-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ២៨-មករា-២០២២

មាតិកាព័ត៌មាន L0- សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យទីម័រខាងកើត ចាប់ផ្ដើមពិនិត្យលើការបញ្ជាទិញអង្ករពីកម្ពុជា និងពិចារណា ឲ្យមានកិច្ចសហប្រតិបត្តិការ ត្បូង ត្បូង រួមទាំងកិច្ចព្រមព្រៀងគាំពារវិនិយោគ កិច្ចព្រមព្រាងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ ៕…ឃ្លីប…(រូបភាព លឹមហួត-ពិសិដ្ឋ + អត្ថបទ កាត់ត វណ្ណលុក + អាន ស្រីណុច) N29- សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភទឹកប្រាក់៥ម៉ឺនដុល្លារ ដើម្បីជួយព្យាបាលជំងឺដាច់សរសៃជង្គង់របស់កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា៕អានផ្ទាល់ D12- ក្រុមហ៊ុន អាលីបាបា គ្រុប ធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកផលិតផលខ្មែរ មកលក់លើទីផ្សារប្រទេសចិនតាមរយៈApp Lazada របស់ អាលីបាបា គ្រុប ៕អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…ឧប, យឹម ឆៃលី D11- រដ្ឋមន្ត្រីក្រសួងកសិកម្ម វាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវ: និងស្មារតីទទួលខុសត្រូវខ្ពស់ បង្រាប…
-
ក្រុមហ៊ុន អាលីបាបា គ្រុប ធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋា ភិបាលកម្ពុជា ក្នុងការនាំយកផលិតផលខ្មែរមកលក់លើទីផ្សារ ប្រទេសចិន តាមរយៈ App Lazada របស់ អាលីបាបា គ្រុប

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជម្រុញចលនាភូមិ១ផលិតផល១ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន អាលីបាបា គ្រុប របស់ប្រទេសចិន តាមប្រព័ន្ឋ Zoom នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម បួន សារៈមុន្នី រដ្ឋលេខាធិការ តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ លោក សុង ជីនថាវ អគ្គលេខាធិការនៃវេទិកាពាណិជ្ជកម្មសកលតាមប្រព័ន្ឋអេឡិចត្រូនិច (EWTP) នៃក្រុមហ៊ុន អាលីបាបា គ្រុប បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជម្រុញភូមិ១ផលិតផល១ ដែលបានគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន អាលីបាបា គ្រុប ជាមួយស្ថាប័ននានារបស់កម្ពុជា។ លោកបន្តថា កិច្ចប្រជុំថ្ងៃនេះ គឺជាការចាប់ផ្តើមនៃកិច្ចសហការរវាង អាលីបាបា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកផលិតផលខ្មែរមកលក់លើទីផ្សារនៅប្រទេសចិន ហើយសង្ឃឹមថា គណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ នឹងដាក់លក់ផលិតផលខ្មែរ ក្នុង App Lazada…
-
យើងត្រូវប្ដេជ្ញា និងបន្តកិច្ចប្រឹងប្រែង ក្នុងការកសាងរដ្ឋបាលសាធារណៈ ឱ្យមានលក្ខណៈ ខ្លាំង ស្អាតស្អំ ឆ្លាតវៃ និងផ្ដោតលើប្រជាជនជាស្នូល

សៀមរាប ៖ ក្នុងកិច្ចប្រជុំ ស្តីពីកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ២០២២-២០៣៥ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា យើងត្រូវប្ដេជ្ញា និង បន្តកិច្ចប្រឹងប្រែងរួមគ្នា ក្នុងការកសាងរដ្ឋបាលសាធារណៈ ឱ្យមានលក្ខណៈ ខ្លាំង ស្អាតស្អំ ឆ្លាតវៃ និងផ្ដោតលើប្រជាជនជាស្នូល ។
-
ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន ជំរុញឱ្យអាជ្ញាធពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាជូនពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានល្អប្រសើរថែមទៀត កុំឱ្យពួកគាត់មានការថ្នាំងថ្នាក់ចំពោះអាជ្ញាធរ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាខណ្ឌខណ្ឌចំការមន បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាជូនពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរថែមទៀត កុំឱ្យពួកគាត់មានការថ្នាំងថ្នាក់ចំពោះអាជ្ញាធរ ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធផងដែរ ។
-
សម្ដេចតេជោ ស្នើឲ្យទីម័រខាងកើត ចាប់ផ្ដើមពិនិត្យលើការបញ្ជាទិញអង្ករពីកម្ពុជា និងពិចារណា ឲ្យមានកិច្ចសហប្រតិបត្តិការ ត្បូង ត្បូង រួមទាំងកិច្ចព្រមព្រៀងគាំពារវិនិយោគ កិច្ចព្រមព្រាងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ

-
អាល្លឺម៉ង់អបអរសាទរ កម្ពុជា ជាប្រធានអាស៊ាន និងអះអាងជាថ្មីអំពីការគាំទ្ររបស់អាល្លឺម៉ង់ចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន(5PC)ជាមួយមីយ៉ាន់ម៉ា និងត្រៀមលក្ខណៈរួចរាល់ហើយដើម្បីធ្វើការជាមួយកម្ពុជា (មានវីដេអូ)

-
ព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ទទួលជួប រដ្ឋមន្ត្រីការបរទេសនៃទីម័រខាងកើត (មានវីដេអូ)

-
រដ្ឋមន្រ្តីការបរទេសទីម័រខាងកើត ស្នើសុំសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ជួយដល់ប្រទេសទីម័រខាងកើត ឱ្យបានចូលជាសមាជិកអាស៊ាន

-
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំស្តីការត្រៀមរៀបចំធ្វើសន្និសីទអាស៊ានណាប៉ូល លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

-
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) វិនិយោគប្រមាណ ២លាដុល្លារលើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ
