-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគ ដល់ប្រធានសមាគមន៍អតីតយុទ្ធជនខេត្តកំពង់ធំដើម្បីការងារមនុស្សធម៌

-
ក្រុមការងារតាមដានហ្វេសប៊ុក សម្តេច ស ខេងក្នុងឆ្នាំ២០២១ ទទូលបណ្តឹងពីពលរដ្ឋជាង១.៥០០ករណី ក្នុងនោះដោះស្រាយបានជាង៥០០ករណី

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ២០២១ ក្រុមការងារតាមដានអំពីការ ដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក សម្ដេច បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ១.៥៩២ករណី ក្នុងនោះដោះស្រាយរួចចំនួន ៥៣៦ករណី ។
-
«ស្ត្រីបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន»

-
រដ្ឋមន្រ្តីក្រសួងអប់រំចុះពិនិត្យ ដំណើរការ បង្រៀន និងរៀននៅវិទ្យាល័យ ធនធាន កំពង់ស្ពឺ ដើម្បីស្វែងយល់ពីស្ថានភាពពិតរបស់សាលារៀនក្នុងខេត្ត កំពង់ស្ពឺ

កំពងស្ពឺ ៖ គណ:ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយឯកឧត្តបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យវិទ្យាល័យ ធនធាន កំពង់ស្ពឺ ក្នុង ខេត្ត កំពង់ ស្ពឺ ដើម្បីស្វែង យល់ ពី ស្ថានភាព ពិត របស់ សាលារៀន ក្នុង គោលបំណង អភិវឌ្ឍ វិទ្យាល័យ ធនធាន កំពង់ស្ពឺ ឱ្យ ក្លាយ ជា សាលាគំរូ ដែល ធានា ដល់ ការ កសាង សមត្ថភាព ធនធាន មនុស្ស សមត្ថភាព គ្រឹះស្ថាន និង សមត្ថភាព សង្គម សម្រាប់ តំបន់ កំពង់ស្ពឺ ព្រមទាំងគ្រោង ពង្រីកដល់សាលារៀនផ្សេងទៀត។
-
គម្រោងសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានកីឡាជាតិកម្ពុជា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគណៈគ្រប់គ្រង នាយក និងលោកគ្រូ-អ្នកគ្រូ នៃសាលាបឋមសិក្សាចៅពញ្ញាហុក

នៅទីបំផុតគម្រោងសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានកីឡាជាតិកម្ពុជា ក្នុងបរិវេណសាលាបឋមសិក្សាចៅពញ្ញាហុក ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់គណៈគ្រប់គ្រង នាយក រួមនឹងលោកគ្រូ-អ្នកគ្រូ ប្រចាំសាលាបឋមសិក្សាចៅពញ្ញាហុក។
-
សម្តេច ហេង សំរិន ស្នើដល់បេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់រក្សាឱ្យបាននូវស្មារតីសាមគ្គី ឯកភាពគ្នាខ្ពស់ដើម្បីជ័យជម្នះក្នុងការបោះឆ្នោត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានធ្វើការអំពាវនាវដល់បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ទំាងអស់រក្សាឱ្យបាន នូវស្មារតី សាមគ្គីឯកភាពគ្នាខ្ពស់ ក្នុងដំណើរឆ្ពោះទៅយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត ដើម្បីធានាថា គណបក្សត្រូវតែឈ្នះសម្រាប់ការដឹកនាំឃុំ-សង្កាត់ អាណត្តិទី៥ បន្តទៀត។
-
ការទុកដាក់សម្រាមនៅតែជាបញ្ហា ខណៈអាជ្ញាធរខណ្ឌចំការមន ណែរនាំដល់ពលរដ្ឋ បញ្ចេញសម្រាមឱ្យត្រូវតាមម៉ោងពេលកំណត់

-
ប្រជាសហគមន៍អេកូធម្មជាតិ ចំបក់ក្រៅពីអាស្រ័យផលចំការ អនុផលព្រៃឈើ ខ្លះងាកមកបម្រើសេវាកម្មទេសចរណ៍

