-
កម្លាំងកងអនុសេនាធំល្បាតទី៣ នៃបញ្ជាការដ្ឋានកង ការពារព្រំដែនលេខ៦០១ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេតកណ្តាល

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកង ការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក សៀ គឹមសាន មេបញ្ជាការរងកងអនុសេនាធំល្បាតទី៣ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ចាប់ពីបង្គោលលេខ 241 (មាត់ទន្លេមេគង្គ) រហូតដល់បង្គោលលេខ 86 (មាត់ព្រែកបឹងតូច) ស្ថិតក្នុងភូមិសាស្ត្រ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល៕
-
អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជួលព្រះពុទ្ធបដិមាចំនួន៣អង្គនៅរួតបាកាណនៃប្រាសាទអង្គរវត្ត

-
រដ្ឋបាលខេត្តបន្ទាយមានជ័យ ដាំកូនឈើ និងគ្រាប់ត្នោតចំនួន ៣.១០០ដើម នៅព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ក្នុងយុទ្ធនាការជាលើកទី៧

-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ០៧ កុម្ភៈ ២០២២

មាតិការព័ត៌មាន N01-សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា ជាង៧ខែមកនេះ កម្ពុជាផលិតមាសបាន ១,៧៥១គីឡូក្រាមពីខេត្តមណ្ឌលគិរី ខណៈតំបន់រ៉ែមាស និងរ៉ែផ្សេងៗទៀត មិនទាន់ស្រាវជ្រាវអស់នៅឡើយ៕ឃ្លីប ព័ត៌មានជាតិសម្តេចតេជោ ផ្តល់ដោយលោក ស៊ូ វណ្ណលុក(ផលិត សុខ ណេត ) N02-សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តូរផ្តាច់រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ៕ឃ្លីប ព័ត៌មានជាតិសម្តចតេជោ ផ្តល់ដោយលោក ស៊ូ វណ្ណលុក(ផលិត សុខ ណេត ) DD1- ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងឯកឧត្តម ហ៊ុន ណេង បានផ្តល់នូវអនុសាសន៏ ដល់សមាជិក សមាជិការបក្សប្រជាជន អោយប្រកាន់ខ្ជាប់នូវបាវចនាពីរ គឺ “កែទម្រង់ខាងក្នុង និងបង្កើនមិត្តពីខាងក្រៅ” និងបន្តគោរពអនុវត្តស្មារតីនៃអភិក្រម៥ គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់៕… ឃ្លីប… ព័ត៌មានជាតិ(ទេសវរណ៍)៣៖៣២ ផ្តល់(ដោយ៖ទីស្តីការគណៈរដ្ឋមន្ត្រី)ផលិតដោយ ជា…
-
ការបំពុលព័ត៌មានអំពីការលុបចោលកិច្ចប្រជុំកំពូលអាស៊ានអាមេរិកត្រូវបានបន្សាបក្រោយការបញ្ចេញលិខិត ឆ្លើយឆ្លងគ្នារវាងសម្តេចតេជោហ៊ុនសែននិងប្រធានាធិបតីអាមេរិកលោកចូបៃដិន

-
វិស័យមីក្រូហិរញ្ញវត្ថុចាប់ដៃគូជាមួយគ្រឹះស្ថានឧត្តមសិក្សាលើកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា

-
សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ដល់រង្វាន់ម៉ូតូជាង ១៥៣គ្រឿងដល់សិស្សានុសិស្សនិទ្ទេសA នៅខេត្ដសៀមរាប

សៀមរាប ៖ នៅព្រឹកថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២២នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ដល់រង្វាន់ម៉ូតូចំនួន ១៥៣គ្រឿង និងប័ណ្ណសរសើរ ដល់សិស្សានុសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A នៅមណ្ឌលខេត្ដសៀម រាប ដើម្បីលើកទឹកចិត្ដដល់ពួកគាត់ដែលបានខិតខំសិក្សារៀនសូត្រកន្លងមក។
-
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តបាត់ដំបង ដាស់តឿនថ្នាក់ដឹកនាំបក្សគ្រប់ថ្នាក់នៅក្នុងស្រុកថ្មគោល ត្រូវបង្កើនភាពសកម្មក្នុងការពង្រឹងបក្ស និងប្រព្រឹត្តនូវអំពើល្អ ជាមួយប្រពលរដ្ឋក្នុងមូលដ្ឋានខ្លួន

-
រថយន្តដឹកឥដ្ឋ ១គ្រឿង បុកកង់បីឥណ្ឌាពេញទំហឹង រួចបន្តជ្រុលបុកឡើងសួនច្បារ និងបង្គោលភ្លើង បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តដឹកឥដ្ឋ ១គ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជាន់ហ្វ្រាំងមិនទាន់ បុកម៉ូតូកង់បីឥណ្ឌាពេញទំហឹង រួចបន្តជ្រុលទៅបុកឡើងសួនច្បារ និងបង្គោលភ្លើងបាក់អស់ ១ដើម បណ្តាលឱ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូកង់បីឥណ្ឌារងរបួសធ្ងន់បែកក្បាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-
សម្ដេចតេជោ អញ្ជើញសម្ពោធផ្លូវជាតិលេខ៧ ប្រវែងជិត ៩៤គីឡូម៉ែត្រ ចាប់ពីរង្វង់មូលខ្លាស្ទុះសង្កាត់អូរឬស្សី ក្រុងក្រចេះ ដល់ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ

ក្រចេះ៖ កំណាត់ផ្លូវជាតិលេខ៧ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) មានប្រវែងជិត ៩៤គីឡូម៉ែត្រ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ។