-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ដល់ពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការរីករាលដាល នៃជំងឺកូវីដ-១៩

-
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ៩ខ្នង នៅក្នុងស្រុកជលគិរី បានទទួលអំណោយកាកបាទក្រហម

-
អភិបាលរាជធានីភ្នំពេញលើកឡើងថា ចំណុចអវិជ្ជមានត្រូវតែបំពេញបន្ថែម ល្បែងស៊ីសង និងគ្រឿងញៀនត្រូវបង្ក្រាបអោយអស់ពីមូលដ្ឋាន

-
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះការរីករាលដាលកូវីដ-១៩ ដោយក្នុង១ថ្ងៃ មានអ្នកឆ្លងកើនលើស ២០០នាក់

-
ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យលើវឌ្ឍនភាពនៃការសិក្សា ចងក្រងទិន្នន័យដីធ្លីដែលប្រជាពលរដ្ឋបានប្រើប្រាស់និងអាស្រ័យផលយូរឆ្នាំនៅតំបន់អភិរក្សក្រោមយុត្តាធិការរបស់ក្រសួង ក្នុងខេត្តចំនួន៤

-
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងដំណើរការ និងវិធីសាស្ត្រនៃការធ្វើអធិការកិច្ចរបស់អគ្គាធិការដ្ឋាន

-
ដើម្បីរួមចំណែកអភិវឌ្ឍអនុវិស័យជលផល តាមរយ:ការកសាងភាពជាដៃគូរ រវាងស្ថាប័នរដ្ឋ គ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានផ្តល់មូលដ្ឋានគ្រឹះសំខាន់ៗ ចំនួន៣ ដើម្បីជាឧត្តមប្រយោជន៍ ក្នុងពិធីចុះហត្ថលេខា និងដាក់ឲ្យដំណើរការជាផ្លូវការ នូវថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលជលផល ភាគីជាតិ-អន្តរជាតិ ពាក់ព័ន្ធទាំងអស់ ដែលបានសហការ ជំរុញ និងគាំទ្រឲ្យមាន ពិធីចុះហត្ថលេខា និងដាក់ឲ្យដំណើរការជាផ្លូវការនូវថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ តាមមាគារមួយគឺរួមចំណែកអភិវឌ្ឍអនុវិស័យជលផល តាមរយ:ការកសាងភាពជាដៃគូរវាងស្ថាប័នរដ្ឋ គ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន ដោយឈរលើមូលដ្ឋានសំខាន់ៗ ៣ គឺ៖ ១- ភាពចាំបាច់នៃការជំរុញពិពិធកម្មអនុវិស័យជលផល សំដៅដល់ការកែច្នៃ និងនាំចេញ ២- ពង្រឹង និងពង្រីកសមត្ថភាពស្រាវជ្រាវ និងនវានុវត្តន៍របស់គ្រឹះស្ថានឧត្តមសិក្សា ដែលអាចសហការជាមួយវិស័យឯកជនក្នុងការផ្សព្វផ្សាយ និងអនុវត្តជាក់ស្តែង ៣- ជំរុញ និងគាំទ្រដល់ការកែច្នៃ ដែលនាំទៅដល់ការប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើមក្នុងស្រុក ជំរុញដល់ការពង្រីកវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ស្ថិតក្នុងបរិបទនេះគ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នស្រាវជ្រាវ គឺជាដៃគូរសមស្របបំផុតសម្រាប់ជួយវិស័យឯកជន ដើម្បីធ្វើការកែលម្អគុណភាព នវានុវត្តន៍ផលិតផល និងដោះស្រាយបញ្ហា។ ហេតុដូច្នេះហើយ បានជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ បាននឹងកំពុងធ្វើកិច្ចការសំខាន់ពីរ៖ ១. ការចរចារជាមួយភាគីចិន ដើម្បីនាំត្រីប្រាកម្ពុជាទៅកាន់ប្រទេសចិន និងទី២.…
-
ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់កងពលតូច អន្តរាគមន៍លេខ៨ ចាក់វ៉ាក់សាំងដូសជំរុញ ទី៤ (P fi zer) ជូនដល់កងទ័ព នឹងគ្រួសារ

អនុគណៈកម្មការចំពោះកិច្ច ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កងពលតូចអន្តរាគមន៍លេខ៨ បានបើកដំណើរការ ចាក់វ៉ាក់សាំងដូសជំរុញទី៤ ប្រភេទ (P fi zer) ជូនដល់កងទ័ព នឹងគ្រួសារ ក្រោមវត្តមានឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ។ ដំណើរការចាក់វ៉ាក់សាំងនេះបានធ្វើឡើងកាល ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២២ ក្រោមការចូលរួមពី លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងកងពលតូចអន្តរាគមន៍លេខ៨ ។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានថ្លែងនូវការកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារចាក់វ៉ាក់សាំងដូសជំរុញទី៤ ដែលបានរៀបចំបានយ៉ាងល្អប្រសើរ ធ្វើឲ្យដំណើរការប្រព្រឹត្តទៅដោយរលូន ។ ឯកឧត្តម ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុត ចំពោះសម្ដេច តេជោ ហ៊ុន សែន ដែលបានខិតខំស្វះស្វែង រកវ៉ាក់សាំងមកចាក់ជូនកងទ័ព និងគ្រួសារកងទ័ព ប្រជាពលរដ្ឋ និយោគជិត កម្មករ កម្មាការរ៉ានី មន្រ្តីរាជការ មានវ៉ាក់សាំងដូសទី១…
-
អាជ្ញាធរខេត្តសៀមរាប ជម្រុញឲ្យមាតាបិតាសិស្សនៅតំបន់ជនបទ យកកូនដល់អាយុមកចូលរៀនឲ្យបានគ្រប់គ្នា ខណៈសាលារៀន បានខិតជិតផ្ទះរបស់បងប្អូនហើយ

ដើម្បីជួយសម្រួលដល់កុមារតូចៗ នៅតំបន់ជនបទ ដែលដល់អាយុចូលរៀនហើយ តែមិនទាន់ទៅចូលរៀន ដោយសារតែសាលារៀននៅឆ្ងាយ ពិបាកក្នុងការ ធ្វើដំណើរនោះ អង្គការចក្ខុវិស័យកម្ពុជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សាងសង់សាលារៀន១ខ្នងមាន២បន្ទប់ ជូនដល់សលាបឋម សិក្សាចក្ខុ វិស័យកម្ពុជា ថ្មជ្រួញ ស្ថិតនៅភូមិថ្មជ្រួញឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ហើយត្រូវបានសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានរបស់ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង ខេត្ត កាលពីថ្ងៃទី០៧ខែកុម្ភះ ឆ្នាំ២០២២ ។ លោក ស៊ត់ ចន្ថា ប្រធានអង្គការចក្ខុវិស័យកម្ពុជា ប្រចាំនៅកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានសាងសង់សាលារៀនជាច្រើនទាំង នៅក្នុងទីប្រជុំជនក្រុង និងតំបន់ជនបទ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏នៅមានកន្លែងជនបទមួយចំនួនមិនទាន់មានសាលារៀនគ្រប់គ្រាន់នៅជិតផ្ទះរបស់បងប្អូនដែរ ។ ដោយមើលឃើញពីភាពជាក់ស្តែងថា កុមារតូចៗ នៅក្នុងភូមិនេះ ត្រូវដើរចម្ងាយប្រមាណ២គីឡូម៉ែត្រទើបដល់សាលារៀន ដែលជាការលំបាករបស់កុមារតូចៗ និងក្តីបារម្ភពីសុវត្ថិភាពរបស់មាតាបិតាផងនោះ អង្គការចក្ខុវិស័យកម្ពុជា បានសហការជួយអាជ្ញាធរមូលដ្ឋាន ជួយសាងសង់សលា១ខ្នងនេះ ដើម្បីឲ្យកុមារតូចៗនៅក្នុងភូមិនេះ ងាយស្រួលក្នុងការទៅរៀនឲ្យបានគ្រប់ៗគ្នា ។ លោក រ៉ូបឺទ…
-
សម្តេចតេជោ អញ្ជើញសំណេះសំណាលជាមួយក្រុមការងារ ផលិតភាពយន្តភាគ និងតួសំដែងរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី

កណ្ដាល៖ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ដែលពីដំបូងឡើយ គ្រោងថតផលិតភាពយន្តភាគ ចំនួន៤៤ភាគ ឥឡូវក្រុមគណៈកម្មការដឹកនាំរឿង បានពង្រីកនូវសេណារីយូដោយបញ្ជូលនូវតួអង្គប្រវត្តសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមទៀត ធ្វើឲ្យអត្ថបទភាពយន្តកើនឡើងរហូតដល់ ៥២ភាគ ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការផ្ចិតផ្ចង់និងប្រុងប្រយ័ត្នខ្ពស់បំផុត ក្រោមការជួយជ្រោមជ្រែង និងគឫទ្រយ៉ាងពេញទំហឹងពី ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិ បណ្ឌិត ហ៊ីង ប៊ុនហៀង។