាំងឈរថតក្រៅរបងសេតវិមានផងដែរ៕…អានផ្ទាល់(ដោយ៖សេឌី) L1- អ្នកនាំពាក្យបក្សកាន់អំណាច ថ្លែងថា ការធ្វើបាតុកម្មប្រឆាំងវត្តមាន សម្តេចតេជោ សម្រាប់ដំណើរចូលរួមប្រជុំពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ស្មើនឹងប្រឆាំងលោក ចូ បៃដិន ៕…ឃ្លីប… N05- ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថា ៣៥ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩, ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១០២នាក់ (ករណីនាំចូល ១៥នាក់ និងសហគមន៍៨៧នាក់),…
-
គោលបំណងធំៗ២ ត្រូវបានដាក់ចេញ ក្នុងចំណោមគោលបំណងសំខាន់ៗជាច្រើន ក្នុងពិធី ប្រកាស ទទួលស្គាល់សមាភាពគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន

-
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ជួបប្រជុំការងារជាមួយ គណៈកម្មការទី៧ នៃរដ្ឋសភា