ខេត្តកំពង់ស្ពឺ៖ប្រជាសហគមន៍តំបន់ការពារ និងអេកូធម្មជាតិ ចំបក់ ជារមណីយដ្ឋានធម្មជាតិទាក់ទាញមួយក្នុងខេត្ត កំពង់ស្ពឺ ក្រៅពីរបរជាបង្គោលធ្វើចំការ រកអនុផលព្រៃឈើ និងមួយចំនួនបានងាកមកបម្រើលើសេវាទេសចរណ៍សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ គួរបញ្ជាក់ថារមណីយដ្ឋាន ចំបក់ ស្ថិតក្នុងទឹកដី ភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ជាប់ព្រំដែនឧទ្យានជាតិគិរីរម្យ។លោក ទូច ម៉ក់ ប្រធានសហគមន៍តំបន់ការពារនិងអេកូទេសចរណ៍ ឃុំចំបក់ ស្រុក ភ្នំស្រួចខេត្តកំពង់ស្ពឺបានឱ្យដឹងថាសហគមន៍នេះបាន បង្កើតឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៣។ អ្វីដែលជាភាពទាក់ទាញខ្លាំង គឺទឹកធ្លាក់ ទេសភាពព្រៃភ្នំ ជាដើម។ ទឹកធ្លាក់មានច្រើនកន្លែងរាប់ពីទីមួយរហូតដល់ទីប្រាំពីកន្លែង និងក្រៅពីនេះជាតំបន់ទេសភាព កន្លែងខ្លះ ដូចជាថ្មអំពិល ល្អាងប្រជៀវ សុទ្ធតែទេសភាពស្អាតគ្មានគូប្រៀប។លោកថានៅក្នុងផ្ទៃដីរបស់សហគមន៍គ្រប់គ្រងរាល់ថ្ងៃគឺមាន ៣៤៥១ ហិចតា ហើយនៅក្នុងនេះមាន៦៣៧ គ្រួសារចងក្រងជាសមាជិកនៅក្នុងសហគមន៍។ លោកបានបញ្ជាក់បន្ថែមថានៅក្នុងសេវាកម្មដែលជាផលិតផលទេសចរណ៍សហគមន៍មានដូចជាផ្ទះសំណាក់តាមសហគមន៍ មានផ្នែករបាំ មានផ្នែកដឹកភ្ញៀវទាំងគោយន្ត រទេះគោនិងម៉ូតូជាដើម ។មួយទៀតគឺផ្នែកភ្ញៀវ ហើយអ្វីដែលសំខាន់សហគមន៍បានទាញយកពីភ្ញៀវដែលមកដល់សហគមន៍រៀបចំជាកញ្ចប់សេវា ។ លោក បានឲ្យដឹងបន្ថែមថា “ដើម្បីឲ្យប្រជាសហគមន៍ទទួលបានប្រាក់ចំណូលបន្ថែមយើងបានបង្រៀន ការដុតក្រឡានពីព្រោះថាងាយរកចំណូល បង្រៀនចាក់កងដៃ ពីរបស់ធម្មជាតិឬបង្រៀនពីការកែច្នៃរបស់ផ្សេងៗទៀតដែលអាចរកចំណូលពីការលក់ជូនដល់ភ្ញៀវទេសចរ “។ លោក…
-
អនុវិស័យធំៗចំនួន៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានបិទបញ្ជាប់ ជាបន្តបន្ទាប់ និងត្រៀមរៀបចំមហាសន្និ បាទ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលដ៏ខ្លីខាងមុខ

រយៈពេញមួយសប្តាហ៍កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ នៅលើអនុវិស័យធំៗចំនួន ៥ គឺ៖អនុវិស័យព្រៃឈើ; ជលផល; កសិកម្ម(ដំណាំ); សុខភាពសត្វ និងផលិតកម្មសត្វ, និងអនុវិស័យកៅស៊ូ ជាបន្តបន្ទាប់ ដើម្បីត្រៀមរៀបចំមហាសន្និបាទកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលដ៏ខ្លីខាងមុខ។ ដោយឡែកសម្រាប់ថ្ងៃសុក្រ ទី២៨ ខែមករា ២០២២ អគ្គនាយកដ្ឋានកៅស៊ូ បានរៀបចំបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើក ទិសដៅអនុវត្តបន្តឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានផ្តល់កិត្តិយសអញ្ជើញជាអធិបតី និងមានវត្តមានឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវទីប្រឹក្សាក្រសួង ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករកៅស៊ូ និងមន្រ្តីក្រោមឱវាទក្រសួង ចូលរួមយ៉ាងច្រើនកុះករ។ មិនខុសពីអនុវិស័យធំៗចំនួន៤ ដែលទើបបានបញ្ចប់កិច្ចប្រជុំរបស់ខ្លួន ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរ និងវាយតម្លៃខ្ពស់លើសមិទ្ធផលដែលអគ្គនាយកដ្ឋានកៅស៊ូសម្រេចបាន។ ភាពជោគជ័យនេះ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា វាកើតចេញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ក្រោមឱវាទ ដោយយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនទៅតាមចំណេះ ជំនាញ និងបទពិសោធន៍…
-
អភិបាលខេត្តព្រះសីហនុ រំលឹកដដែលៗឱ្យពន្លឿនការផ្តល់សេវាសាធារណៈឱ្យបានលឿន និងមានតម្លាភាព
