-
អាហាររូបករណ៍ទៅសិក្សាជំនាញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅសហព័ន្ធរុស្សី

-
ចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២២ ជាសញ្ញាភ្លើងខៀវ នៃការបើកទ្វារទេសចរណ៍សៀមរាប-អង្គរ

សៀមរាប ៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ថ្ងៃសែនដូនតាចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២២នេះ ខេត្តសៀមរាបមានចំនួនភ្ញៀវទេសចរ ១ម៉ឺន ៤ពាន់នាក់ ច្រើនលើស ៤ថ្ងៃ នៃថ្ងៃចូលឆ្នាំ២០២១កន្លងមក ដែលលទ្ធផលនេះ អាចនិយាយបានថា វិស័យទេសចរណ៍កម្ពុជា កំពុងដកខ្លួនឲ្យនៅឆ្ងាយពីកូវីដ-១៩ ក្រោមយុទ្ធសាស្រ្តគន្លឹះ ចាក់វ៉ាក់សាំង និងអនុវត្តវិធានសុវត្តិភាព ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ។
-
រដ្ឋមន្រ្តីក្រសួងអប់រំ សម្ពោធក្លោងទ្វារ វិទ្យាស្ថានជាតិអប់រំ ដែលទើបកសាងរួច

-
កម្ពុជាមាតុភូមិយើង០២-កុម្ភៈ-២០២២

កម្ពុជាមាតុភូមិយើង០២-កុម្ភៈ-២០២២LD4 ឯកឧត្តម បណ្ឌិត កៅ គឹមហួន៖ ទស្សនកិច្ចរបស់នាយករដ្ឋន្ត្រីខ្ញុំទៅមីយ៉ាន់ម៉ា គឺដើម្បីសន្តិភាព និងការផ្សះផ្សាជាតិ គោលដៅគឺដើម្បីទំលុះភាពទាល់ច្រក ដែលមានតាំងពីយោធាបានដណ្តើមអំណាចនៅឆ្នាំ២០២១៕អាន(លីដា+ទីងី)LD គម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារត្រូវបានរាជរដ្ឋាភិបាលអនុម័ត នៅដើមឆ្នាំ២០២២៕..ឃ្លីបLD2 ក្រសួងអប់រំរៀបចំការប្រកួតអំណាន និងតែងនិពន្ធ ពានរង្វាន់សម្តេចតេជោ ក្រោមប្រធានបទ « អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល »៕..អានLD1 វិស័យអាកាសចរណ៍ក្នុងស្រុក ចាប់ផ្តើមហោះហើរឡើងវិញ ខណៈជើងហោះហើរមកកាន់កម្ពុជាកើនឡើងជាបន្តបន្ទាប់ នេះជាសញ្ញាណល្អសម្រាប់វិស័យ អាកាសចរណ៍កម្ពុជា ដែលនឹងធ្វើឱ្យការហោះហើរមមាញឹកជាបណ្តើរៗឈានទៅរកប្រក្រតីភាពវិញ៕…អានTG ផ្លូវទឹកតភ្ជាប់ភ្នំពេញទៅសមុទ្រ និងជួយសម្រួលដល់ការដឹកជញ្ជូនទៅក្រៅប្រទេសដោយមិនឆ្លងកាត់ប្រទេសវៀតណាម ៕….អាន…រូបភាពអត្ថបទ ទីងីLD3 ឥណ្ឌា គ្រោងចុះMOU ទិញគ្រាប់ស្វាយចន្ទីឆៅចំនួន ៨ម៉ឺនតោនក្នុង១ឆ្នាំ នៅខែកុម្ភៈនេះខណៈកម្ពុជា កំពុងរៀបចំពង្រឹងគុណភាពផលិតផលឱ្យស្របតាមស្តង់ដារ៕អានTG1 ឯកឧត្តមបណ្ឌិត ថោង ខុន ជម្រុញឲ្យមន្ត្រីជំនាញ រួមគ្នាសហការជាមួយអាជ្ញាធរមូលដ្ឋាន ពន្លឿនការចុះវាស់វែងក្បាលដីជូនពលរដ្ឋកំពុងអាស្រ័យផលជាក់ស្តែងក្នុងតំបន់៣ នៅក្នុងខេត្តកំពង់ធំ ៕…អាន…រូបភាពអត្ថបទ ទីងីTG2 ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមប្រកាសជ្រើសរើសបេក្ខជនមួយរូប សម្រាប់ឈរឈ្មោះជា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ៕…អាន..រូបភាពអត្ថបទ ទីងី ព័ត៌មានអន្តរជាតិពេលព្រឹក១- លោក វ្ល៉ាឌីមៀ ពូទីន ចោទប្រកាន់ប្រទេសលោកខាងលិចថា…
-
ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អាជ្ញាធរពាក់ព័ន្ធ ក្នុងការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ

-
អប្សរាព្រឹកនេះ ០២ កុម្ភៈ ២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V2 ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២, អាចមានភ្លៀងធ្លាក់ពីកម្រិតពីខ្សោយទៅមធ្យម ៕…អានផ្ទាល់ L1 មន្ត្រីកម្ពុជា និង ភាគីជប៉ុន នឹងធ្វើការរួមគ្នា ពាក់ព័ន្ធនឹងកិច្ចការពារទឹកជំនន់ស្ទឹងព្រែកត្នោត សម្តេចតេជោ ហ៊ុន សែន ថា កិច្ចសហការគ្នានេះ នឹងធ្វើអោយ ស្ថានភាពល្អប្រសើរ៕ …ឃ្លីប… (រូបភាព លឹមហួត-ពិសិដ្ឋ + អត្ថបទ អាន កាត់ត វណ្ណលុក) BH2 ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ខិតខំផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀន ៕ …ឃ្លីប… C3 អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» និងវិធានការសុខាភិ បាលផ្សេងៗទៀត ក្នុងឱកាសបុណ្យចូលឆ្នាំចិន៕…អានផ្ទាល់ (ដោយ៖សេឌី) C1 ប្រជាពលរដ្ឋមានសិទ្ឋិសេរីភាពពេញលេញគោរពជំនឿសាសនានិងកសាងសុភមង្គលក្នុងសង្គមគ្រួសារ និងប្រទេសជាតិរឹងមាំ៕…ឃ្លីប……
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនគួរធ្វើទំនាក់ទំនងច្រើនពេកជាមួយថា្នក់លើ ឬចៅហ្វាយនាយ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីពិភាក្សាអំពីលទ្ធភាពនៃកំណើនអាជីព និងការកើនឡើងប្រាក់ឈ្នួលនោះទេ ដូច្នេះសូមលោកអ្នកចាប់ផ្តើមអនុវត្តផែនការច្នៃប្រឌិត។ បោះបង់ចោលការសង្ស័យ ណិងការព្រួយបារម្ភ ពីព្រោះលោកអ្នកកំពុងស្ថិតនៅក្នុងបរិយាកាស និងស្ថានភាពដ៏ត្រឹមត្រូវ។ ក្នុងនោះដែរ សូមព្យាយាមគិតគូរឲ្យបានត្រឹមត្រូវ ប្រមូលយកពត៌មានលំអិតនានា។ ប្រសិនបើអ្នកអាចធ្វើបាន នោះលទ្ធភាពនៃការកែប្រែស្ថានភាពទៅរកភាពចម្រើនលូតលាស់មានយ៉ាងពេញលេញ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំបោះបង់ចោលផែនការរបស់អ្នកដើម្បីស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាពនៃសកម្ម។ ប្រសិនបើអ្នកចូលទៅជិតបញ្ហានេះដោយស្វាហាប់ និងច្បាស់លាស់ គឺភាពជោគជ័យអាចធានាបាន។ ក្នុងនោះសូមលោកអ្នកបញ្ឈប់ការរិះគន់ចំពោះខ្លួនឯង ពីព្រោះអ្នកអាចដោះស្រាយបញ្ហាបានទាំងអស់ប្រសិនបើអ្នកឈប់បៀតបៀនចំពោះខ្លួនឯង ដោយការសង្ស័យដោយមិនចាំបាច់។ ទន្ទឹមនឹងនេះសូមលោកអ្នកកុំភ្លេចការសិក្សាស្រាវជ្រាវ។ ក្នុងអំឡុងពេលនេះអ្នកនឹងអាចចាប់អារម្មណ៍ជាពិសេសលើការងារដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ កុំខ្លាចវិនិយោគក្នុងអាជីពរបស់ខ្លួនឯង តែការយកចិត្តទុកដាក់ដោយសមហេតុផលនឹងមិនធ្វើឲ្យលោកអ្នកមានទុក្ខព្រួយនោះទេ ដូច្នេះសូមកុំភ្លេចលើចំណុចនេះ។ ក្នុងនោះដែរ សូមបោះបង់បំណងដើម្បីបំពេញការងារច្រើនក្នុងពេលតែមួយ ហើយរំពឹងផលល្អប្រសើរ។ សូមជ្រើសរើសការងារតែមួយដែលអ្នកពេញចិត្ត ឬជាវិជ្ជាជីវៈរបស់ខ្លួន។ វាល្មមគ្រប់គ្រាន់ហើយប្រសិនបើអ្នកចំណាយពេលលើប្រធានបទសំខាន់។ លើសពីនេះ អ្នកទំនងជាត្រូវខិតខំដើម្បីធ្វើការ ដើម្បីធ្វើឲ្យអ្នកពេញលេញនូវការងាររបស់ខ្លួន។…
-
ប្រជាពលរដ្ឋមានសិទ្ឋិសេរីភាពពេញលេញគោរពជំនឿសាសនា និងកសាងសុភមង្គលក្នុងសង្គមគ្រួសារ និងប្រទេសជាតិរឹងមាំ (មានវីដេអូ)

-
ក្រសួងសុខាភិបាលប្រកាសហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន ២០ ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួង

-
សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញប្រគល់ម៉ូតូចំនួន ២៣គ្រឿងដល់សិស្ស ប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ និទ្ទេស A ចំនួន ២៣នាក់

ខេត្តកំពង់ឆ្នាំង ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ម៉ូតូចំនួន ២៣គ្រឿងដល់សិស្សប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិនិទ្ទេស A ២៣នាក់ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង បានថ្លែងនូវការកោតសរសើរ ដល់លោកគ្រូ អ្នកគ្រូមាតាបិតាអាណាព្យាបាលសិស្ស និងសិស្សដែលបានខិតខំយកចិត្តទុកដាក់អប់រំរៀនសូត្រទទួលបានសញ្ញាប័ត្រនិទ្ទេស A ដែលទទួលបានម៉ូតូម្នាក់ ១គ្រឿងនៅពេលនេះ ។