-
ព្រះមហាក្សត្រកម្ពុជា បានយាងចាកចេញពីមាតុប្រទេសហើយនាព្រឹកនេះ ដើម្បីយាងជាសក្ខីជនក្នុងឱកាសជាប្រវត្តិសាស្ត្រ ដែលរដ្ឋធានីប៉េកាំង នឹងក្លាយជាទីក្រុងលើកដំបូងក្នុងការរៀបចំកីឡាអូឡាំពិករដូវរងា (មានវីដេអូ)

-
កម្ពុជាមាតុភូមិយើង០៣-កុម្ភៈ-២០២២

មាតិការកម្ពុជាមាតុភូមិយើង០៣-កុម្ភៈ-២០២២ LD1 ព្រះមហាក្សត្រកម្ពុជា បានយាងចាកចេញពីមាតុប្រទេសហើយនាព្រឹកនេះ ដើម្បីយាងជាសក្ខីជនក្នុងឱកាសជាប្រវត្តិសាស្ត្រ ដែលរដ្ឋធានីប៉េកាំង នឹងក្លាយជាទីក្រុងលើកដំបូងក្នុងការរៀបចំកីឡាអូឡាំពិករដូវរងា៕..អាន LD កម្ពុជា៖ អាស៊ានមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំប្រមុខការទូតអាស៊ានឡើយ៕…ឃ្លីប TG ច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានប្រកាសឱ្យប្រើប្រាស់ហើយកិច្ចព្រមព្រៀងនេះ នឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរបានឆាប់រហ័ស៕..អាន(ទីងី) LD2 គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គនៅព្រឹកស្អែកនេះ ដើម្បីពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ និងបញ្ហាមួយចំនួនទៀត៕..អាន LD3 ក្រសួងអប់រំ បញ្ចប់ការធ្វើកោសលវិច័យលទ្ធផលប្រឡងបាក់ឌុប និងសម្រេចរក្សាទុកលទ្ធផលនៅដដែល ជាមួយការបិទបញ្ចប់ការតវ៉ាទាំងអស់៕..អាន ព័ត៌មានអន្តរជាតិពេលព្រឹក ១- សហរដ្ឋអាមេរិកត្រៀមបញ្ជូនកងទ័ពបន្ថែម ៣ពាន់នាក់ទៅកាន់តំបន់អឺរ៉ុប ចំពេលអ៊ុយក្រែនមានភាពតានតឹង ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា និងលោក ឈឹម ទីណា ២- មេដឹកនាំរុស្ស៊ី និងអង់គ្លេសពិភាក្សាគ្នាតាមទូរស័ព្ទស្តីពីបញ្ហាសន្តិសុខរបស់រុស្ស៊ី ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា និងលោក ឈឹម ទីណា ៣- ឯកអគ្គរដ្ឋទូតរុស្ស៊ីព្រមានជប៉ុនកុំអោយចូលរួមជាមួយលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មទីក្រុងម៉ូស្គូ ជុំវិញវិបត្តិអ៊ុយក្រែន ៕..អានផ្ទាល់..ផលិតដោយលោក…
-
ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ស្ដេចយាងទៅចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ប្រទេសចិន

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហរទ័យយាងចាកចេញពីកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ តាមព្រះទីនាំងយន្តហោះពិសេស ដើម្បីទៅចូលរួមក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
-
ខេត្តរតនគិរីឆ្នាំ២០២២ ភ្ញៀវទេសចរកើនឡើង ១៧.១៦% នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល ៣ថ្ងៃ

ខេត្តរតនគិរី ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត បានអោយដឹងនៅរសៀលថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០២២នេះថា ពិធីបុណ្យចូលឆ្នាំចិន-វៀតណាមរយៈពេល៣ថ្ងៃ (៣១មករា ១-២កុម្ភៈ ឆ្នាំ២០២២)ខេត្តរតនគិរីទទួលភ្ញៀវទេសចរចំនួន១២,៤៥១នាក់។ ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន ៥១នាក់ ភ្ញៀវជាតិ ១២,៤០១នាក់។ លោកថា ចំនួននេះគឺមានការកើនឡើង ១៧.១៦% ភ្ញៀវជាតិកើនឡើង ១៦.៩៩% និងភ្ញៀវអន្តរជាតិកើនឡើង ៨២.១៤% បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២១កន្លងមក មានចំនួន ១០,៦២៨នាក់ ។
-
គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គនៅព្រឹកស្អែកនេះ ដើម្បីពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ និងបញ្ហាមួយចំនួនទៀត

ភ្នំពេញ៖ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ និងបញ្ហាមួយចំនួនទៀត។
-
សេចក្តីប្រកាសជ្រើសរើសបេក្ខជនចូលរៀនវគ្គបណ្ដុះបណ្ដាលថ្នាក់តំបន់ ស្តីពីការអភិវឌ្ឍគោលដៅទេសចរណ៍ប្រកបដោយភាពធន់ ប្រចាំខេត្តសៀមរាប

-
អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យ សំណង់ស្ពានប្រដឺសឬស្សី កោះប៉ែន និងការរៀបចំកន្លែងកម្សាន្តនានា នៅលើទីតាំងឆ្នេរខ្សាច់កោះប៉ែន

កំពង់ចាម ៖ ជាការលើកទឹកចិត្តដល់កូនខ្មែរដែលបានសាងនូវស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញពិនិត្យសំណង់ស្ពានប្រដឺសឬស្សី កោះប៉ែន និងការរៀបចំកន្លែងកម្សាន្តនានា នៅលើទីតាំងឆ្នេរខ្សាច់កោះប៉ែន ។
-
ប្រធានអាស៊ាន ចេញសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា

ភ្នំពេញ ៖ សម្តេតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា។ តាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មានយើងទទួលបាន ប្រធានអាស៊ាន បានបញ្ជាក់ថា អស់រយៈពេល ១ឆ្នាំមកហើយ ប្រទេសជាសមាជិកអាស៊ាននៅតែមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងរបាយការណ៍នៃការបន្តកើតមាននូវអំពើហិង្សា និងការធ្លាក់ចុះនៃស្ថានភាពមនុស្សធម៌។
-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ០២ កុម្ភៈ ២០២២

-
សម្ដេចតេជោ ហ៊ុន សែន ចេញសេចក្ដីសម្រេចតែងតាំង សមាសភាពគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល
