-
ចូលឆ្នាំចិន០៤ថ្ងៃ កំណើនភ្ញៀវទេសចរ ដែលមកកម្សាន្តតាមគោលដៅទេសចរណ៍និងរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង សរុបជាង២១ម៉ឺននាក់

-
អាជ្ញាធរចុះបិទការដ្ឋានជីកស្តារបឹងពារាំងចំនួន ២កន្លែង ក្រោយផ្ទុះអំពើហឹង្សា

-
ពិធីបើកវគ្គបំប៉នពង្រឹងសមត្ថភាពស្ត្រីដឹកនាំក្រុង/ស្រុក ឃុំ/សង្កាត់ ក្នុងស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំ ពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ

-
នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពជើងគោកភូមិន្ទថៃ

-
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង ឧត្តមសេនីយ៍ ឯក ជា ប៊ុនហេង ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

-
ភ្ញៀវទេសចរកើនឡើង១៧.១៦% នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ នៅខេត្តរតនគិរី

-
មេបញ្ជាការកងទ័ពជើងគោកថៃ ប្ដេជ្ញាជូនសម្ដេចតេជោថា ត្រៀមខ្លួនជាស្រេច ធ្វើយ៉ាងណាសហការជាមួយកងទ័ពកម្ពុជា ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាព សម្រាប់ប្រទេសទាំង២

-
អភិបាលខេត្តកែប និងលោកជំទាវ ចំណាយថវិកាផ្ទាល់ខ្លួន សាងសង់អគារបណ្ណាល័យ ១ខ្នង ក្នុងបរិវេណអនុវិទ្យាល័យ ហ៊ុន សែនក្រុងកែប តម្លៃជិត ២ម៉ឺនដុល្លារអាមេរិក

-
ឯ.ឧ អភិបាលរាជធានីភ្នំពេញស្នើសុំឲ្យអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុនលើវិស័យកសិកម្ម

-
អនុវិស័យចំនួន៣ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ជាពិសេសការនាំចេញផលិត ផល ទាំងនោះទៅក្រៅប្រទេស បើប្រៀបធៀបទៅនឹងឆ្នាំមុន រីឯអនុ វិស័យជលផលមានការធ្លាក់ចុះបន្តិច

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ ការងារអនុវិស័យកសិកម្ម អនុវិស័យផលិតកម្មសត្វ និងអនុវិស័យកៅស៊ូ មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ជាពិសេសការនាំចេញផលិតផលទាំងនោះទៅក្រៅប្រទេស បើប្រៀបធៀបទៅនឹងឆ្នាំមុន រីឯអនុវិស័យជលផលមានការធ្លាក់ចុះបន្តិច។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ដូចនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំចង្អៀតមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម នៃការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងឆ្នាំកន្លងមក និងទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីក្រសួងបានបញ្ចប់កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំនៃអគ្គនាយកដ្ឋានទាំង៥ ក្រោមឱវាទក្រសួង ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត និងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ។ ឯកឧត្តមបន្តថា សម្រាប់វិស័យកសិកម្ម ក្រសួងបានខិតខំឈ្មុសឈ្មុលរួមគ្នាធ្វើទំនើបកម្ម វិស័យកសិកម្មកម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ឲ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដើម្បីប្រែក្លាយវិស័យកសិកម្មពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើធនធានដែលមានស្រាប់ ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើប្រពលវប្បកម្ម ដោយគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើប និងការអភិវឌ្ឍយន្តូបនីយកម្ម ដើម្បីលើកកម្ពស់ផលិតភាព ពិពិធកម្មដំណាំដែលមានសក្តានុពល និងទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្ម ធានាឲ្យបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើនការងារនៅមូលដ្ឋាន…