-
ប្រមុខដឹកនាំកម្ពុជានិងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលដើម្បីសន្តិ ភាពនៅឧបទ្វីបកូរ៉េ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាធារណរដ្ឋកូរ៉េខាងត្បូង ជាមួយនឹងការទទួល «ពានរង្វាន់សន្តិភាពស៊ុនហាក់» ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សន្តិភាព អភិវឌ្ឍធនធានមនុស្ស រួមទាំង ប្រឹងប្រែងដើម្បីការពារសុខុមាលភាពរបស់មនុស្សជាតិ (មានវីដេអូ)

-
ក្រសួងធនធានទឹក ៖ចាប់ពីថ្ងៃទីស្អែកដល់ថ្ងៃទី១៥ ខែកុម្ភៈ កម្ពុជាអាចមានភ្លៀងផ្គរក្នុងកម្រិតពីខ្សោយទៅច្រើនទៅតាមតំបន់ ដោយសារទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម (មានវីដេអូ)

-
សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស ក្នុងក្របខណ្ឌនៃ ការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី នៅអាស៊ី-ប៉ាស៊ីហ្វិក (MECA) មានវីដេអូ

-
ប្រធានបទ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំនេះ ស្តីអំពី សាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយសុខដុមរមនា

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឡៃ ចិន្តា អគ្គនាយករង អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន របស់កម្ពុជា បានថ្លែងថា ឆ្នាំនេះប្រធានបទ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន “សាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយសុខដុមរមនា”។ កិច្ចប្រជុំរបស់យើងនៅថ្ងៃនេះ នឹងពិភាក្សាលម្អិតអំពីគំនិតផ្តួចផ្តើមទាំងអស់ ដែលបានដាក់ចេញសម្រាប់ការពិចារណា និងការអនុម័តរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) នៅក្នុងខែមិថុនា ។
-
USAID បង្ហាញពីគម្រោងនៃបេសកកម្មភ្នាក់ងាររបស់ខ្លួនដោយផ្តោតសំខាន់ក្នុងការលើកកម្ពស់នូវសុខមាលភាពសាធារណៈ និងវិស័យអាទិភាពពមួយចំនួន នៅក្នុងខេត្តបាត់ដំបង

-
អគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្ពស់ ០៩ជាន់ កសាងបានសម្រេចលទ្ធផល៩០ភាគរយហើយ

ភ្នំពេញ៖ អគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្ពស់០៩ជាន់កសាងសម្រេចបានលទ្ធផល៩០ភាគរយនោះហើយ។អគារថ្មីនេះគ្រោងនឹងកសាងឱ្យរួចរាល់នៅមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែ២០០២ខាងមុខខណៈដែលក្រុមជាងសំណង់និងក្រុមវិស្វករកំពុងពន្លឿនកសាងអគារថ្មីនេះ។នៅរសៀលថ្ងៃចន្ទទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅអគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សុំសេចក្តីសុខ សិរីសួស្តី ជ័យមង្គល តាមជំនឿសាសនា នៅក្នុងឱកាសសម្ពោធការិយាល័យថ្មីសម្រាប់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្រ្តីនគរបាលការិយាល័យជំនាញបានចូលទៅបំរើការងារជាបណ្តើរៗនោះហើយ។
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះពិនិត្យទីតាំងសាងសង់អាគារដ្ឋបាលក្រុងបូកគោ ខេត្តកំពត

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋសាលាក្រុងបូកគោ ខេត្តកំពត នៅថ្ងៃចន្ទ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ ២០២២ ។ អញ្ជើញអមដំណើរសម្ដេចក្រឡាហោមនាឱកាសនោះ រួមមានឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
-
សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) និងក្រុមកីឡាករ សុំពរជ័យពីសម្ដេចសង្ឃ ម៉ួងរ៉ា ក្នុងការត្រៀមបើកលីគកំពូលរដូវកាលថ្មី

ភ្នំពេញ៖ លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ ជាអគ្គនាយកស្ថានីយទូរទស្សន៍លេខ៥និងជាប្រធានគណៈទ្រទ្រង់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) និងទាំងក្រុមការងារក្រុមកីឡាករទាំងអស់ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះបានទៅសុំពរជ័យ សូត្រមន្ត និងសមាធិនៅវត្តមុន្នីប្រសិទ្ធីវង្ស ក្នុងសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ។
-
អប្សរាព្រឹកនេះ ០៨ កុម្ភៈ ២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ H2 ទំនាក់ទំនង លោក ជេម សុខ និង សម្តេចតេជោ ហ៊ុន សែន ត្រូវបានលាតត្រដាង ។ ការទម្លាយពីទំនាក់ទំនងនេះ ដោយសារ សម្តេចតេជោ ហ៊ុន សែន ឆ្លើយតប នឹងលោក ជេម សុខ ដែលបានប្រើប្រាស់សម្តីជ្រុលហួសហេតុ មើលងាយជាតិសាសន៍កម្ពុជា ដែលថាបើមានសង្គ្រាមរវាងអាមេរិក និងកម្ពុជា លោកនឹងកាន់កាំភ្លើងជួយអាមេរិក។ សម្តេចតេជោ បានពន្យល់ថា បើទោះជាតិរច្ឆាន ក៏ស្គាល់សំបុកខ្លួនឯងដែរ នេះជាការពាក្យខុសធ្ងន់ធ្ងរ និងពុំគួរ ចេញពីបបូរមាត់លោក ជេម សុខ ដែលខ្មែរដូចគ្នាសោះ។ ប្រតិកម្មនេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។…ឃ្លីប…(6:52) H3 សម្តេចសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដល់ប្រជាជនមីយ៉ាន់ម៉ារថា បើមិនចង់មានសន្តិភាពទេ បន្តធ្វើនូវអ្វីដែលកំពុងធ្វើសព្វថ្ងៃទៀតចុះ។…
